តារា & កម្សាន្ដ
១៧-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុនរំលងអស់រយៈពេលជាច្រើនឆ្នាំមកនេះ កំពូលតារាចម្រៀងស្រី បង្ហើបអារម្មណ៍កាលពីនៅក្មេង ចំពោះ ណុប បាយ៉ារិទ្ធ ធ្វើឲ្យហ្វេនៗស្រងាកចិត្តគ្រប់គ្នាតែម្ដង។
ភ្នំពេញ៖ កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា និង លោក
ណុប បាយ៉ារិទ្ធ អ្នកទាំងពីរ សុទ្ធតែជាតារាចម្រៀង ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ដោយតារាចម្រៀងទាំងពីរដួរនេះ ឈានជើងចូលសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ តែនៅតែមានប្រជាប្រិយភាពដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្នកនាង ឱក សុគន្ធកញ្ញា និង លោក ណុប បាយ៉ារិទ្ធ
តែងតែធ្វើឲ្យ មហាជន និង ហ្វេនទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត តាមរយៈបទចម្រៀងពីរោះៗ និង សកម្មភាពក្នុងវិស័យ និង ជីវិតឯកជន។ ជាក់ស្ដែង កាលពីមិ្សលមិញនេះ
ជាថ្ងៃ ខួបកំណើត លោក ណុប បាយ៉ារិទ្ធ ផ្ទាល់ ស្រាប់តែតារាស្រីកូនមួយរូបនេះ បានបង្ហោះសារបង្ហើបអារម្មណ៍នាងកាលពីវ័យ ១២ឆ្នាំទៅលើ ណុប បាយ៉ារិទ្ធ យ៉ាងដូច្នេះថា៖
ជាការពិតណាស់ បន្ទាប់ពី ឱក សុគន្ធកញ្ញា
បង្ហោះសារបង្ហាញអារម្មណ៍ពិតកាលនាងនៅពីក្មេងរួចមក មានហ្វេនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ដោយមិននឹកស្មានថា តារាចម្រៀងស្រីរូបនេះ ធ្លាប់មានចិត្ត លើលោក ណុប បាយ៉ារិទ្ធ
បែបនេះទាល់តេសោះ។ តែ ទោះបីជាយ៉ាណា ក៏បច្ចុប្បន្នអ្នកទាំងពីរគឺ ជាមិត្តរួមការងារដ៏ល្អសម្រាប់គ្នាទៅវិញទៅមក៕
សូមទស្សនារូបភាពខាងក្រោម៖