នរណាហ្វេនរឿងហ្នឹងខ្លះ? តារាសម្ដែងរឿង Hormone The Series ត្រឡប់ជួបជុំគ្នាជាថ្មីឡើងវិញ (មានវីដេអូ)

//s5.kh1.co/4d/4daa805d896d3556cf4efec2d8c889d6ff8df43f.jpg
នារី

 ២០-មិថុនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

តារាសម្ដែងរឿង Hormone The Series ត្រឡប់ជួបជុំគ្នាជាថ្មីឡើងវិញ គម្រប់ខួប៧ឆ្នាំ

ថៃ៖ ខ្សែភាពយន្តភាគថៃ បែបជីវិតយុវវ័យជាសិស្សសាលា Hormones The Series គឺជារឿងមួយដែលធ្លាប់ទទួលបានការគាំទ្រយ៉ាងខ្លាំងកាលពី៧ឆ្នាំមុន និងមានសាច់រឿងរហូតដល់ទៅ ៣រដូវកាល។ រឿងនេះ ស្ថិតក្រោមការផលិតរបស់ផលិតកម្ម GTH ដែលក្រោយមកបានបិទទ្វារ ហើយបំបែកខ្លួនទៅជាផលិតកម្ម GDH 559 វិញ។ តារាសម្ដែងវ័យក្មេងជាច្រើនដែលបានចូលរួមសម្ដែងក្នុងរឿងភាគមួយនេះ សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង និងបានក្លាយទៅអាយដលសម្រាប់ហ្វេននៅក្រៅប្រទេសទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ក្រុមតារាសម្ដែងរឿង Hormones The Series នេះ មិនបានស្ថិតនៅទ្រនំជាមួយគ្នាដូចមុនទៀតឡើយ។ ក្នុងនោះ តារាភាគច្រើនបានសម្រេចបញ្ចប់កុងត្រាជាមួយផលិតកម្ម GDH ហើយក្លាយខ្លួនជាតារាឯករាជ្យ។ ចំណែកឯ Peach Pachara និង Kao Supassra បានចុះកុងត្រាជាមួយនឹងស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣។

អ្វីដែលគួរឲ្យរំភើបបំផុតនោះ សម្រាប់ខួបគម្រប់៧ឆ្នាំនៃការចាក់បញ្ចាំងរឿង Hormones The Series នេះ ក្រុមការងារផលិតរឿងបានអញ្ជើញតារាសម្ដែងសំខាន់ៗចំនួន១២រូប នៅក្នុងរឿង Hormones The Series រដូវកាលទីមួយ និងទីពីរ មកជួបជុំគ្នាតាមរយៈកម្មវិធី Zoom។ ទិដ្ឋភាពមួយនេះ គឺពិតជាគួរឲ្យរំភើបមែនទែន ដែលអាចឆ្លុះបញ្ចាំងឲ្យឃើញបានថា ទោះបីជាតារាទាំង១២រូប បានចាកចេញទៅដើរតាមវិថីសិល្បៈរៀងៗខ្លួនក៏ដោយ ក៏ពួកគេនៅតែរក្សាបានចំណងមិត្តភាពល្អជាមួយគ្នា ហើយក៏មិនភ្លេចទីកន្លែងចាស់ ដែលបានផ្ដល់ឱកាសឲ្យពួកគេអាចឈានជើងចូលមកក្នុងវិស័យសិល្បៈបែបនេះនោះឡើយ៕

សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖

View this post on Instagram

คิดถึง.❤️???? #Hormonestheseries

A post shared by Supassara. (@supassra_sp) on

ការជួបជុំគ្នារបស់តារាសម្ដែងរឿង Hormones The Series
ការជួបជុំគ្នារបស់តារាសម្ដែងរឿង Hormones The Series
ការជួបជុំគ្នារបស់តារាសម្ដែងរឿង Hormones The Series
តារាសម្ដែងរឿង Hormones The Series
តារាសម្ដែងរឿង Hormones The Series
តារាសម្ដែងរឿង Hormones The Series
តារាសម្ដែងរឿង Hormones The Series
តារាសម្ដែងរឿង Hormones The Series
តារាសម្ដែងរឿង Hormones The Series
តារាសម្ដែងរឿង Hormones The Series
តារាសម្ដែងរឿង Hormones The Series
តារាសម្ដែងរឿង Hormones The Series
តារាសម្ដែងរឿង Hormones The Series
តារាសម្ដែងរឿង Hormones The Series
តារាសម្ដែងរឿង Hormones The Series
តារាសម្ដែងរឿង Hormones The Series
តារាសម្ដែងរឿង Hormones The Series
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T