រំលឹកឡើងវិញ! តារាចម្រៀង ១០រូប ដំបូងនៅក្នុងផលិតកម្ម Phleng Record ពេលនេះទៅដល់ណាហើយ?

//s5.kh1.co/a4/a45a8387edae6130db047f21f34128b7f318ab8c.jpg
នារី

 ២០-មិថុនា-២០២០ ៧ព្រឹក · ៤ ឆ្នាំមុន

ផលិតកម្ម Phleng Record គឺជាបុត្រសម្ព័ន្ធរបស់ផលិតកម្មរស្មីហង្សមាស ដែលបានបង្កើតឡើងកាលពីកំឡុងឆ្នាំ២០១៣ គាំទ្រការផលិត និពន្ធ ដឹកនាំ និងគ្រប់គ្រងទូទៅដោយលោក សុខ ជំនោរ។

ផលិតកម្ម Phleng Record គឺជាបុត្រសម្ព័ន្ធរបស់ផលិតកម្មរស្មីហង្សមាស ដែលបានបង្កើតឡើងកាលពីកំឡុងឆ្នាំ២០១៣ គាំទ្រការផលិត និពន្ធ ដឹកនាំ និងគ្រប់គ្រងទូទៅដោយលោក សុខ ជំនោរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញផលិតកម្ម Phleng Record ហាក់មិនសូវទទួលបានការគាំទ្រខ្លាំងក្លាដូចផលិតកម្មរស្មីហង្សមាសនោះទេ បើទោះបីជានៅក្នុងផលិតកម្មមានធនធានដែលមានសមត្ថភាពរហូតដល់ទៅ ១០រូប ក៏ដោយ។

ថ្ងៃនេះយើងខ្ញុំចង់បង្ហាញពីការវិវត្តរបស់តារាចម្រៀងទាំង១០រូប នៅក្នុងផលិតកម្ម Phleng Record ថា តើពួកគេទាំងអស់គ្នាបានធ្វើដំណើរនៅលើវិថីសិល្បៈដល់ចំណុចណាហើយ?

១. កញ្ញា លាង សុផាឡែន

កញ្ញា លាង សុផាឡែន
កញ្ញា លាង សុផាឡែន

តារាចម្រៀង លាង សុផាឡែន បានក្លាយជាតារាចម្រៀងគោលមួយរូបនៅក្នុងផលិតកម្ម Phleng Record ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាផងដែរពីសំណាក់អ្នកគាំទ្រ ដោយសារតែកញ្ញាធ្លាប់ទទួលបានភាពល្បីល្បាញកន្លងមកហើយនៅក្នុងផលិតកម្ម Big Man។

២. លោក ម៉ានិត

លោក ម៉ានិត
លោក ម៉ានិត

អ្នកនិពន្ធសៀវភៅប្រលោមលោក អ្នកនិពន្ធបទភ្លេង អ្នកនិពន្ធទំនុកច្រៀង និងតារាចម្រៀង ម៉ានិត បានសម្រេចចិត្តចាកចេញពីផលិតកម្ម Phleng Record ក្រោយបញ្ចប់កុងត្រាដែលមានរយៈពេល៥ឆ្នាំជាមួយផលិតកម្ម ហើយបានក្លាយខ្លួនជាតារាចម្រៀងឯករាជ្យសារជាថ្មីម្តងទៀត។

៣. កញ្ញា គៀត សុវណ្ណាឡាង

កញ្ញា គៀត សុវណ្ណាឡាង
កញ្ញា គៀត សុវណ្ណាឡាង

មុនពេលក្លាយខ្លួនជាតារាចម្រៀងនៅក្នុងផលិតកម្ម Phleng Record កញ្ញា គៀត សុវណ្ណាឡាង គឺជាតារាសម្តែងដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។ កញ្ញាបានសម្រេចចិត្តបញ្ឈប់ការសម្តែង ហើយផ្លាស់ប្តូរមកធ្វើជាតារាចម្រៀងកុងត្រានៅក្នុងផលិតកម្ម Phleng Record ប៉ុន្តែដោយមើលឃើញពី សន្ទុះការគាំទ្រលើបទចម្រៀងហាក់មិនរលូននោះ ក្រោយបញ្ចប់កុងត្រាកញ្ញាក៏បានលាឈប់ពីឈ្មោះជាតារាចម្រៀង ដើម្បីត្រលប់ទៅធ្វើជាតារាសម្តែងដូចកាលពីមុនរហូតមកដល់សព្វថ្ងៃនេះ។

៤. លោក K-ICE

លោក K-ICE
លោក K-ICE

លោក K-ICE គឺជាប្អូនប្រុសបង្កើតរបស់លោក ហ្សូណូ ហើយបច្ចុប្បន្ននេះលោកនៅតែជាតារាចម្រៀងនៅក្នុងផលិតកម្ម Phleng Record ដដែល។ បទចម្រៀងរបស់លោកភាគច្រើន គឺជាការនិពន្ធឡើងដោយខ្លួនឯងតែម្តង។

៥. កញ្ញា អេម៉ា

កញ្ញា អេម៉ា
កញ្ញា អេម៉ា

កញ្ញា អេម៉ា អតីតតារាចម្រៀងដែលមកពីផលិតកម្មមហាហង្សរូបនេះក៏បានបញ្ឈប់កុងត្រាជាមួយផលិតកម្ម Phleng Record ដែរ។ កញ្ញាបានប្រកាសថានឹងធ្វើជាតារាចម្រៀងឯករាជ្យ ដោយមិនចំណុះឱ្យផលិតកម្មណាមួយបន្តទៀតនោះទេ។

៦. លោក វីខេន

លោក វីខេន
លោក វីខេន

លោក វីខេន ក៏មិនខុសពីកញ្ញា គៀត សុវណ្ណាឡាង នោះដែរ ព្រោះពេលចូលសិល្បៈដំបូងលោកគឺជាតារាសម្តែងបទចម្រៀងខារ៉ាអូខេ ដែលភាគច្រើនជាបទចម្រៀងនៅក្នុងផលិតកម្មថោន។ ក្រោយមិនទទួលបានការគាំទ្រលើបទចម្រៀងដែលលោកច្រៀងនៅក្នុងផលិតកម្ម Phleng Record លោកក៏បានលាឈប់ពីផលិតកម្ម។

៧. កញ្ញា ប្រេម៉ា

កញ្ញា ប្រេម៉ា
កញ្ញា ប្រេម៉ា

តារាចម្រៀងដែលមានរូបរាងតូចច្រឡឹងកញ្ញា ប្រេម៉ា សព្វថ្ងៃនៅតែឈរជើងនៅក្នុងផលិតកម្ម Phleng Record ដដែល ប៉ុន្តែកញ្ញាហាក់មិនសូវទទួលបាននូវបទចម្រៀងថ្មីៗនោះទេ។ គួរឱ្យកត់សម្គាល់ថាបទចម្រៀងចុងក្រោយដែលកញ្ញាទទួលបានការគាំទ្រខ្លាំងមានចំណងជើងថា “Sad Life”។

៨. លោក ម៉ាទីន

លោក ម៉ាទីន
លោក ម៉ាទីន

តារាចម្រៀងដែលមានមាឌធំលោក ម៉ាទីន ហាក់មិនទទួលបានការលើកស្ទួយពីម្ចាស់ផលិតកម្មនោះទេ។ បច្ចុប្បន្នលោកកំពុងតែចាប់នូវអាជីពជាអ្នកលក់ម៉ូតូ និងផលិតផលថែរក្សាសម្រស់ទៅវិញ ក្រោយស្ងប់ស្ងាត់ពីការងារសិល្បៈ។

៩. កញ្ញា វ៉ាន់ នីឡា

កញ្ញា វ៉ាន់ នីឡា
កញ្ញា វ៉ាន់ នីឡា

កញ្ញា វ៉ាន់ នីឡា គឺជាប្អូនស្រីបង្កើតរបស់អ្នកនិពន្ធ សុខ ជំនោរ។ កញ្ញាក៏បានបាត់មុខពីសិល្បៈទាំងស្រុងដែរ ក្រោយមានរឿងអាស្រូវជាមួយនឹងសង្សារ។

១០. លោក ដួង វិរៈសិទ្ធ

លោក ដួង វិរៈសិទ្ធ
លោក ដួង វិរៈសិទ្ធ

ម្ចាស់ពានរង្វាន់កម្មវិធី I am a Singer Cambodia បច្ចុប្បន្ននៅទទួលបានការងារមួយៗនៅក្នុងផលិតកម្ម។ លោក ដួង វិរៈសិទ្ធ ក៏ធ្លាប់បានធ្វើជាគណៈកម្មការកិត្តិយសនៅក្នុងកម្មវិធី X Factor Cambodia និងកម្មវិធី The Mask Singer Cambodia ផងដែរ។ បទចម្រៀងរបស់លោកដែលទទួលបានការគាំទ្រខ្លាំងមានចំណងជើងថា “ចិញ្ចៀនផ្កាស្មៅ”។

គួររំលឹកឡើងវិញថាពាក្យស្លោកនៅក្នុងផលិតកម្ម Phleng Record ដែលអ្នកគាំទ្រមួយចំនួននៅតែចងចាំនោះគឺ “Phleng Record It’s not silent”។ បច្ចុប្បន្ននេះផលិតកម្ម Phleng Record ក៏បានបញ្ចូលអតីតបេក្ខភាពប្រឡងក្នុងកម្មវិធី Cambodian Idol រដូវកាលទី២ ចំនួន២រូបបន្ថែមទៀតផងដែរ គឺ លោក នួន សុធារ័ក្ស និងកញ្ញា ម៉ង់ ចាន់កញ្ញា៕

លោក នួន សុធារ័ក្ស
លោក នួន សុធារ័ក្ស
កញ្ញា ម៉ង់ ចាន់កញ្ញា
កញ្ញា ម៉ង់ ចាន់កញ្ញា
វ៉ាន់ នីឡាដួង វីរៈសិទ្ធម៉ុង ម៉ានិត ម៉ង់ ចាន់កញ្ញាគៀត សុវណ្ណាឡាងលាង សុផាឡែនប្រេម៉ាអេម៉ានួន សុធារ័ក្ស
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T