បែបស្នេហាឆ្លងភព! Film Nataphat កាន់​តែ​ប្លែក​ទៀត​​ហើយ​​នៅ​ក្នុង​​រឿង​ភាគ​ថ្មី​មួយនេះ

//s5.kh1.co/61/613f74c7b60e50277bf7a00023ca83a1f1d9a4f5.jpg
នារី

 ១៦-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាសម្ដែងថៃរូបសង្ហា Film Nataphat ដែលធ្លាប់ទទួលបានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំង តាមរយៈ​ការសម្ដែងនៅក្នុងខ្សែ​ភាពយន្តភាគថៃរឿង ភរិយា ២០១៨

ថៃ៖ តារាសម្ដែងថៃរូបសង្ហា Film Nataphat ដែលធ្លាប់ទទួលបានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំង តាមរយៈ​ការសម្ដែងនៅក្នុងខ្សែភាពយន្តភាគថៃរឿង ភរិយា ២០១៨ នៅពេលនេះ បានបង្ហាញមុខនៅក្នុងខ្សែ​ភាពយន្ត​ភាគថ្មីមួយ​ទៀតហើយ គឺរឿង Ruk Lek Phob ដែលចាប់ផ្ដើមភាគទី១ កាលពីថ្ងៃទី១៥ ខែមិថុនានេះ។ ខ្សែភាពយន្តភាគមួយនេះ មានសាច់រឿងគួរឲ្យចាប់អារម្មណ៍មែនទែន ដោយសារវាជាប្រភេទរឿងបែបស្នេហាឆ្លងភព ដោយតួឯកប្រុសត្រូវឆ្លងភពទៅកាន់អតីតកាល កាលពី១០០ឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យចាប់បំផុតនោះ Film Nataphat ត្រូវសម្ដែងជាតួអង្គពីរ គឺតួឯកប្រុសសម័យថ្មី ដែលត្រូវឆ្លងភពទៅកាន់អតីតកាល និងតួឯកប្រុសសម័យបុរាណ ដែលត្រូវឆ្លងភពមកកាន់បច្ចុប្បន្នកាលវិញ។ ថ្វីត្បិតតែតួអង្គទាំងពីរគឺជា Film Nataphat តែម្នាក់ ប៉ុន្តែលោកបានសម្ដែងចេញឲ្យទស្សនិកជនមានអារម្មណ៍ថា តួអង្គទាំងពីរគឺប្រៀបបីដូចជាមនុស្សផ្សេងគ្នា ទាំងលើអត្តចរិត ទឹកមុខ ការរៀបចំតែងខ្លួន និងពាក្យសម្ដីជាដើម។

Film Nataphat បានបកស្រាយនៅក្នុងបទសម្ភាសន៍មួយថា លោកមានការលំបាកជាខ្លាំងនៅក្នុងការ​សម្ដែង​រឿងនេះ ដោយសារលោកត្រូវផ្លាស់ប្ដូរអារម្មណ៍ និងអត្តចរិតភ្លាមៗ ទៅតាមតួអង្គទាំងពីរ រហូតដល់មានអារម្មណ៍ថា មានសម្ពាធខ្លាំងនៅពេលចាប់ផ្ដើមថតដំបូង។

គួរបញ្ជាក់ផងដែរថា នៅក្នុងរឿង Ruk Lek Phob នេះ លោកត្រូវចាប់ដៃគូជាមួយនឹងតារាស្រីដល់ទៅពីររូបគឺ Vill Wannarot និង Bifern Anchasa

សូមទស្សនារូបភាពខាងក្រោម៖

Film Nataphat
Film Nataphat
Film Nataphat
Film Nataphat
Film Nataphat
Film Nataphat
តារាសម្ដែងក្នុងរឿង Ruk Lek Phob
តារាសម្ដែងក្នុងរឿង Ruk Lek Phob
តារាសម្ដែងក្នុងរឿង Ruk Lek Phob
តារាសម្ដែងក្នុងរឿង Ruk Lek Phob
តារាសម្ដែងក្នុងរឿង Ruk Lek Phob
តារាសម្ដែងក្នុងរឿង Ruk Lek Phob
តារាសម្ដែងក្នុងរឿង Ruk Lek Phob
តារាសម្ដែងក្នុងរឿង Ruk Lek Phob
តារាសម្ដែងក្នុងរឿង Ruk Lek Phob
តារាសម្ដែងក្នុងរឿង Ruk Lek Phob
តារាសម្ដែងក្នុងរឿង Ruk Lek Phob
តារាសម្ដែងក្នុងរឿង Ruk Lek Phob
តារាសម្ដែងក្នុងរឿង Ruk Lek Phob
តារាសម្ដែងក្នុងរឿង Ruk Lek Phob
Film Nataphat
Film Nataphat
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T