វណ្ណដា ទម្លាក់មួយបទទៀតហើយ ដែលអាល់ប៊ុមលោក​ នឹងចេញ ៣ថ្ងៃទៀតប៉ុណ្ណោះ ត្រៀមនៅ? (មានវីដេអូ)

//s5.kh1.co/63/637c1499540dcb56cd829ef415032cafe95bc66c.jpg
តារា & កម្សាន្ដ

 ១៦-មិថុនា-២០២០ ៨ល្ងាច · ៤ ឆ្នាំមុន

វណ្ណដា ជាតារាចម្រៀងម្នាក់ ដែលធ្វើឲ្យហ្វេនៗ ជំនាន់់ក្រោយ មានអារម្មណ៍ថា លោកពិតជាមានទេពកោសល្យ និងសមត្ថភាពខ្លាំង ក្នុងវិស័យសិល្បៈ ខាងRap។

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀងប្រុស វណ្ណដា ក៏បានទម្លាក់មួយបទ ដែលជាចង្វាក់បែបរ៉ក ដោយមានចំណងជើងថា«You're Already Dead» ហើយបទនេះផងដែរ ក៏ជាបទបើកក្បាល នៃអាល់ប៊ុម$kull ផងដែរ។ អ្វីដែលសំខាន់ជាងនេះ បទនេះ ទទួលបានសន្ទុះការចាប់អារម្មណ៍​ រឹតតែខ្លាំង ក្នុងរយៈពេល តែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ រហូតមានអ្នកReact នៅក្នុងបណ្តាញសង្គមយូធូប ទាំងក្នុងស្រុក​ ក្រៅស្រុក ជាច្រើននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីប៉ុន្មាននាទីមុននេះដែរ តារាប្រុសរូបនេះ ក៏បានបញ្ចេញបទទី២ផងដែរ ដែលមានចំណងជើងថា «HIT THE ROAD» ដែលបទភ្លេងថ្មី​ ខុសដាច់នឹងបទមុន ដែលធ្វើឲ្យអារម្មណ៍ ហ្វេនមិនជិនណាយ ហើយក៏មិនអស់សង្ឃឹមផងដែរ ក្នុងការរង់ចាំបទថ្មីរបស់លោក មួយបទៗ

យ៉ាងណាមិញ អាល់ប៊ុម របស់វណ្ណដា​ នឹងចេញក្នុងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២០ ដែលក្នុងអាល់ប៊ុមនោះ មានចំនួន​១៨បទ ហើយជាអាល់ប៊ុមមួយ ដែលលោកបានធ្វើឡើង យូរឆ្នាំខ្លាំងណាស់ ដូច្នេះប្រិយមិត្ត នឹងរង់ចាំមើលថា នឹងល្អឥតខ្ចោះបែបណា ថ្មីប្លែកបែបណានោះ ព្រោះថា កន្លងមក វណ្ណដា មិនដែលឲ្យ ហ្វេន មានការខកចិត្តម្តងណានោះទេ៕

ប៉ុន្តែពេលនេះ ស្តាប់បទថ្មីរបស់វណ្ណដា សិន៖

វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
វណ្ណដា
រូបភាពសម្រាប់បទថ្មី
រូបភាពសម្រាប់បទថ្មី
វណ្ណដា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T