ថៃ៖ សិស្សនឹងត្រូវទៅសាលារៀនឆ្លាស់វេនគ្នានៅពេលដែល​សាលាបើកឡើងវិញ នៅខែកក្កដាខាងមុខនេះ

//s5.kh1.co/2b/2bb7a583ac3be39cb719fbeac390f6c85cf5498b.jpg
សង្គម

 ១២-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ថ្នាក់រៀននឹងត្រូវបំបែក (Split Class) ហើយសិស្សនឹងត្រូវទៅសាលារៀនឆ្លាស់វេនគ្នា នៅពេលដែលសាលារៀនចាប់ផ្តើមបើកឡើងវិញនៅថ្ងៃទី ១ ខែកក្កដាខាងមុខនេះ

បាងកក៖ ថ្នាក់រៀននឹងត្រូវបំបែក (Split Class) ហើយសិស្សនឹងត្រូវទៅសាលារៀនឆ្លាស់វេនគ្នា នៅពេលដែលសាលារៀនចាប់ផ្តើមបើកឡើងវិញនៅថ្ងៃទី ១ ខែកក្កដាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការិយាល័យនៃគណៈកម្មការអប់រំមូលដ្ឋាន (Obec) មានប្រសាសន៍ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ Obec នៅសប្តាហ៍នេះ។ មន្ត្រីជាន់ខ្ពស់បានជួបប្រជុំដើម្បីវាយតម្លៃកម្មវិធីសិក្សាពីចម្ងាយដែលបានរៀបចំឡើងសម្រាប់សិស្សក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ។

កម្មវិធីនេះនឹងដំណើរការរហូតដល់ឆមាសថ្មីចាប់ផ្តើមនៅថ្ងៃទី ១ ខែកក្កដា ដែលពន្យារពេលប្រហែល ២ ខែ។ ទោះយ៉ាងណាក៏ដោយសាលារៀននីមួយៗនឹងថ្លឹងថ្លែងពីសុវត្ថិភាព សុខភាពនៅតាមតំបន់របស់ពួកគេ ហើយកំណត់ថា តើពួកគេអាចបន្តការបើកនៅថ្ងៃទី ១ ខែកក្កដាបានដែរឬទេ។

អគ្គលេខាធិការអង្គការ Obec បានកំណត់ចំនួនសិស្សបឋមក្នុងថ្នាក់នីមួយៗមិនឲ្យលើសពី ២០ នាក់ទេ ហើយសិស្សវិទ្យាល័យក្នុងថ្នាក់ក៏មិនលើសពី ២៥ នាក់ទេ បើតាមអគ្គលេខាធិការ Obec លោក Amnat Wichayanuwat  និយាយ។ ព្រោះនៅពេលដែលចំនួនលើសពីកម្រិតកំណត់សិស្សក្នុងថ្នាក់នីមួយៗអាចត្រូវបាន បែងចែកជាពីរក្រុម ដែលនឹងទៅសាលារៀននៅថ្ងៃបន្ទាប់។ ក្នុងពេលនេះថ្នាក់ត្រូវអនុវត្តន៍វិធានការអនាម័យ និងអនុវត្តន៍ ការឃ្លាតឆ្ងាយពីសង្គម។

  លោក Amnat Wichayanuwat
  លោក Amnat Wichayanuwat

លោក Amnat បាននិយាយទៀតថា នាយកការិយាល័យអប់រំចំនួន ២២៥ កន្លែងនៅទូទាំងប្រទេសត្រូវតាមដានវិធីសាស្រ្តថ្មីនៃការបង្រៀន។

មុននេះរដ្ឋបាលក្រុងបាងកកបានសម្រេចថា ខ្លួននឹងណែនាំការរៀបចំថ្ងៃជំនួសនៅតាមសាលាធំៗ ចំនួន ២៣៣ ដែលវាដំណើរការ។ សាលារៀនមានសិស្សច្រើនជាង ៤០០ នាក់។

ហើយលោកបន្តថា នៅក្នុងសាលារៀនតូចៗដែលមានសិស្ស ២០ នាក់ឬតិចជាងនេះនៅក្នុងថ្នាក់នីមួយៗ នឹងទៅសាលារៀនចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រជាធម្មតា។

ជាមួយគ្នានេះដែរ Obec បានមានប្រសាសន៍ថា សិស្សឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងរដ្ឋបាលសាលាពេញចិត្តនឹងកម្មវិធីសិក្សាចម្ងាយឆ្ងាយតាមរយៈទូរទស្សន៍។ ការិយាល័យបានស្ទង់មតិរបស់ពួកគេចាប់ពីថ្ងៃទី ១៨-២៨ ខែឧសភា។ ការស្ទង់មតិដែលមានអ្នកឆ្លើយសំណួរចំនួន ១៧.៩១៦ នាក់ នៅទូទាំងប្រទេសបានរកឃើញថា ៦៧% ពេញចិត្តនឹងកម្មវិធីនេះ។ ហើយដូចគ្នានេះផងដែរ ៦៥% បាននិយាយថា ពួកគេបានយល់ពីប្រធានបទដែលបានចាក់ផ្សាយក្នុងកម្មវិធី៕

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T