កប់ស៊េរី ទេព បូព្រឹក្ស លេងទិញកាដូ សុទ្ធតែជាពេជ្រ ជូនអ្នកផ្ទះគ្រប់គ្នា (មានវីដេអូ)

//s5.kh1.co/16/164768467689ceae99063fe37645611c1952da0f.jpg
តារា & កម្សាន្ដ

 ២១-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយជោគជ័យ លើវិថីសិល្បៈ និង មុខជំនួញផ្ទាល់ខ្លួនរួចមក តារាចម្រៀងស្រី ទេព បូព្រឹក្ស ពេលនេះ នាងកាន់តែមានជីវិតស៊ីវិល័យផងដែរ។

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ កញ្ញា ទេព បូព្រឹក្ស បច្ចុប្បន្ន នាងកាន់តែមានប្រជាប្រិយភាពខ្លាំង ជាពិសេស នាងក៏មានភាពមមាញឹកច្រើនក្នុងការងារសិល្បៈ ក្នុងនោះដែរ មិនត្រឹមតែជាតារាចម្រៀងនោះទេ តែតារាស្រីរូបនេះ ក៏មានមុខជំនួញផ្ទាល់ខ្លួនកំពុងតែជោគជ័យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងភាពជោគជ័យមកទល់បច្ចុប្បន្ន យើងសង្កេតឃើញថា តារាចម្រៀងស្រីរូបនេះ ក៏មានជីវភាពធូរធារ ប្រើជីវិតឡូយឆាយ ព្រមទាំងប្រើប្រាស់សម្ភារៈ របស់ម៉ាកល្បីៗ ដែលមានតម្លៃថ្លៃផងដែរ។ ជាពិសេស នាងក៏និយមពាក់គ្រឿងពេជ្រ មានតម្លៃ មិនក្រោមម៉ឺនដុល្លារឡើយ។

ដោយឡែក កាលពីម្សិលមិញនេះ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះវីដេអូ ក្នុងថ្ងៃកំណើតលោកយាយខ្លួន ដែលនាង និង ជី ដេវីត បាននាំគ្នាទៅទិញគ្រឿងពេជ្រ សម្រាប់ជាកាដូជូនលោកយាយខ្លួនផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងវីដេអូដែល ទេព បូព្រឹក្ស បានបង្ហោះ យើងសង្កេតឃើញថា នាងមិនត្រឹមតែទិញកាដូជូនលោកយាយតែម្នាក់នោះទេ តែនៅទិញគ្រឿងពេជ្រជាច្រើនទៀត ជូនដល់អ្នកផ្ទះ បើគិតជាទឹកប្រាក់វិញមិនចេះតិចនោះទេ។  ហើយសកម្មភាព ក្នុងវីដេអូមួយនោះដែរ មើលទៅជីវិតគ្រួសារ ទេព បូព្រឹក្ស មានភាពសប្បាយរីករាយ យ៉ាងមានសុភមង្គលខ្លាំងតែម្ដង៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

  កញ្ញា ទេព បូព្រឹក្ស 
  កញ្ញា ទេព បូព្រឹក្ស 
  កញ្ញា ទេព បូព្រឹក្ស និង ជី ដេវីត
  កញ្ញា ទេព បូព្រឹក្ស និង ជី ដេវីត
  កញ្ញា ទេព បូព្រឹក្ស 
  កញ្ញា ទេព បូព្រឹក្ស 
លោក យាយ ទេព បូព្រឹក្ស 
លោក យាយ ទេព បូព្រឹក្ស 
លោក យាយ ទេព បូព្រឹក្ស 
លោក យាយ ទេព បូព្រឹក្ស 
ប៉ា ទេព បូព្រឹក្ស
ប៉ា ទេព បូព្រឹក្ស
ម៉ាក់ ទេព បូព្រឹក្ស
ម៉ាក់ ទេព បូព្រឹក្ស
ជី ដេវីត
ជី ដេវីត
ទេព បូព្រឹក្ស ជាមួយលោក យាយ
ទេព បូព្រឹក្ស ជាមួយលោក យាយ
វីដេអូ ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T