ទីបំផុត ឡានក្រុងដ៏ចំណាស់ដែលល្បីក្នុងកុនហូលីវូដ ត្រូវបានសណ្ដោងចេញ ក្រោយពីមានអ្នកទេសចរស្លាប់ ខណៈពេលធ្វើដំណើរទៅមើលវា (មានវីដេអូ)

//s5.kh1.co/6d/6dcd932b13bbc14573fba9decc3a712f851a65e4.jpg
សង្គម

 ២១-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ឡានក្រុងមួយគ្រឿង មានអាយុកាលតាំងពីឆ្នាំ១៩៤០ ដែលអ្នកផ្សងព្រេងវ័យ២៤ឆ្នាំម្នាក់ បានអត់អាហាររហូតដល់ដាច់ពោះស្លាប់ នៅវាលរហោស្ថានអាឡាស្កា ត្រូវបានគេសណ្ដោងចេញ ដោយប្រើឧទ្ធម្ភាគចក្រកងទ័ពសហរដ្ឋអាមេរិក។

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែមិថុនាកន្លងទៅនេះ ឡានក្រុងមួយគ្រឿង មានអាយុកាលតាំងពីឆ្នាំ១៩៤០ ដែលអ្នកផ្សងព្រេងវ័យ២៤ឆ្នាំម្នាក់ បានអត់អាហាររហូតដល់ដាច់ពោះស្លាប់ នៅវាលរហោស្ថានអាឡាស្កា ត្រូវបានគេសណ្ដោងចេញ ដោយប្រើឧទ្ធម្ភាគចក្រកងទ័ពសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឡានក្រុងដ៏ចំណាស់នោះ ត្រូវបានទុកចោលអស់រយៈពេលជាងកន្លះសតវត្សរ៍មកហើយ នៅភាគខាងលិចនៃទន្លេ Teklanika

យោងតាមនាយកដ្ឋានធនធានធម្មជាតិ បានឲ្យដឹងថា ជុំវិញនៃការសណ្ដោងនេះដែរ ត្រូវធ្វើឡើងបន្ទាប់ពីរដ្ឋបានកោះហៅឲ្យប្រតិបត្តិក្នុងការស្វែងរក និងជួយសង្គ្រោះពីករណី ទាក់ទងទៅនឹងឡានក្រុងចំនួន១៥របស់អ្នកទេសចរ ដែលបានបាត់នៅចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៧។ ហើយឡានក្រុងដ៏ចំណាស់នោះ ត្រូវបានគេគិតថា វាគឺជាមូលហេតុដែលជំរុញឲ្យអ្នកទេសចរ ហ៊ានប្រថុយប្រថានឡើងភ្នំ ខណៈដែលឆ្លងកាត់នូវស្ថានភាពគ្រោះថ្នាក់យ៉ាងខ្លាំងដើម្បីស្វែងរកវា ដោយក្នុងនោះមាន អ្នកផ្សងព្រេងចំនួនពីរនាក់ បានលង់ទឹកស្លាប់ក្នុងឧបទ្ទវហេតុដាច់ដោយឡែកពីគ្នាក្នុងឆ្នាំ២០១០ និង២០១៩៕

គួរឲ្យដឹងដែរថា ឡានក្រុងដ៏ចំណាស់មួយគ្រឿងខាងលើនេះ ទទួលបានភាពល្បីល្បាញដោយសារសៀវភៅ និងខ្សែភាពយន្ដចំណងជើងថា Into The Wild ដែលសាច់រឿងប្រាប់ពីដំណើររឿងនៃការស្លាប់របស់បុរសឈ្មោះ Chris McCandless បន្ទាប់ពីលោកបានរស់នៅក្នុងឡានក្រុងរយៈពេល១១៤ថ្ងៃ ក្នុងរដូវក្តៅឆ្នាំ១៩៩២៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពនៃការសណ្ដោង
ទិដ្ឋភាពនៃការសណ្ដោង
ទិដ្ឋភាពនៃការសណ្ដោង
ទិដ្ឋភាពនៃការសណ្ដោង
ទិដ្ឋភាពនៃការសណ្ដោង
ទិដ្ឋភាពនៃការសណ្ដោង
ទិដ្ឋភាពនៃការសណ្ដោង
ទិដ្ឋភាពនៃការសណ្ដោង
ទិដ្ឋភាពនៃការសណ្ដោង
ទិដ្ឋភាពនៃការសណ្ដោង
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T