ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់អំពីតារាចម្រៀងប្រចាំផលិតកម្មរស្មីរហង្សមាស ដែលជាទ្រនំមាន​តារាប្រុសស្រី​ជាច្រើនរូប។ យ៉ាងណាមិញ អ្នកទាំងនោះ​ក៏មាន​តារាប្រុសស្រីជាច្រើនបានទទួលយកចំណង​អាពាពិពាហ៍​ផងដែរ បុ៉ន្តែក្នុងនោះ​ក៏មានតារាប្រុសរូបសង្ហា៣នាក់ ដែលមិនទាន់ទទួលយកចំណងប្រាំប្រការផងដែរ។

១. លោក ណុប បាយ៉ារិទ្ធ

លោក ណុប បាយ៉ារិទ្ធ ជាតារាចម្រៀងមួយរូប ដែលត្រូវបានគេសរសើរច្រើនចំពោះគំនិតច្នៃប្រឌិត ទៅលើ​សម្លៀក​បំពាក់ និងមានស្ទាយល៍ប្លែកៗជានិច្ច បើទោះបីតារាប្រុសរូបនេះ មានវ័យជាង៤០ឆ្នាំក៏ពិតមែន តែការលេង​ខ្លួន​គ្រប់ពេល មិនឲ្យចាញ់ក្មេងៗឡើយ។ ម្យ៉ាងវិញទៀតលោកក៍មិនទាន់បង្ហើបពីម្ចាស់បេះដូងផងដែរ។

ណុប បាយ៉ារិទ្ធ

២. លោក ហ្សូណូ

នៅក្នុងសង្គមសិល្បៈ មានតារាប្រុសស្រី ជាច្រើនដួងបានជោគជ័យ​និង មានឈ្មោះល្បីល្បាញ​តាមរយៈ​វិស័យ​សិល្បៈមួយនេះ។ ហើយទន្ទឹមទៅនឹងភាពជោគជ័យ ក៏ទាមទារឲ្យមានរូបសម្បត្តិល្អស្អាត និងទេពកោសល្យផងដែរ។តារាចម្រៀងដែលមានរូបរាងខ្ពស់ស្រលះ និងសំលេងផ្អែម ហ្សូណូ មកដល់ពេលនេះរូបលោកគឺមានវ័យ២៧​ឆ្នាំ​ ហើយរូបលោកក៏មិនទាន់បង្ហើបពីម្ចាស់បេះដូងនៅឡើយទេ។

ហ្សូណូ

៣. លោក ឆន សុវណ្ណារាជ

លោក ឆនសុវណ្ណារាជគឺជាតារាចម្រៀងដែលមានរូបសង្ហា​អមជាមួយនឹងទឹកដមម្យ៉ាង​។ ហើយលោកគឺជាតារា​មួយដួងដែលជោគជ័យក្នុងអាជីពមួយនេះ។ បើគិតមកដល់ពេលនេះលោកមានវ័យ​៣៥ឆ្នាំហើយ តែរូបលោក​មិន​ទាន់​បង្ហើបពីដំណឹងល្អនៅឡើយទេ៕

ឆន សុវណ្ណារាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ហ្សូណូ