ស្ងាត់មួយរយៈ! ឃុយ ម៉ីហៀង ចេញបទចម្រៀងថ្មី អ្នកគាំទ្រសរសើរមិនដាច់ពីមាត់ (មានវីដេអូ)

//s5.kh1.co/f3/f322aa628857261578a67d4b708fdf5c153710c9.jpg
នារី

 ២២-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រោយស្ងប់ស្ងាត់មួយរយៈ អតីតកូនក្រុម Coach សុគន្ធ នីសា គឺកុមារី ឃុយ ម៉ីហៀង បានប​ញ្ចេញនូវបទចម្រៀងថ្មីមួយបទមានចំណងជើងថា “ត្រូវស្នេហ៍មិត្តភក្តិ”

ភ្នំពេញ៖ អតីតបេក្ខភាពប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី១ កុមារី ឃុយ ម៉ីហៀង បានក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស ក្រោយបញ្ចប់ការប្រឡងជាស្ថាពរ បើទោះបីជាក្មេងស្រីរូបនេះមិនទទួលបានពានរង្វាន់ក៏ដោយ ប៉ុន្តែទទួលបានការលើកស្ទួយចូលផលិតកម្មដោយសារមានទឹកដមសម្លេងផ្អែមស្រទន់ និងពីរោះក្រអួន​ក្រអៅគួរឱ្យចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយក្លាយជាតារាចម្រៀងពេញសិទ្ធហើយនោះ ម៉ីហៀង ហាក់មិនសូវជាមានបទចម្រៀងចេញច្រើនដូចមិត្តៗរួមជំនាន់នោះទេ ដែលអាចនិយាយបានថា សុខ សុជាតា និង ឡុង លីងគ័ង្គ ទទួលបានបទ ចម្រៀងច្រើនជាង។

ក្រោយស្ងប់ស្ងាតមួយរយៈ អតីតកូនក្រុម Coach សុគន្ធ នីសា បានប​ញ្ចេញនូវបទចម្រៀងថ្មីមួយបទមានចំណងជើងថា “ត្រូវស្នេហ៍មិត្តភក្តិ” ដែលទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រទៅលើទឹកដមសម្លេងពីរោះ ផ្អែមស្រទន់មិនចាញ់គ្រូបង្វឹក សុគន្ធ នីសា ប៉ុន្មាននោះទេ។ ចំណែកឯរូបសម្ជស្សវិញ កាន់តែធំគឺកាន់តែស្អាតថែមទៀតផង។

គួរបញ្ជាក់ថា បទចម្រៀងរបស់កុមារីសម្បុរស្រអែមរូបនេះ ភាគច្រើនសុទ្ធសឹងតែជាប្រភេទបទបែបមនោសញ្ចេតនាដែលកាលកន្លងមករួមមានបទ ក្តីរំពឹង, ចង់ឃើញមុខពុកម៉ែ, ជីវិតយើង, ជនទីបី, បាយផ្កាម្រះព្រៅ, កុំទៅណាឆ្ងាយពីអូន និងបទចម្រៀងចុងក្រោយ ត្រូវស្នេហ៍មិត្តភក្តិ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

អ្នកនាង សុគន្ធ និសា និងកុមារី ឃុយ ម៉ីហៀង
អ្នកនាង សុគន្ធ និសា និងកុមារី ឃុយ ម៉ីហៀង
កុមារី ឃុយ ម៉ីហៀង ពេលប្រឡង
កុមារី ឃុយ ម៉ីហៀង ពេលប្រឡង
កុមារី ឃុយ ម៉ីហៀង ពេលប្រឡង
កុមារី ឃុយ ម៉ីហៀង ពេលប្រឡង
កុមារី ឃុយ ម៉ីហៀង
កុមារី ឃុយ ម៉ីហៀង
កុមារី ឃុយ ម៉ីហៀង
កុមារី ឃុយ ម៉ីហៀង
ចម្រៀង 
ឃុយ ម៉ីហៀង
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T