គ្រំចំពុះ​​ទា​​នៅ​​កោះ​​កុង​​កំពុង​​ទទួល​​​ការ​គាំ​ទ្រ​ពី​ថៃ និង​វៀត​ណាម​ ខណៈ​ទីផ្សារ​ស្រុក​ខ្មែរ​មិន​សូវ​ចាប់​អារម្មណ៍​

//s5.kh1.co/7e/7ed492a37b360eee93d8d9e73e5d4feeceea0c7c.jpg
សង្គម

 ២៣-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រជាពលរដ្ឋនៅក្នុងសហគមន៍ពាមក្រសោបជាង ៧០ភាគរយ ប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ បន្ថែមពីមុខរបរនេសាទសមុទ្រ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបង្ហើបថា ក្នុង១ឆ្នាំ សហគមន៍​នេសាទផលសមុទ្រនៅពាមក្រសោប ខេត្តកោះកុង ប្រមូលបានគ្រំចំពុះទាពីការចិញ្ចឹមជាង១ម៉ឺនតោន សម្រាប់​នាំចេញទៅប្រទេសថៃ និងវៀតណាម ខណៈទីផ្សារក្នុងស្រុកមិនសូវចាប់អារម្មណ៍លើផលិតផល​វារីវប្បកម្មមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបានបន្ថែមថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះជាង ៧០ភាគរយ ប្រកប​របរ​ចិញ្ចឹមគ្រំចំពុះទា ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ បន្ថែមពីមុខរបរនេសាទសមុទ្រ។

លោក នេត្រ ភក្ត្រា និងក្រុមការងារ
លោក នេត្រ ភក្ត្រា និងក្រុមការងារ

លោក វង់ ដារ៉ា ជាអ្នកចិញ្ចឹមគ្រំចំពុះទា ក្នុងតំបន់សហគមន៍ពាមក្រសោប ខេត្តកោះកុង បានបញ្ជាក់ថា គ្រំចំពុះទា​មិនទាន់មានទីផ្សារនៅក្នុងប្រទេសកម្ពុជានៅឡើយទេ ដោយការចិញ្ចឹមរបស់ប្រជានេសាទ គឺពឹងទាំងស្រុង​ទៅលើ​ឈ្មួញមកពីប្រទេសថៃ និងវៀតណាម ដែលគេទិញក្នុងតម្លៃចន្លោះពី ១០០០រៀល ទៅ ៣០០០រៀល ក្នុង១គីឡូ​ក្រាម ទៅតាមទំហំ និងរដូវកាលប្រមូលផល។

គ្រំចំពុះទា​
គ្រំចំពុះទា​
គ្រំចំពុះទា​
គ្រំចំពុះទា​

ជាការកត់សម្គាល់ លោកថា គ្រំសមុទ្រប្រភេទនេះ អាចប្រមូលផលបានចាប់ពីខែតុលា ដល់ខែមេសា បន្ទាប់ពី​ពួកវាពងកូនក្នុងរយៈពេល៦ខែ។ ប៉ុន្តែលោកថា គ្រំដែលធំល្អត្រូវចិញ្ចឹមរយៈពេល ១២ខែ។

ចំណែកក្រុមចុងភៅប្រចាំសណ្ឋាគារឡឺរ៉ូយ៉ាល់បញ្ជាក់ថា គ្រំចំពុះទាមានឱជារសឆ្ងាញ់ជាងគ្រំ ឬខ្យងទឹកសាប ហើយគេអាចច្នៃធ្វើម្ហូបដូចជាស្លរម្ជូរគ្រឿង ឆាក្រៀម ញាំ ឆាក្តៅ ស្ងោជ្រក់ ស្រុះ និងយកទៅកែច្នៃជាម្ហូបបែប​អឺរ៉ុបជាដើម។ មុខម្ហូបដែលច្នៃពីគ្រំចំពុះទានេះ មានតម្លៃជាង១០ដុល្លារ និងមានគ្រំតែ ៥ ឬ ៦គ្រាប់តែប៉ុណ្ណោះ៕

គ្រំចំពុះទា​
គ្រំចំពុះទា​
គ្រំចំពុះទា​
គ្រំចំពុះទា​
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T