គ្រោះរញ្ជួយដីដ៏កក្រើកមួយ បានឆក់យកជីវិត​មនុស្សយ៉ាងតិច៥នាក់ (មានវីដេអូ)

//s5.kh1.co/62/62438e20cdf3f6dd974e22a3187b7a60ffa37e32.jpg
សង្គម

 ២៤-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មនុស្សយ៉ាងហោចណាស់ ៥នាក់ បានស្លាប់បន្ទាប់ពីមានគ្រោះរញ្ញួយដីកើតឡើង

ម៉ិកស៊ីកូ៖ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារនៅកណ្តាលរដ្ឋ Oaxaca ក្បែរឆ្នេរសមុទ្រប៉ាស៊ីហ្វិក ភាគខាងត្បូងប្រទេសម៉ិកស៊ិកកាលពីថ្ងៃអង្គារ ​បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ ត្រូវស្លាប់បាត់បង់ជីវិត ​និងអាគារជាច្រើនទៀត ត្រូវរងការបំផ្លិចបំផ្លាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អគារជាច្រើន ត្រូវរងការខូចខាត
អគារជាច្រើន ត្រូវរងការខូចខាត

​អាជ្ញាធរនៅក្នុងរដ្ឋ Oaxaca បាន​ឱ្យដឹងថា មនុស្សមួយចំនួន ដែលជាប់នៅក្រោមគំនរបែកបាក់នៃផ្ទះសម្បែង ឬ អគារ បានផ្ញើសារតាមប្រព័ន្ធទូរស័ព្ទសុំឱ្យមន្ត្រីជំនាញចុះទៅជួយពួកគេ។ ​ក្រោយទទួលបានសារភ្លាម ​អាជ្ញាធរក៏បានបញ្ជួនក្រុមអ្នកជួយសង្គ្រោះទៅជួយ​អ្នកទាំងនោះ ក៏ដូចជាចេញប្រតិបត្តិការស្វែងរកអ្នកផ្សេងទៀតដែលបាត់ខ្លួន។

អ្នកជំងឺ ក៏ដូចជាគ្រូពេទ្យ នាំគ្នារត់ចេញមកខាងក្រៅ ដើម្បីជៀសវាងការបាក់រលំអាគារ ខណៈពេលមានរញ្ជួយដីកើតឡើង
អ្នកជំងឺ ក៏ដូចជាគ្រូពេទ្យ នាំគ្នារត់ចេញមកខាងក្រៅ ដើម្បីជៀសវាងការបាក់រលំអាគារ ខណៈពេលមានរញ្ជួយដីកើតឡើង

គួររម្លឹកផងដែរថា កាលពីឆ្នាំ ២០១៧​ គ្រោះរញ្ជួយដីមួយកម្រិត ៧.១ រ៉ិចទ័រ ក៏ធ្លាប់បានវាយប្រហារនៅក្បែរតំបន់នេះដែរ ដោយក្នុងនោះវាសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥៥នាក់ ហើយព្រមទាំងបានបំផ្លាញផ្ទះសម្បែង និងអគារអស់ជាច្រើន​៕

ភូមិចំំនួនត្រូវ​ដាច់អគ្គិសនីប្រើប្រាស់
ភូមិចំំនួនត្រូវ​ដាច់អគ្គិសនីប្រើប្រាស់

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T