ភ្នំពេញ៖ បើទោះបីជា សាឡាត់ ស្រីឡាង មិនសូវមានវត្តមានច្រើន នៅក្នុងវិស័យសិល្បៈ ឬចេញវីដេអូកំប្លែងផ្សេងៗ នៅក្នុងបណ្តាញសង្គម ក៏រូបនាង នៅតែមានប្រជាប្រិយភាពខ្លាំងដដែល នៅក្នុងភ្នែកហ្វេនៗ ខណៈដែលនាង តែងតែបង្ហាញនូវសកម្មភាព រូបភាពស្អាតៗ ក្នុងជីវិតឯកជន តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក​ និងអាយជី របស់នាង។

ក្នុងនោះ ដូចជាប្រិយមិត្តបានដឹងរួចមកហើយថា កន្លងមក  ស្រីស្អាតរូបនេះ ធ្លាប់មានរឿងអ្វីខ្លះ លើជីវិតស្នេហារបស់នាង ដែលធ្វើឲ្យផ្អើលគេឯង យ៉ាងខ្លាំង រហូតមានមតិមិនល្អជាច្រើន មកលើនាង រហូតធ្វើឲ្យនាង ស្ទើរតែមិនហ៊ានបើក បណ្តាញសង្គមទៀតផង។ ប៉ុន្តែពេលនេះ នាងរស់នៅ ដើម្បីខ្លួនឯង និងមានសេរីភាព គ្មានអ្នកណារិះគន់ នាងអ្វីនោះទេ ហើយជាពិសេស រូបនាង ក៏ទទួលបានក្តីសុខ តាមអ្វីដែលនាង ត្រូវការផងដែរ។
ដោយក្នុងនោះ សាឡាត់ ស្រីឡាង បានបង្ហោះសារថា៖

យ៉ាងណាមិញ ក្រោយពីឃើញសារបែបនេះ ហ្វេនរបស់នាង ប្រាកដជាយល់ច្បាស់ថា​ តើពេលនេះ រូបនាង​មានក្តីសុខផ្លូវចិត្តយ៉ាងខ្លាំង ក្រោយជួបរឿងជាច្រើន មួយរយៈពេលមុន ហើយពួកគេ ក៏សប្បាយចិត្ត ដែលរូបនាង មានរឿងល្អៗ និងជួបមនុស្សល្អៗ ចូលមកជីវិតរបស់នាងបែបនេះ៕

សាឡាត់ ស្រីឡាង 
សាឡាត់ ស្រីឡាង 
សាឡាត់ ស្រីឡាង​ និងគូស្នេហ៍ 
សាឡាត់ ស្រីឡាង​ និងគូស្នេហ៍ 
សាឡាត់ ស្រីឡាង​ និងគូស្នេហ៍ 
សាឡាត់ ស្រីឡាង​ និងគូស្នេហ៍ 
សាររបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

សាឡាត់ ស្រីឡាង