ចាំអាយដលអត់? អាចែ បង្ហាញមុខមាត់ជាថ្មី ក្រោយម្ដាយ ទទួល​មរណភាព

//s5.kh1.co/b6/b67466c2e8fde2269f47d03f2050d95d28b3f241.jpg
តារា & កម្សាន្ដ

 ២៤-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងចិនហុងកុង អាចែ ដែលមានឈ្មោះពិតថា Chow Yun Fat បាននាំគ្រួសារដើរកម្សាន្តតាមព្រៃភ្នំបំបាត់ទុក្ខក្រោយពីម្តាយគាត់ទើបតែទទួលមរណភាពប៉ុន្មានខែនេះ។

ហុងកុង៖ ថ្មីៗនេះ តារាសម្តែងចិនហុងកុង អាចែ ដែលមានឈ្មោះពិតថា Chow Yun Fat បាននាំគ្រួសារដើរកម្សាន្តតាមព្រៃភ្នំ បំបាត់ទុក្ខក្រោយពី ម្តាយទើបតែទទួលមរណភាព ប៉ុន្មានខែនេះ។ ដោយឡែក តារាប្រុសជើងចាស់វស្សារូបនេះ បានអវត្តមានពីបណ្តាញសង្គមជាច្រើនខែ ដោយសារមមាញឹកនឹងភារកិច្ចត្រូវមើលថែម្តាយ ដែលកំពុងតែញ៉ាំញីដោយជំងឺនិង ថែមទាំងមានវ័យចំណាស់ផងដែរ ដោយគាត់បានមើលថែគាត់ជរារហូតគាត់ផុតដង្ហើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមេឃភ្លៀងមេឃស្រលះ ប៉ុន្តែថ្មីៗនេះ លោក អាចែ បានកាត់ចិត្តបានច្រើនហើយ ដោយគាត់ថែមទាំងបង្ហោះរូបភាពការធ្វើដំណើរកម្សាន្តជាមួយសមាជិកគ្រួសារ​ យ៉ាងមានក្តីសុខនិង សុភមង្គលផងដែរ រីឯទឹកមុខវិញគឺ ញញឹមខ្ជឹប តែម្តង។

ដោយហ្វេនខានឃើញ ញញឹមបែបនេះយូរមកហើយ ក្រោយពីបានដូច្នេះអ្នកគាំទ្រ ក៏មានចិត្តសប្បាយរីករាយផងដែរ ដោយអាយដលពួកគេ វិលមកសភាពដើមវិញហើយ។ គួររម្លឹកដែរថា ម្តាយរបស់ Chow Yun Fat បានទទួលមរណភាពក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ ថ្មីៗ ដោយពេលនោះ លោកពិតជាពិបាក និងលាក់មុខអស់មួយរយៈហើយ ដើម្បីកាន់ទុក្ខម្តាយលោក៕  

សូមចូលមើលរូបភាពខាងក្រោម៖

Chow Yun Fat
Chow Yun Fat
ម្តាយChow Yun Fat(កាលនៅរស់)
ម្តាយChow Yun Fat(កាលនៅរស់)
Chow Yun Fatនិងម្តាយ(កាលនៅរស់)
Chow Yun Fatនិងម្តាយ(កាលនៅរស់)
Chow Yun Fatនិងគ្រួសារ
Chow Yun Fatនិងគ្រួសារ
Chow Yun Fatនិងគ្រួសារ
Chow Yun Fatនិងគ្រួសារ
Chow Yun Fatនិងគ្រួសារ
Chow Yun Fatនិងគ្រួសារ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T