ស្ងាត់ៗ Ken Phupoom ដើរចេញពីទ្រនំប៉ុស្តិ៍លេខ៣ ម្នាក់ទៀតហើយ

//s5.kh1.co/6b/6beacc9b29531357bb514041fd4ceb0d698342f6.jpg
នារី

 ១៨-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីស្ថិតនៅក្រោមទ្រនំប៉ុស្តិ៍លេខ៣អស់ជិត១០ឆ្នាំ Ken Phupoom សម្រេចចាកចេញពីទ្រនំមួយនេះ

ថៃKen Phupoom ដែលជាតារាសម្ដែងដ៏ល្បីឈ្មោះម្នាក់របស់ស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ និងធ្លាប់មានភាពលេចធ្លោខ្លាំងតាមរយៈការសម្ដែងនៅក្នុងរឿង Raeng Ngao និង រឿង Nakee នៅពេលនេះបានបញ្ចប់កុងត្រារបស់ខ្លួនជាមួយស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ហើយ និងបានបន្តទៅធ្វើជាអ្នកសម្ដែងឯករាជ្យវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរ អស់រយៈពេលប្រមាណជិត១០ឆ្នាំដែលលោកស្ថិតនៅក្រោមទ្រនំប៉ុស្តិ៍លេខ៣នេះ លោកបានសាងកេរ្តិ៍ឈ្មោះតាមរយៈខ្សែភាពយន្តភាគល្បីៗជាច្រើន ដូច្នេះហើយ ការចាកចេញរបស់លោកបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ហ្វេនៗរបស់លោកនៅតែគោរព និងគាំទ្រតាមការសម្រេចចិត្តរបស់អាយដលខ្លួន។

ថ្វីត្បិតតែ Ken បានបញ្ចប់កុងត្រារបស់ខ្លួនទៅហើយក្ដី ក៏ពេលនេះលោកនៅសល់ខ្សែភាពយន្តភាគមួយទៀតជាមួយនឹងប៉ុស្តិ៍លេខ៣ គឺរឿង Maya Saneha ដែលកំពុងស្ថិតនៅក្នុងដំណើរការថត។ លោកត្រូវសម្ដែងជាគូជាមួយនឹងតារាស្រីរហូតដល់ទៅពីររូប គឺ Ice Preechaya និង Wawwa Nychari

សម្រាប់ឆ្នាំ២០២០ នេះ មានតារាសម្ដែងចំនួនបីរូបហើយដែលបានចាកចេញពីទ្រនំប៉ុស្តិ៍លេខ៣នេះ រួមទាំងលោក Ken Phupoom ផង៕

សូមទស្សនារូបភាពខាងក្រោម៖

Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Ken Phupoom
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T