ហ្វេនជ្រួលច្របល់អស់ហើយ! បើ បេនី យ៉ាំង បញ្ចេញសាច់ក្នុងអាងទឹក យ៉ាងទ្រលុកទ្រលន់បែបនេះ

//s5.kh1.co/99/99c5936303ae1d724dbe1c0bb53a3e09863f490e.jpg
តារា & កម្សាន្ដ

 ១៨-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មិនមែនជារឿងចម្លែក​ ហើយក៏មិនមែនលើកទីមួយដែរ ដែល បេនី យ៉ាំង ហ៊ានបញ្ចេញសាច់យ៉ាងស៊ិចស៊ីបែបនេះ ប៉ុន្តែលើកនេះ ពិតជាមិនអាចទប់ចិត្ត មិនឲ្យសរសើរបានទេ បើនាងចាយរាងក្នុងឈុតហែលទឹក យ៉ាងស៊ិចស៊ីម្លឹងៗ

ភ្នំពេញ៖ ជាការពិតណាស់ ថ្វីត្បិតថា មួយរយៈចុងក្រោយនេះ អតីតតារាសម្ដែង បេនី យ៉ាំង មិនបានបង្ហាញមុខ ក្នុងវិស័យសិល្បៈដូចមុនក្ដី ប៉ុន្តែគេសង្កេតឃើញថា តារាស្រីរូបនេះ នាងតែងតែលេចមុខ តាមរយៈបណ្ដាញសង្គមផ្សេងៗ ដោយបង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃ បង្ហាញដល់បណ្ដាអ្នកគាំទ្រជាញឹកញយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ងាកមកចាប់អារម្មណ៍ ចំពោះរូបសម្រស់ និងការតុបតែងខ្លួនរបស់ តារាស្រីសាច់សខ្ចីនេះវិញ យើងឃើញថា បើទោះបីជាការវះកាត់កែសម្ផស្ស ផ្លាស់ប្ដូរខ្ទង់ច្រមុះរបស់នាង នៅមិនទាន់ស្អាតដូចដើម មួយរយភាគរយក៏ពិតមែន ប៉ុន្តែស្រីស្រស់រូបនេះ នៅតែអាចទាក់ទាញចិត្តអ្នកគាំទ្រមួយចំនួន ឲ្យនៅតែស្រលាញ់ចូលចិត្តរូបនាង ជាមួយដងខ្លួន ដ៏ស្រឡូនស្អាតរបស់ខ្លួន បានយ៉ាងច្រើនដដែលផងដែរ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ តារាស្រីរូបនេះ ក៏បានបង្អួតភាពសិចស៊ីរបស់ខ្លួនសារជាថ្មីម្ដងទៀត ក្នុងឈុតសម្លៀកបំពាក់ហែលទឹកស៊ិចស៊ីមិនធម្មតា ដោយបានបញ្ចេញ គល់ភ្លៅ និងដើមទ្រូងយ៉ាងទ្រលុកទ្រលន់ ដេកត្រាំទឹក យ៉ាងរំភើយ មិនខ្វល់ពាក្យរិះគន់ បន្តិចឡើយ។

យ៉ាងណាក៏ដោយ តាមរយៈរូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គមរបស់នាងជាច្រើនសន្លឹក នៅតែត្រូវបាន អ្នកគាំ្រ នាំគ្នាចែករំលែក លាន់មាត់សរសើរ ពាសពេញបណ្ដាញសង្គមស្ទើរគ្រប់គ្នាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T