មិនមែនថ្ងៃពិសេសអីទេ! តែ ទេព បូព្រឹក្ស ជះលុយទិញនាឡិកាពេជ្រឲ្យ ដេវីត តម្លៃរហូតដល់...

//s5.kh1.co/56/569dd3beebcf25981eba3fe9a92fb175391a0a71.jpg
តារា & កម្សាន្ដ

 ២៤-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ជាថ្មីម្ដងទៀតនេះ គូស្នេហ៍តារាចម្រៀង ទេព បូព្រឹក្ស និងជី ដេវីត បានធ្វើឲ្យហ្វេនៗជាច្រើនលួចច្រណែន ស្ទើរគ្រប់គ្នា ព្រោះថា ក្នុងថ្ងៃធម្មតាសោះ តែ បូព្រឹក្ស ជះលុយរាប់ម៉ឺនដុល្លារទិញកាដូជូន ដេវីត យ៉ាងរំភើយ។

ភ្នំពេញ៖ ចាប់តាំងពីតារាចម្រៀងរ៉េប ងួន ចាន់ដេវីត បាន ចាប់ដៃសាងក្ដីស្រលាញ់ជាមួយគ្នាជាមួយនឹងតារាចម្រៀង ទេព បូព្រឹក្ស កន្លងទៅជាច្រើនឆ្នាំមក យើងឃើញថា គូស្នេហ៍មួយគូនេះ មិនដែលមានរឿងទាស់ទែងគ្នាឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេតែងតែ បង្ហាញភាពផ្អែមល្ហែមនឹងគ្នា ជាញឹកញាប់ និងជាពិសេស ពួកគេតែងតែមានជាកាដូ ជារបស់របរថ្លៃៗជូនគ្នាទៅវិញទៅមកមិនដែលខាន ទោះក្នុងឱកាសអ្វីក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលម្សិលមិញនេះ បើយោងគណនីបណ្ដាញសង្គម របស់លោក ងួន ចាន់ដេវីត បានបង្ហោះរូបភាពមួយ ដែលធ្វើឲ្យហ្វេនៗបើកភ្នែក ចំហរមាត់ធំៗ ភ្ញាក់ផ្អើល ចំពោះកាដូ ដែល ទេព បូព្រឹក្ស ទិញឲ្យលោកជាខ្លាំង។ ដោយសារតែលើកនេះ ក៏មិនខុសពីរាល់ដងដែរ តែម្ដងនេះ បូព្រឹក្ស លេងទិញ នាឡិកា ជាកាដូដល់គូស្នេហ៍ ដែលជាម៉ាកនាឡិកាដ៏ល្បី គឺ Rolex ដែលមានការរចនា យ៉ាងប្រណីត រីឯតម្លៃវិញ បើតាមការប្រមាណមើល គឺថ្លៃខ្លាំងរហូតដល់ខ្ទង់ ២,៣១៥០ ដុល្លារឯណោះ។ ក្នុងនោះ ដេវីត ក៏បានពោលពាក្យខ្លីៗថា៖ 

ទីបំផុតអរគុណ អូនសសម្លាញ់ ហិហិ Sim TepBoprek។

សម្ដីរបស់ ងួន ចាន់ដេវីត

ជាមួយគ្នានេះដែរ ក្រោយឃើញការបង្ហាញកាដូនាឡិកាដែលមានតម្លៃថ្លៃនេះហើយ មានហ្វេនៗមិនតិចនោះទេ លាន់មាត់សរសើរ អំពីគូស្នេហ៍ដ៏មានសំណាងមួយគូនេះ បើទោះជាអ្នកទាំងពីរមិនទាន់ក្លាយជាប្ដីប្រពន្ធនឹងគ្នាក៏ដោយ តែពួកគេកាន់តែល្អូកល្អើនដាក់គ្នា ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យហ្វេនៗ លួយចច្រណែនគ្រប់គ្នាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ទេព បូព្រឹក្ស និង ដេវីត
ទេព បូព្រឹក្ស និង ដេវីត
ទេព បូព្រឹក្ស និង ដេវីត
ទេព បូព្រឹក្ស និង ដេវីត
ទេព បូព្រឹក្ស និង ដេវីត
ទេព បូព្រឹក្ស និង ដេវីត
ទេព បូព្រឹក្ស និង ដេវីត
ទេព បូព្រឹក្ស និង ដេវីត
នាឡិកា ដែល ទេព បូព្រឹក្ស ទិញឲ្យ ដេវីត
នាឡិកា ដែល ទេព បូព្រឹក្ស ទិញឲ្យ ដេវីត
ទេព បូព្រឹក្សងួន ចាន់ដេវីត
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T