ស្រលាញ់គ្នារាប់ឆ្នាំ! បេនី យ៉ាំង កាន់តែស្វីតខ្លាំង ជាមួយគូស្នេហ៍ ឃើញហើយចង់លើសជាតិស្ករ

//s5.kh1.co/2d/2d0bdf1ebfb21e88fcd8d3f58525a7b80ae1718d.jpg
តារា & កម្សាន្ដ

 ១៩-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

គួររម្លឹកផងដែរថា បច្ចុប្បន្ន កញ្ញា បេនី យ៉ាំង កាន់តែជោគជ័យលើមុខជំនួញ តែបើងាកមើលរឿងស្នេហាវិញ នាងជាមួយគូស្នេហ៍កាន់តែល្អូកល្អើនមិនធម្មតា។

ភ្នំពេញ៖ ជាការពិតណាស់ ប៉ុនា្មនឆ្នាំចុងក្រោយមកនេះ តារាស្រី បេនី យ៉ាំង ហាក់ជាស្ងាត់ មិនបង្ហាញមុខក្នុងវិស័យសិល្បៈដូចពេលមុនៗ តែនាងក៏តែងតែ បង្ហោះរូបភាព និង សកម្មភាពប្រចាំថ្ងៃ ទៅកាន់ហ្វេនៗបានឃើញជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបី តារាស្រីរូបនេះ មិនបានបង្ហាញមុខក្នុងវិស័យសិល្បៈ ដូចមុនក្ដី ក៏នាងនៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សិកជនគ្រប់មជ្ឈដ្ឋានដដែល។ បើនិយាយពីជីវិតឯកជនរបស់នាង វិញ ឃើញថា នាងកាន់តែមានជីវិតហ៊ឺហារ ស៊ីវិល័យ រស់នៅក្នុងវីឡាធំស្កឹមស្កៃ មានជំនួញផ្ទាល់ខ្លួនជាច្រើនមុខ។

ជាក់ស្ដែង មុខរបររកស៊ីក៏កាន់តែជោគជ័យ តែបើក្រឡេកមើលរឿងស្នេហាវិញ កាន់តែរឹងមាំ ដោយមួយរយៈចុងក្រោយនេះ កញ្ញា បេនី យ៉ាំង តែងតែបង្ហោះរូបភាពជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែម។ ជាពិសេស មុននេះបន្តិច នាងបានបង្ហោះរូបភាពថ្មីស្វីតៗជាច្រើនសន្លឹក ហើយរូបភាពទាំងនោះបង្ហាញ ឲ្យឃើញចំណងស្នេហ៍ រវាងនាងជាមួយគូស្នេហ៍កាន់តែស្អិតរមួត មិនចាញ់កាលពេលផ្ដើមស្នេហាដំបូងឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

   កញ្ញា បេនី យ៉ាំង 
   កញ្ញា បេនី យ៉ាំង 
   កញ្ញា បេនី យ៉ាំង និង គូស្នេហ៍
   កញ្ញា បេនី យ៉ាំង និង គូស្នេហ៍
   កញ្ញា បេនី យ៉ាំង និង គូស្នេហ៍
   កញ្ញា បេនី យ៉ាំង និង គូស្នេហ៍
   កញ្ញា បេនី យ៉ាំង និង គូស្នេហ៍
   កញ្ញា បេនី យ៉ាំង និង គូស្នេហ៍
   កញ្ញា បេនី យ៉ាំង និង គូស្នេហ៍
   កញ្ញា បេនី យ៉ាំង និង គូស្នេហ៍
   កញ្ញា បេនី យ៉ាំង និង គូស្នេហ៍
   កញ្ញា បេនី យ៉ាំង និង គូស្នេហ៍
   កញ្ញា បេនី យ៉ាំង និង គូស្នេហ៍
   កញ្ញា បេនី យ៉ាំង និង គូស្នេហ៍
   កញ្ញា បេនី យ៉ាំង និង គូស្នេហ៍
   កញ្ញា បេនី យ៉ាំង និង គូស្នេហ៍
បេនី យ៉ាំង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T