ក្រោយរៀបការរួច ឈុំ វត្តី និយាយចរិតពិត របស់ស្វាមី​

//s5.kh1.co/d6/d6dc2a10786133c94e6239f692f8afcbf220b216.jpg
តារា & កម្សាន្ដ

 ២២-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកណាក៏ដឹងថា ឈុំ វត្តី និងស្វាមី ស្រលាញ់គ្នាខ្លាំង បេះមិនចេញ ចាប់តាំងពីពួកគេនៅជាគូដណ្ដឹងនឹងគ្នាមកម្ល៉េះ ហើយមកដល់ពេលរៀបការរួច តារាស្រីរូបនេះ រឹតតែស្រលាញ់ប្ដីកាន់តែខ្លាំងលើសមុនទៅទៀត។

ភ្នំពេញ៖ ជាថ្មីម្ដងទៀត ដែលតារាសម្ដែង ឈុំ វត្តី  បានរំលឹករូបភាពផ្អែមល្ហែមជាមួយស្វាមីម្ដងទៀត បន្ទាប់ពីរៀបការតាមប្រពៃណី សាងគ្រួសារដែលមនុស្សគ្រប់គ្នាតែងតែច្រណែន កាលពីជាងមួយខែមកនេះ ដោយគ្រាកន្លងមក ពួកគេតែងបង្កើតភាពសប្បាយរីករាយរួមគ្នា និងដើរកម្សាន្តតាមរមណីដ្ឋានជាច្រើនជាមួយគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ក្រោយរៀបការ ក្លាយជាប្ដីប្រពន្ធពេញច្បាប់មក ស្រាប់តែថ្មីៗនេះ តារាស្រីរូបនេះ  បានបង្ហោះរូបភាពចាស់ៗ ដែលថតអំឡុងពេល ពួកគេទៅលេងក្នុងរីសតមួយកន្លែង នាខេត្តមណ្ឌលគីរី មើលទៅពិតជាមានក្ដីសុខណាស់ ដោយរូបទាំងនោះ នាងបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងជាថ្មី អ្វីដែលពិសេសនោះ នាងបានរៀបរាប់ពាក្យដ៏មានន័យយ៉ាងវែង អានហើយពិតជាគួរឲ្យច្រណែន ថា៖

វាជាពេលវេលាដ៏មានន័យសំរាប់ការផ្ដល់អោយគ្នាទៅវិញទៅមកមិនមែនត្រឹមតែជាពាក្យសំដីតែជាទង្វើ ការស្រលាញ់ ការថ្នាក់ថ្នម ភាពកក់ក្ដៅដែលអោយមនុស្សស្រីម្នាក់ចង់បានគ្រប់គ្នា នេះនឹកស្មានមិនដល់ថាមានមនុស្សប្រុសល្អដូចបងមករួមដំណើរនិងកាន់ដៃអូនមិនលែងបែបនេះ សង្ឃឹមថាការធ្វើល្អចំពោះអូនបែបនេះ ជាការពិតមិនមានលាក់លៀមរឺលាក់ពុត តែបើការធ្វើល្អចំពោះអូនបែបនេះជាការកុហកអញ្ចឹងសុំអោយបងកុហកអូនតែ2000000000000000000000000ថ្ងៃទៀតបានហើយ

ឆុំ វត្តី

ក្នុងនោះ ក្រោយឃើញ ភាពស្និទ្ធស្នាលនៃចំណងស្នេហ៍ដ៏ផ្អែមល្ហែមរបស់ តារាស្រីរូបនេះ មានអ្នកគាំទ្រជាច្រើន បង្ហាញក្ដីរីករាយ និងរំភើបជាមួយនឹងពួកគេជាច្រើនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ឈុំ វត្តី  និង ស្វាមី
ឈុំ វត្តី  និង ស្វាមី
ឈុំ វត្តី  និង ស្វាមី
ឈុំ វត្តី និង ស្វាមី
ឈុំ វត្តី  និង ស្វាមី
ឈុំ វត្តី និង ស្វាមី
ឈុំ វត្តី  និង ស្វាមី
ឈុំ វត្តី និង ស្វាមី
ឈុំ វត្តី  និង ស្វាមី
ឈុំ វត្តី និង ស្វាមី
ឈុំ វត្តី  និង ស្វាមី
ឈុំ វត្តី និង ស្វាមី
សាររៀបរាប់របស់ ឆុំ វត្តី
សាររៀបរាប់របស់ ឆុំ វត្តី
ឈុំ វត្តី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T