ស៊ីវិល័យណាស់! បើកបង្ហាញទិដ្ឋភាពខាងក្នុងផ្ទះ Angela Baby បានដឹងជីវិតនាងអស្ចារ្យបែបណា

//s5.kh1.co/3d/3d1621ef19fbb9d425a3491292eeab58cf0985e0.jpg
តារា & កម្សាន្ដ

 ២៣-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្នុងនាមជាតារាស្រីដ៏ល្បីល្បាញរបស់ប្រទេសចិន តារាស្រី Angela Baby មានជីវិតរស់នៅអ្នកមាន ដ៏គួរឱ្យកោតសរសើរ

ចិន៖ ថ្មីៗនេះ តារាសម្តែងស្រីកំពូលប្រចាំប្រទេសចិន  Angela baby បានចែករំលែករូបថតផ្ទះ ដ៏ប្រណីតរបស់នាងដែលរស់នៅ ជាមួយស្វាមីលោក Huang Xiaoming អាចសង្កេតឃើញថា ពិតជាទំនើបទាន់សម័យ ជាមួយការការតុបតែងផ្ទះរបស់នាង យ៉ាងប្រណីតភាព គួរឲ្យចង់រស់នៅណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាស្រីរូបនេះ បានបង្ហាញពីទិដ្ឋភាពបន្ទប់ទទួលភ្ញៀវ ដែលតុបតែងយ៉ាង ស្អាតអស្ចារ្យមានបង្អួចធំ ៗ ដែលអាចមើលឃើញអាគារដ៏ល្បីល្បាញក្នុងសៀងហៃ ដោយយោងតាមសេចក្តីរាយការណ៍ថា ខុនដូរបស់តារាសម្តែង ដែលកំពុងស្នាក់នៅត្រូវបានទិញនៅតំបន់មួយដែល ស្ថិតនៅចំកណ្តាលផ្លូវមាស នៃទីក្រុងសៀងហៃ ដែលជាកន្លែងល្បីល្បាញខាងមាស ទៀតផង។

 យោងតាមអ្នកនិយមលេងអ៊ីនធើណែតមួយចំនួន បញ្ជាក់ថា តម្លៃផ្ទះនៅតំបន់នោះ ត្រូវបានគេកំណត់នឹងកើនឡើងដល់ ២០ ម៉ឺនយ័ន (ប្រហែល ៣៩,៤០០ ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ ដែលមានន័យថា អាផាតមិន ៧០០ ម៉ែតការ៉េរបស់ Angelababy ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃលើសពី ១០០ លានយ័ន (ប្រហែល ១៩,៧ លានដុល្លារ) ឯណោះ។

លើសពីនេះទៅទៀត តាមរយៈរូបភាពដែល Angela Baby បានបង្ហោះលើបណ្តាញសង្គម គេអាចឃើញថាអាផាតមិននេះ ត្រូវបានតុបតែងយ៉ាងប្រណីត ដូចជាសណ្ឋាគារលំដាប់ផ្កាយ ៥  លើសពីនេះ អ្នកនិយមលេងអ៊ីនធើណែត ក៏សង្កេតឃើញដែរថា ទូរស័ព្ទដ៏ស្រស់ស្អាតរបស់ តារាស្រីនេះ សុទ្ធសឹងធ្វើពីស្បែកក្រពើថ្លៃៗ ជាពិសេស មានរបស់របរល្អៗមានភាពហ៊ឺហារ និងស៊ីវីល័យខ្លាំងឡើង ដែលជាកន្លែងរស់នៅ របស់មនុស្សជាច្រើនប្រាថ្នាចង់បាន៕ 

សូមទស្សនារុបខាងក្រោម៖

Angela Baby
Angela Baby
Angela Baby
Angela Baby
ទិដ្ឋភាពផ្ទះប្រណីតរបស់ Angela Baby
ទិដ្ឋភាពផ្ទះប្រណីតរបស់ Angela Baby
ទិដ្ឋភាពផ្ទះប្រណីតរបស់ Angela Baby
ទិដ្ឋភាពផ្ទះប្រណីតរបស់ Angela Baby
ទិដ្ឋភាពផ្ទះប្រណីតរបស់ Angela Baby
ទិដ្ឋភាពផ្ទះប្រណីតរបស់ Angela Baby
ទិដ្ឋភាពផ្ទះប្រណីតរបស់ Angela Baby
ទិដ្ឋភាពផ្ទះប្រណីតរបស់ Angela Baby
ទិដ្ឋភាពផ្ទះប្រណីតរបស់ Angela Baby
ទិដ្ឋភាពផ្ទះប្រណីតរបស់ Angela Baby
ទិដ្ឋភាពផ្ទះប្រណីតរបស់Angela Baby
ទិដ្ឋភាពផ្ទះប្រណីតរបស់Angela Baby
ទិដ្ឋភាពផ្ទះប្រណីតរបស់Angela Baby
ទិដ្ឋភាពផ្ទះប្រណីតរបស់Angela Baby
ទិដ្ឋភាពផ្ទះប្រណីតរបស់Angela Baby
ទិដ្ឋភាពផ្ទះប្រណីតរបស់Angela Baby
ទិដ្ឋភាពផ្ទះប្រណីតរបស់Angela Baby
ទិដ្ឋភាពផ្ទះប្រណីតរបស់Angela Baby
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T