អ្នកចាំទី​ក្នុងរឿង ស្ដេចបាល់ទាត់ទិនហ្វី ក្លាយ​ជាមហា​សេដ្ឋីនី​ ដោយ​សារ​សមត្ថភាព​បែប​នេះ​

//s5.kh1.co/3f/3f9eaf5b9087c58f915cd6d0c61e3a426baed118.jpg
នារី

 ១៨-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

យោងតាមសារព័ត៌មាន SCMP ដែលបានចុះផ្សាយថា សព្វថ្ងៃអ្នកនាង Zhao Wei បានក្លាយខ្លួនទៅជាមហាសេដ្ឋីនី

ចិន៖ តារាសម្ដែងស្រី Zhao Wei កើតនៅថ្ងៃទី ១២ ខែមិនា ឆ្នាំ ១៩៧៦ ដែលមានឪពុកឈ្មោះ Zhao Jiahai និងម្ដាយឈ្មោះ Wei Qiying។ ហើយរូបនាងបានរៀបការជាមួយបុរសជាអ្នកជំនួញម្នាក់ជនជាតិសិង្ហបុរី ឈ្មោះថា Huang Youlong ក្នុងឆ្នាំ ២០០៨។ សព្វថ្ងៃពួកគេមានកូនស្រីម្នាក់ឈ្មោះថា April Huang។ បើទោះជាសព្វថ្ងៃ Zhao Wei មានអាយុ ៤២ឆ្នាំក៏ដោយ យើងឃើញថាសម្រស់របស់នាងគឺនៅតែស្រស់ស្អាតដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយបែកអ្នកនាង Zhao Wei អស់រយៈពេល ១៧ឆ្នាំមក ជាមួយរឿងដ៏ល្បីល្បាញ ដែលមកដល់បច្ចប្បន្នប្រិយមិត្ដ នៅតែចូលចិត្ដទស្សនាមិនឈប់នោះគឺរឿង ស្ដេចបាល់ទាត់ទិនហ្វី (Shaolin Soccer) កាលនោះនាងដើរតួជាស្រីមុខអាក្រក់ ហើយចុងបញ្ចប់នាងជាអ្នកចាំទី ដោយប្រើក្បាច់គុណបក្សអ៊ូតាំង ដែលជួយឱ្យ ទិន ហ្វី យកឈ្នះ លើក្រុមបិសាច។ រឿងនេះផងដែរ ចាក់បញ្ចាំងក្នុងឆ្នាំ ២០០១ ដែលជាស្នាដៃដឹកនាំសម្ដែងដោយលោក ទិន ហ្វី បានឈ្នះពានរង្វាន់ល្អប្រចាំឆ្នាំ ដែលមានអ្នកចូលចិត្ដទស្សនាទូទាំងអាស៊ី។

Zhao Wei
Zhao Wei

នេះយោងតាមសារព័ត៌មាន SCMP ដែលបានចុះផ្សាយថា សព្វថ្ងៃអ្នកនាង Zhao Wei បានក្លាយខ្លួនទៅជាមហាសេដ្ឋីនី ហើយនាងបានចំណាយប្រាក់ផ្ទាល់ខ្លួន ប្រហែល ៣០លានយ័ន គិតជាដុល្លាប្រហែល ( ៤,៣៤៣,៨៤៥ដុល្លា ) សម្រាប់ផលិតរឿង Animation។ ហើយកាលពី ៣ឆ្នាំមុន រូបនាងបានបោះទុន ទិញភាគហ៊ុនរបស់ក្រុមហ៊ុនយក្យនៅចិន នោះគឺក្រុមហ៊ុន Alibaba ចំនួន ៣លានដុល្លា ដែលធ្វើឱ្យរូបនាងចំណេញពីភាគហ៊ុននោះ ប្រហែល ជិត ១០០លានដុល្លារឯណោះ។

Zhao Wei and jackma
Zhao Wei and jackma

សព្វថ្ងៃសេដ្ឋីនីរូបនេះ បើទោះជាមានប្រាក់ចាយលេងអស់ក៏ដោយ ប៉ុន្ដែរូបនាងផ្ទាល់នៅតែបន្ដសម្ដែង ព្រមទាំងចូលរួមកម្មវិធីជាច្រើន ដែលធ្វើឱ្យរូបនាងមានឈ្មោះបោះសំលេង គាំទ្រក្នុងប្រទេសចិនយ៉ាងខ្លាំង។ ហើយរូបនាងកំពុងតែសម្ដែងក្នុងកម្មវិធីមួយ ឈ្មោះថា Chinese Restaurant នៅលើ កញ្ចក់ទូរទស្សន៍ ហ្វូណាន ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង ២២:០០-០០:០០ផងដែរ៕

សូមទស្សនារូបភាពខាងក្រោ៖

Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei and Jackma
Zhao Wei and Jackma
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T