ភ្នំពេញ៖ កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា និង លោក ណុប បាយ៉ារិទ្ធ អ្នកទាំងពីរ សុទ្ធតែជាតារាចម្រៀង ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ដោយតារាចម្រៀងទាំងពីរដួរនេះ ឈានជើងចូលសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែនៅតែមានប្រជាប្រិយភាពដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្នកនាង ឱក សុគន្ធកញ្ញា និង លោក ណុប បាយ៉ារិទ្ធ តែងតែធ្វើឲ្យ មហាជន និង ហ្វេនទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត តាមរយៈបទចម្រៀងពីរោះៗ និង សកម្មភាពក្នុងវិស័យ និង ជីវិតឯកជន។ ជាក់ស្ដែង កាលពីមិ្សលមិញនេះ ជាថ្ងៃ ខួបកំណើត លោក ណុប បាយ៉ារិទ្ធ ផ្ទាល់ ស្រាប់តែតារាស្រីកូនមួយរូបនេះ បានបង្ហោះសារបង្ហើបអារម្មណ៍នាងកាលពីវ័យ ១២ឆ្នាំទៅលើ ណុប បាយ៉ារិទ្ធ យ៉ាងដូច្នេះថា៖
រំលឹកឡើងវិញកាលពីខ្ញុំមានអាយុ ១២ឆ្នាំ ខ្ញុំបានចេញ Album ចម្រៀងជាមួយគាត់ហើយខ្ញុំតែងតែទុកគាត់ជា Crush រហូតមក ដល់ខ្ញុំអាយុ ១៥ឆ្នាំ ក្រុមគ្រួសាររបស់ខ្ញុំបានរៀបចំពិធីខួបកំណើតយ៉ាងធំសម្រាប់ខ្ញុំ ហើយពេលនោះមនុស្សម្នាក់ដែលខ្ញុំរង់ចាំ និងសង្ឃឹមថាគេហ្នឹងចូលរួមនោះគឺជាគាត់ ទីបំផុតគាត់ពិតជាមកចូលរួម ពេលនោះបើនិយាយពីអារម្មណ៍ពិបាកបកស្រាយណាស់ ប៉ុន្តែចាប់ពីពេលនោះរហូតដល់សព្វថ្ងៃនេះគាត់គឺជាមិត្តរួមការងារ ជាបងប្រុសល្អម្នាក់ តែងតែមានការស្រឡាញ់ និងផ្ដល់កម្លាំងចិត្តលើកទឹកចិត្ត គ្រប់ពេលតែងតែជួយដោយគ្មានលក្ខខណ្ឌ ។ រីករាយថ្ងៃកំណើតបងសម្លាញ់ សូមទេវតាតាមថែរក្សាបង ឲ្យមានសំណាងល្អ ជោគជ័យក្នុងឆាកជីវិត មានក្តីសុខទាំងកាយចិត្ត។
ជាការពិតណាស់ បន្ទាប់ពី ឱក សុគន្ធកញ្ញា បង្ហោះសារបង្ហាញអារម្មណ៍ពិតកាលនាងនៅពីក្មេងរួចមក មានហ្វេនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា តារាចម្រៀងស្រីរូបនេះ ធ្លាប់មានចិត្ត លើលោក ណុប បាយ៉ារិទ្ធ បែបនេះទាល់តេសោះ។ តែ ទោះបីជាយ៉ាណា ក៏បច្ចុប្បន្នអ្នកទាំងពីរគឺ ជាមិត្តរួមការងារដ៏ល្អសម្រាប់គ្នាទៅវិញទៅមក៕
សូមទស្សនារូបភាពខាងក្រោម៖





