បញ្ចប់ពាក្យចចាមអារ៉ាម អ្នកគ្រប់គ្រងប៉ុស្តិ៍លេខ៣ ចេញមុខបកស្រាយរឿងផ្លាស់ប្ដូរតួឯកស្រីពី Taew ទៅជា Bow

//s5.kh1.co/c1/c1cd54c1f67d2f2434396d1554ba082f3b543dcb.jpg
នារី

 ១៨-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយមានពត៌មានលេចឮរឿង Taew របូតតំណែងតួឯក ពេលនេះ អ្នកគ្រប់គ្រងប៉ុស្តិ៍លេខ៣ ចេញមកបកស្រាយ

ថៃ៖ ក្រោយពីអតីតតារាសម្ដែងស្រីប្រចាំស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ Bow Maylada បានសម្រេចមិនបន្តកុងត្រាជាមួយទ្រនំចាស់ ហើយឈានជើងចូលមកកាន់ទ្រនំប៉ុស្តិ៍លេខ៣មក មានការលេចឮព័ត៌មានចចាមអារ៉ាមថា Bow ត្រៀមជំនួសតំណែង Taew Natapohn ក្នុងនាមជាតួឯកស្រីក្នុងរឿង Miti Tee Sam ដែលគេបានត្រៀមទុកសម្រាប់ Taew Natapohn ជាគូជាមួយនឹង Nadech Kugimiyas តាំងពីដំបូងមកម៉្លេះ។ ព័ត៌មានមួយបានក្លាយទៅជាប្រធានបទដ៏ក្ដៅគគុកនៅលើបណ្ដាញសង្គម ជាពិសេសបានបង្កទៅជាការខ្វែងពាក្យសម្ដីគ្នារវាងអ្នកគាំទ្ររបស់ Taew និង Bow ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅទីបំផុត អ្នកគ្រប់គ្រងជាន់ខ្ពស់មួយរូបរបស់ស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ អ្នកនាង Dew Pinkamol បានចេញមកបកស្រាយហើយថា រឿង Miti Tee Sam នៅរក្សាតួឯកស្រីជា Taew ដដែល ចំណែកឯ Bow នឹងត្រូវធ្វើជាតួឯកស្រីសម្រាប់រឿងមួយផ្សេងទៀត គ្រាន់តែរឿងទាំងពីរស្ថិតនៅក្រោមការផលិតរបស់ផលិតកម្មតែមួយ ទើបបង្កឲ្យមានការយល់ច្រឡំបែបនេះ។

ដំណឹងមួយនេះ បានបញ្ចប់ការប៉ះទង្គិចគ្នានៅលើបណ្ដាញសង្គមរវាងហ្វេនតារាស្រីទាំងពីរ ហើយអ្នកគាំទ្រកំពុងទន្ទឹងចាំមើលបន្តទៀតថា តើរឿងភាគទីមួយដែល Bow ត្រៀមសម្ដែងសម្រាប់ទ្រនំថ្មីរបស់ខ្លួននេះ គឺជារឿងអ្វី និងត្រូវចាប់ដៃគូជាមួយតារាប្រុសរូបណា។

សម្រាប់រឿង Miti Tee Sam វិញ Taew នៅតែជាដៃគូសម្ដែងជាមួយនឹង Nadech Kugimiyas ដដែល៕

សូមទស្សនារូបភាពខាងក្រោម៖

Bow Maylada និង អ្នកគ្រប់គ្រងប៉ុស្តិ៍លេខ៣ Dew Pinkamol
Bow Maylada និង អ្នកគ្រប់គ្រងប៉ុស្តិ៍លេខ៣ Dew Pinkamol
Taew និង អ្នកគ្រប់គ្រងប៉ុស្តិ៍លេខ៣ Dew Pinkamol
Taew និង អ្នកគ្រប់គ្រងប៉ុស្តិ៍លេខ៣ Dew Pinkamol
ការបកស្រាយរបស់ Dew Pinkamol
ការបកស្រាយរបស់ Dew Pinkamol
Bow Maylada
Bow Maylada
Taew Natapohn
Taew Natapohn
Bow Malayda
Bow Malayda
Nadech Kugimiyas
Nadech Kugimiyas
Taew Natapohn
Taew Natapohn
Bow Malayda
Bow Malayda
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T