រំភើបជំនួស! ពាក្យជូនពរប៉ុន្មានម៉ាត់ពីអ្នកម្តាយជាទីស្រលាញ់ ធ្វើឲ្យ Peypey Dy ទប់ទឹកភ្នែកមិនជាប់ (មានវីដេអូ)

//s5.kh1.co/ca/ca735dac938c79ba1f6556564c6082ece4d8cc30.jpg
នារី

 ១៥-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពាក្យជូនពរប៉ុន្មានម៉ាត់ពីម្តាយជាទីស្រលាញ់ ធ្វើឲ្យ Peypey Dy ទប់ទឹកភ្នែកមិនបាន

ភ្នំពេញ៖ មនុស្សគ្រប់គ្នាប្រាកដជាស្គាល់តារាហ្វេសប៊ុកមួយរូបមានឈ្មោះថា Peypey dy ដែលមានភាពល្បីល្បាញខាងប្លែកកំប្លែងៗ និងតែងតែធ្វើឲ្យមហាជនបានសើចនៅពេលដែលបានមើលវីដេអូរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីម្សិលមិញនេះ Peypey dy បានបង្ហោះវីដេអូរៀបរាប់របស់អ្នកម្តាយដែលបានផ្ញើសារជាសម្លេងជូនពរនៅក្នុងថ្ងៃដ៏ពិសេសគឺជាថ្ងៃខួបកំណើតរបស់ខ្លួន។ នៅក្នុងវីដេអូនោះគឺ ​Peypey dy បានបង្ហាញពីសម្លេងរបស់អ្នកម្តាយជាទីស្រលាញ់រៀបរាប់ថា៖ "ម៉ាក់ជូនពរឲ្យកូនសំណាងល្អ ម៉ាក់នឹងផ្តល់ក្តីស្រលាញ់ទៅកាន់កូន ហើយម៉ាក់ចង់ធ្វើម្ហូបណាដែលកូនចូលចិត្តខ្លាំងបំផុតនៅក្នុងថ្ងៃខួបកំណើតនេះដែរ ប៉ុន្តែម៉ាក់មិនអាចធ្វើវាបាននោះទេ ហើយកូនត្រូវតែនៅក្បែរម៉ាក់រហូតឮទេ ស្រលាញ់កូនពេញបេះដូង ហើយអ្វីៗគ្រប់យ៉ាង និងក្តីស្រលាញ់ទាំងអស់របស់ម៉ាក់មានតែកូនម្នាកក់គត់។"

អ្នកគ្រប់គ្នាតែងតែឃើញស្នាមញញឹមរបស់គាត់នៅក្នុងការ Live លក់ផលិតផល និងការសម្តែងនានាក៏ពិតមែន ប៉ុន្តែពីក្រោយខ្នង លោកក៏មានអារម្មណ៍ថាឯការដែរ ពីព្រោះតែនៅពេលនេះអ្នកម្តាយជាទីស្រលាញ់មិនបាននៅក្បែរ និងធ្វើម្ហូបដែលខ្លួនចូលចិត្តខ្លាំងបំផុតនោះទេ ពោលលោកនៅភ្នំពេញ រីឯម្តាយនៅក្រៅប្រទេស ដោយសារតែមូលហេតុនេះហើយ ទើបធ្វើឲ្យលោកទប់ទឹកភ្នែកមិនបានបែបនេះ។

បើទោះបីជាមិនបានក្បែរអ្នកម្តាយក៏ពិតមែន ប៉ុន្តែឆ្នាំនេះលោកបានរៀបចំពិធីខួបកំណើតដ៏អសា្ចរ្យមួយបែប Pool Party ជាមួយមិត្តភក្ត្ររបស់ខ្លួន ដែលមើលទៅពិតជាធ្វើឲ្យសំណាក់អ្នកគាំទ្រ និងស្រទាប់ យុវវ័យជ្រួលជ្រើមចង់ធ្វើតាមលោកណាស់៕

តោះ! ចង់ដឹងថាពិធីនេះមានភាពសប្បាយយ៉ាងណា សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

Peypey Dy
Peypey Dy
Peypey Dy
Peypey Dy
Peypey Dy
Peypey Dy
Peypey Dy 
Peypey Dy 
https://s5.kh1.co/__image/w=650,h=1213,q=100/26/266060b15a6df9a2a9840677403e24c366efffbe.jpg
វីដេអូ 
Peypey Dy
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T