មូលហេតុបែបនេះសោះ ទើបធ្វើឲ្យ មាស សុខសោភា តានតឹងដែលត្រូវចាកចេញពីទ្រនំTown

//s5.kh1.co/7d/7d99210586b1cdee2089285c9ab60317974ca5ad.jpg
នារី

 ១២-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

៩ ឆ្នាំក្នុងទ្រនំTown បានធ្វើឲ្យ មាស សុខសោភា តានតឹងដែលត្រូវចាកចេញ

មាស សុខសោភា បានបង្ហើបនៅសៀលថ្ងៃទី ០៩ មិថុនាថា៖ «ថ្ងៃនេះ គឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town ។ អរគុណដល់បងប្រុស បងស្រីដែលមើលថែប្អូនរយៈពេល៩ឆ្នាំនេះ អនុស្សាវរីយ៍ និងអំពើល្អរបស់អ្នកទាំងពីរ នៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាចម្រៀងដ៏ល្បីល្បាញ និងជាស្នូលរបស់ផលិតកម្មថោន មាស សុខសោភា បានចាត់ទុកថា ការស្ពាយបង្វេចចេញ​ពីថោនរបស់ខ្លួន ជាការសម្រេចចិត្តដ៏តឹងតែងមួយដែលនាងពិបាកក្នុងការធ្វើ។

ការចាកចេញរបស់ មាស សុខសោភា ពីផលិតកម្មថោន មានការលេចឮព័ត៌មានជាយូរខែមកហើយ ប៉ុន្ដែនាងនៅតែចេញបទចម្រៀងនៅផលិតកម្មនេះដដែល ស្រាប់តែមកដល់ពេលនេះសាម៉ីខ្លួន សោភា បានចេញមកអះអាងថា នាងពិតជាបានសម្រេចចិត្តដើរចេញពីថោន មែនទែនហើយ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះ។

ក្នុងនោះ មាស សុខសោភា បន្ថែមថា៖ «ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់ផលិតកម្មទាំងអស់ ដែលបានផ្ដល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក​ ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មី សម្រាប់ការសហការផលិតចម្រៀងពីបណ្ដាផលិតកម្មទាំងអស់ដូចគ្នា។ ហើយក៏សូម អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំនោះ នាងខ្ញុំក៏នៅតែបន្ដខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច»។

សំណេររបស់ មាស សុខសោភា
សំណេររបស់ មាស សុខសោភា

យ៉ាងណាមិញ មហាជនជាច្រើនបានចាប់អារម្មណ៍ជាខ្លាំងចំពោះដំណឹងនៃការចាកចេញពីផលិតកម្មថោន របស់មាស សុខសោភា នៅពេលនេះ ខណៈដែលមានការលើកឡើងថា សោភា អាចនឹងធ្វើឲ្យព័ត៌មានដែលថា នាងចូលផលិតកម្មហង្សមាស​នោះ ក្លាយទៅជាការពិតក្នុងពេលដ៏ឆាប់ៗនេះជាមិនខានឡើយ។

បន្ទាប់ពីនេះ លោកមាស សុខរតនៈ ជាបងប្រុសមាស សុខសោភា និងជាអតីតអ្នកចាត់ការទូទៅរបស់ផលិតកម្មថោន ក៏បានឲ្យដឹងថា លោកមិនទាន់ដឹងច្បាស់ពីមូលហេតុដែលប្អូនស្រីរបស់លោក សោភា ចេញពីថោននោះទេ ព្រោះថា រូប​លោកផ្ទាល់បានចេញពីផលិតកម្មនេះរយៈពេល៦ខែមកហើយ។

ដោយឡែក ទាក់ទងរឿងមាស សុខសោភា នឹងទៅចូលផលិតកម្មហង្សមាស ឬយ៉ាងណានោះ លោករតនៈ ថា លោកក៏អត់ទាន់អាចនិយាយរឿងនេះជំនួសប្អូនស្រីបានដែរ ព្រោះនៅមិនទាន់សួរសោភា ពីរឿងនេះទេ។ លោកថា នឹងដឹងច្បាស់ឆាប់ៗនេះហើយ ព្រោះពេលនេះលោកកំពុងតែទាក់ទងសួរ សោភា ពីរឿងនេះដែរ។

មាស សុខសោភា និងគ្រួសារ
មាស សុខសោភា និងគ្រួសារ

មាស សុខសោភា ក៏ធ្លាប់ប្រាប់ដែរថា នាងច្រៀងនៅផលិតកម្មថោន ដោយគ្មានកុងត្រា ឡើយហើយអំឡុងពេលដែលមានព័ត៌មានថា នាងដើរចេញពីថោន នោះ។ ក្រុមការងារថោន នឹងបើកប្រជុំនិយាយគ្នាពីរឿងនេះសិន ទើបនាង សម្រេច​ចិត្តតាមក្រោយ។ នាងថា ក្រុមការងារថោន មួយចំនួន បានបែកបាក់គ្នា ហេតុនេះហើយមិនដូចមុនទេ។

នាង ក៏ធ្លាប់បាននិយាយពីបញ្ហាមួយចំនួនដែរថា នាងត្រូវតែដើរចេញពីថោន ព្រោះពេលនេះផលិតកម្មនេះលែងរវីរវល់នាងទៀតហើយ។ ប៉ុន្ដែនៅថ្ងៃដែលនាងចាកចេញពីថោន នេះ សោភា បានសម្ដែងការអរគុណដល់ថៅកែប្រុសស្រីរបស់​ថោន ផងដែរ អំឡុងពេលដែលនាងផ្ញើខ្លួននៅផលិតកម្មនេះរយៈពេល៩ឆ្នាំកន្លងមក។

មាស សុខសោភា
មាស សុខសោភា

ចំពោះដំណឹងថា នាងនឹងទៅចូលហង្សមាស នោះ សោភា ធ្លាប់បញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា បើថៅកែហង្សមាស ឲ្យនាងច្រៀងដោយគ្មានកុងត្រា នោះការចរចាពិតជាដំណើរការទៅមុខ ប៉ុន្ដែបើឲ្យនាងកុងត្រា គឺនាងនឹងមិនចូលហង្សមាសទេ ដោយធ្វើបទចម្រៀងដោយខ្លួនឯងនៅផលិតកម្ម Camtrax វិញ ព្រោះនាងចូលចិត្តសេរីភាព ហើយសម័យនេះហើយ ទោះជាគ្មានផលិតកម្មច្រៀង​ ក៏អាចធ្វើខ្លួនឯងបានល្បីដែរ។

គួរបញ្ជាក់ថា មាស សុខសោភា ជាអតីតតារាចម្រៀង រស្មីស្ទឹងសង្កែ ,​ U2 ឬ CB , M , សាន់ដេ និងផលិតកម្មចុងក្រោយគឺ ​ថោន៕

មាស សុខសោភា និងគ្រួសារ
មាស សុខសោភា និងគ្រួសារ
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T