សាន ផានិត ត្រូវឧកញ៉ា​​ម្នាក់​បោក​​លុយ​​អស់​​ក្បែរ​​ម៉ឺន​​ដុល្លារ​​​ លើក​​ដៃ​​សំពះ​​សុំ​​ជំនួយ​​ពី​​សម្តេច​ ហ៊ុន សែន​

//s5.kh1.co/8b/8bf603fd5b6fa996031d3b3f5fda28ee48e590ae.jpg
នារី

 ២១-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងដែលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ លោក សាន ផានិត ពេលនេះកំពុងតែជួបទុក្ខធំដោយ​សារ​ត្រូវលោក​ឧកញ៉ាម្នាក់បោកប្រាស់លុយអស់ជាច្រើន និងមិនអាចស្វែងរកឃើញសោះ

តារាចម្រៀងដែលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ លោក សាន ផានិត ពេលនេះកំពុងតែជួបទុក្ខធំដោយ​សារ​ត្រូវលោកឧកញ៉ាម្នាក់បោកប្រាស់លុយអស់ជាច្រើន និងមិនអាចស្វែងរកឃើញសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងទៅតាមការឱ្យដឹងពីទំព័រហ្វេសប៊ុកផ្លូវការ “សិល្បករកម្ពុជា” បានឱ្យដឹងថា តារាចម្រៀង សាន ផានិត ពេលនេះកំពុងតែជួបទុក្ខធំ លើកដៃសំពះសុំសម្តេច ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ ដោយសាររូបលោកត្រូវបាន​ឧកញ៉ាម្នាក់ខ្ចីលុយចំនួន ៩.០០០ដុល្លារសហរដ្ឋអាមេរិក ជាថ្នូរនឹងការកាត់ដីឱ្យក្នុងរយៈពេល ០៤ថ្ងៃ ប៉ុន្តែរហូត​មកទល់នឹងពេលនេះបាត់ដំណឹងលោកឧកញ៉ារូបនោះរយៈពេល ០២ខែ មកហើយ ដោយលោកផានិតអះអាងថា ឧកញ៉ានោះនិយាយកុហក​ម្តងអ៊ីចេះម្តងអ៊ីចុះ ថ្ងៃនេះថ្ងៃនោះ ក្រឡិចក្រឡុចជាដើម។

លោក សាន ផានិត បានបន្តទៀតថា សូម្បីតែលោកអង្វរឱ្យបង្វែរលុយជំពាក់នោះទៅជាលុយចងការផ្តិតមេដៃ ក៏គេគំរាម និងមិនយកចិត្តទុកដាក់នោះឡើយ។

យ៉ាងណា មានអ្នកស្គាល់លោកជាច្រើនបានបង្ហាញនូវការសោកស្តាយចំពោះតារាចម្រៀង សាន ផានិត ដែលត្រូវបានឧកញ៉ាបោកប្រាស់ទំនុកចិត្តរហូតដាច់ចិត្តលើកដៃសំពះសុំជំនួយពីសម្តេចតេជោបែបនេះ៕

លោក សាន ផានិត
លោក សាន ផានិត
លោក សាន ផានិត
លោក សាន ផានិត
សាន ផានិត
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T