សំណាងម៉្លេះ! ថ្ងៃខួបមិនទាន់ដល់ផង អែនជី ទទួលកាដូឡានតម្លៃរាប់ម៉ឺនដុល្លារពីស្វាមី ជិះលេង

//s5.kh1.co/4d/4dc3c191ade66ebefbe3cdef561166214692facc.jpg
តារា & កម្សាន្ដ

 ២០-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បង្ហាញកាដូដែលស្វាមីសំណព្វចិត្ត ជូនសម្រាប់ថ្ងៃខួបកំណើតមុនមួយខែ ជារថយន្តសេរ៊ីទំនើប ពណ៌ស ថ្មីស្រឡាង មានតម្លែមិនតិចម៉ឺនដុល្លារនោះទេ។

ភ្នំពេញ៖ ពិតណាស់ថា ទោះជាបច្ចុប្បន្ននេះ អែនជី ដែលជាអតីតតារាចម្រៀងស្រី ក្នុងផលិតសាន់ដេ មិនបានប្រឡូកក្នុងវិស័យសិល្បៈចម្រៀងទៀតក៏ដោយ ក៏រូបនាង នៅតែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ជានិច្ច ជាមួយជីវិតប្រចាំថ្ងៃ តាមរយៈបណ្ដាញសង្គមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ មួយរយៈចុងក្រោយនេះ អែនជី ក៏កាន់តែធ្វើឲ្យអ្នកគាំទ្រទាំងអស់ ច្រណែនជាមួយជីវិតក្រៅរង្វង់សិល្បៈ ដែលកំពុងកាក់កបយ៉ាងខ្លាំង ក្នុងការប្រកបរបររកស៊ីផ្ទាល់ខ្លួន ជាពិសេសនោះគឺ ជាប់ឈ្មោះជា នារីដែលមានសំណាង មានទាំងទ្រព្យសម្បត្តិហូរហៀរ ព្រមទាំងបានស្វាមីសង្ហា ដែលតែងចេះយល់ចិត្តទុកដាក់ស្ទើរគ្រប់ជំហ៊ាន ថែមទៀតផង។

អ្វីដែលកាន់តែពិសេស ថ្មីៗនេះ តារាស្រីរូបនេះ បានបង្កភាពភ្ញាក់ផ្អើលសាជាថ្មី តាមរយៈការបង្ហោះរូបភាពបើកបង្ហាញកាដូដែលស្វាមីសំណព្វចិត្ត ជូនសម្រាប់ថ្ងៃខួបកំណើតមុនមួយខែ ជារថយន្តសេរ៊ីទំនើប ពណ៌ស ថ្មីស្រឡាង មានតម្លែមិនតិចម៉ឺនដុល្លារនោះទេ។ 

តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះដែរ គេអាចមើលឃើញថា អែនជី ហាក់បីដូចជាញញឹមបិទមាត់មិនជិតទេ ក៏ដូចជាបង្ហាញអារម្មណ៍រំភើបចិត្តមិនស្ទើរនោះទេ អមដោយសារថា៖ 

រឿងដែលចាំបាច់ធ្វេីបានច្រេីនហេីយ ថ្ងៃនេះធ្វេីរឿងដែលត្រូវចិត្តម្តង នាំសមាជិកថ្មីស្រីស ចូលផ្ទះ អគុណប្តីសំរាប់កាដូខួបមុន១ខែ

អែន ជី

ក្រោយពីឃើញបែបនេះហើយ ក៏មានបណ្ដាអ្នកគាំទ្រជាច្រើនរូប ចូលរួមត្រេកអរដល់ អតីតតារាចម្រៀងរូបនេះ គ្រប់គ្នា ថែមទាំងសរសើរដល់រូបនាងថា ជានារីសំណាង មានជីវិតដែលគ្រប់គ្នាប្រាថ្នាចង់បាន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

អែនជី
អែនជី
អែនជី និងស្វាមី
អែនជី និងស្វាមី
អែនជី និងស្វាមី
អែនជី និងស្វាមី
អែនជី និងស្វាមី
អែនជី និងស្វាមី
រថយន្តថ្មី អែន ជី និងស្វាមី
រថយន្តថ្មី អែន ជី និងស្វាមី
សារ​ អែន ជី បានបង្ហោះ
សារ​ អែន ជី បានបង្ហោះ
អែន ជី តារាចម្រៀង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T