​​អាយុ​​​ក្រែល​ដែរ! តារា​ប្រុសប្រចាំរស្មីហង្សមាសទាំង ៣ដួងនេះ មាន​​​អាយុ​​​ក្រែល​​មែន តែ​នៅតែ​រក្សា​ភាព​នៅលីវ​

//s5.kh1.co/c7/c7dce3960a49894c89fb9d85939134bb51be0ddd.jpg
នារី

 ២២-មិថុនា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់អំពីតារាចម្រៀងប្រចាំផលិតកម្មរស្មីរហង្សមាស ដែលជាទ្រនំមាន​តារាប្រុសស្រី​ជាច្រើនរូប

ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់អំពីតារាចម្រៀងប្រចាំផលិតកម្មរស្មីរហង្សមាស ដែលជាទ្រនំមាន​តារាប្រុសស្រី​ជាច្រើនរូប។ យ៉ាងណាមិញ អ្នកទាំងនោះ​ក៏មាន​តារាប្រុសស្រីជាច្រើនបានទទួលយកចំណង​អាពាពិពាហ៍​ផងដែរ បុ៉ន្តែក្នុងនោះ​ក៏មានតារាប្រុសរូបសង្ហា៣នាក់ ដែលមិនទាន់ទទួលយកចំណងប្រាំប្រការផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លោក ណុប បាយ៉ារិទ្ធ

លោក ណុប បាយ៉ារិទ្ធ ជាតារាចម្រៀងមួយរូប ដែលត្រូវបានគេសរសើរច្រើនចំពោះគំនិតច្នៃប្រឌិត ទៅលើ​សម្លៀក​បំពាក់ និងមានស្ទាយល៍ប្លែកៗជានិច្ច បើទោះបីតារាប្រុសរូបនេះ មានវ័យជាង៤០ឆ្នាំក៏ពិតមែន តែការលេង​ខ្លួន​គ្រប់ពេល មិនឲ្យចាញ់ក្មេងៗឡើយ។ ម្យ៉ាងវិញទៀតលោកក៍មិនទាន់បង្ហើបពីម្ចាស់បេះដូងផងដែរ។

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ

២. លោក ហ្សូណូ

នៅក្នុងសង្គមសិល្បៈ មានតារាប្រុសស្រី ជាច្រើនដួងបានជោគជ័យ​និង មានឈ្មោះល្បីល្បាញ​តាមរយៈ​វិស័យ​សិល្បៈមួយនេះ។ ហើយទន្ទឹមទៅនឹងភាពជោគជ័យ ក៏ទាមទារឲ្យមានរូបសម្បត្តិល្អស្អាត និងទេពកោសល្យផងដែរ។តារាចម្រៀងដែលមានរូបរាងខ្ពស់ស្រលះ និងសំលេងផ្អែម ហ្សូណូ មកដល់ពេលនេះរូបលោកគឺមានវ័យ២៧​ឆ្នាំ​ ហើយរូបលោកក៏មិនទាន់បង្ហើបពីម្ចាស់បេះដូងនៅឡើយទេ។

ហ្សូណូ
ហ្សូណូ

៣. លោក ឆន សុវណ្ណារាជ

លោក ឆនសុវណ្ណារាជគឺជាតារាចម្រៀងដែលមានរូបសង្ហា​អមជាមួយនឹងទឹកដមម្យ៉ាង​។ ហើយលោកគឺជាតារា​មួយដួងដែលជោគជ័យក្នុងអាជីពមួយនេះ។ បើគិតមកដល់ពេលនេះលោកមានវ័យ​៣៥ឆ្នាំហើយ តែរូបលោក​មិន​ទាន់​បង្ហើបពីដំណឹងល្អនៅឡើយទេ៕

ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ណុប បាយ៉ារិទ្ធហ្សូណូឆន សុវណ្ណរាជ
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T