មកដឹងពីវិធីងាយៗទាំងនេះ ដែលនឹងធ្វើឱ្យអ្នកអាចគេងលក់បានស្កប់ស្កល់

//s5.kh1.co/9c/9c2e9ba51fe8fab3428cd3e00513f78be82c5dba.jpg
យល់ដឹង

 ១៨-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

​វិធីសាស្ដ្រ​មួយ​ចំនួនសម្រាប់​ជា​ជំនួយ​ដល់​លោក​អ្នក​ ដើម្បី​ទទួលគេងលក់​ស្កប់ស្កល់

ការ​គេង​បាន​ស្កប់ស្កល់​ធ្វើ​ឱ្យ​លោក​អ្នកមាន​អារម្មណ៍ល្អ សុខភាព​ល្អ តែ​ផ្ទុយ​ទៅ​វិញ បើសិនជា​គេង​មិន​បាន​ស្កប់ស្កល់​ទេ​ អ្នកប្រាកដជា​មាន​បញ្ហា​ផ្នែក​សុខភាព​មិន​ខាន ដូច​ជា​ការ​ទទួលទានដំណេក​ពេល​យប់​ស្កប់ស្កល់​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ដល់សុខភាព​របស់​លោក​អ្នក ហើយ​កត្ដា​ដែល​នាំឱ្យ​លោក​អ្នក​ទទួលទានដំណេក​មិន​បាន​ស្កប់ស្កល់​ក៏​មាន​ច្រើន​យ៉ាង​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោម​នេះ​ជា​វិធីសាស្ដ្រ​មួយ​ចំនួនសម្រាប់​ជា​ជំនួយ​ដល់​លោក​អ្នក​ ដើម្បី​ទទួលគេងលក់​ស្កប់ស្កល់៖ 

១. កំណត់​ពេលវេលា​ចូលគេង: ព្យាយាម​ចូល​គេង ​និង​ភ្ញាក់​ពី​គេង​នៅម៉ោង​កំណត់​ណាមួយ​ហើយ​ត្រូវ​អនុវត្ដ​ជារៀងរាល់ថ្ងៃ។ ចៀសវាង​ដេកពេល​ថ្ងៃ ហើយ​ត្រូវ​ព្យាយាម​បង្កើត​កម្មវិធីបន្ធូរ​អារម្មណ៍​នា​ពេល​យប់​មុន​ពេល​ចូល​គេង ដូច​ជា​ងូតទឹក​ក្ដៅ អាន​សៀវភៅ ​និង​ស្ដាប់តន្ដ្រី។

២. ចៀសវាង​ទទួលទាន​ភេសជ្ជៈ​មួយ​ចំនួន: លោក​អ្នក​មិន​ត្រូវ​ទទួលទាន​កាហ្វេ ឬ​គ្រឿង​ស្រវឹង​នៅ​ពេល​រសៀល ឬ​ពេលព្រលប់​ឡើយ ពីព្រោះ​សារធាតុ​នៅ​ក្នុង​កាហ្វេ អាច​ធ្វើ​ឱ្យ​អ្នកគេងមិនលក់​។ ក្រៅពី​មាន​គ្រឿង​ហឹរ​ឬ​ម្ហូបឆា​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ទ្រូង​របស់​អ្នក​ក្ដៅ មួយវិញទៀត​កុំ​ផឹកភេសជ្ជៈ​មុនពេល​ចូល​គេង​។

រូបតំណាង
រូបតំណាង

៣. ការ​ហាត់ប្រាណ: ការ​ហាត់ប្រាណ​អាច​ជួយ​ឱ្យ​លោក​អ្នកដេក​លក់​បាន​ស្កប់ស្កល់​នៅ​ពេល​យប់។ អ្នកជំនាញការ​មួយ​ចំនួន​បាន​ផ្ដល់​យោបល់​ថា ត្រូវធ្វើ​លំ​ហាត់ប្រាណ​យ៉ាងតិច​៣​ម៉ោង​មុនពេល​ចូល​គេង ព្រោះ​កាលណា​សាច់ដុំ​កំរើកនឹង​មិន​ធ្វើ​ឱ្យ​លោក​អ្នក​ងងុយគេង​ទេ ប៉ុន្ដែក្រោយ​ពី​ហាត់ប្រាណ​រួច​នឹង​ធ្វើ​ឱ្យ​លោក​អ្នកឆាប់​ងងុយគេង​ ហើយ​អ្នក​អាច​គេង​បាន​យ៉ាង​ស្កប់ស្កល់។

៤.​ ការ​ធ្វើ​សមាធិ: ប្រសិនបើ​វិធីសាស្ដ្រ​ខាងលើ​នៅ​តែ​មិនទទួល​ជោគជ័យ​ទៀត ការ​ធ្វើ​សមាធិ​ក៏​អាចជា​ជម្រើសមួយទៀត​សម្រាប់អ្នក​ដែរ។ ព្រោះ​ការ​ធ្វើ​សមាធិ​ក្រៅពី​ធ្វើ​ឱ្យ​អារម្មណ៍របស់​អ្នក​បាន​សម្រាកនោះ សាច់ដុំ​របស់លោក​អ្នក​ក៏​សម្រាកក្នុង​ពេល​ជាមួយ​គ្នា​ដែរ​៕

រូបតំណាង
រូបតំណាង
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T