ភ្នំពេញ៖ ក្រឡេកឃើញថា បន្ទាប់ពីតារាចម្រៀងប្រុស លោក សុខ រក្សា បានសម្រេចចិត្តចូលរោងការ ជាមួយនឹង តារាសម្ដែងស្រី អ្នកនាង កុល ដាវី រួចមក លោកហាក់ដូចជា ឃ្លាតឆ្ងាយពីវិស័យសិល្បៈ ដោយមិនមានភាពមមាញឹកដូចកាលពីមុននោះឡើយ ។

យ៉ាងណាមិញ ថ្វីត្បិតតែ តារាប្រុសរូបនេះ មិនសូវជាចេញមុខនៅលើឆាកតន្រ្តីធំៗ ឬចេញមុខក្នុងការងារសិល្បៈក្ដី តែរូបលោក នៅតែទទួលបានការគាំទ្រពីសំណាក់ហ្វេនៗ ដែលពួកគេនៅតែមានការនឹករលឹកពីសម្លេងដ៏ពីរោះ ក៏ដូចជាបទចម្រៀងដ៏ពេញនិយមរបស់លោក ដែលទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើន ថែមទៀតផង ។

ដោយឡែក ក្រៅពីអាជីពជាអ្នកចម្រៀងហើយ លោកក៏មានមុខរបរ ព្រមទាំងការងារខាងក្រៅថែមទៀត ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ ការងារដែលលោកកំពុងតែធ្វើ ក្រៅពីការងារសិល្បៈ គឺលោកក៏ជាមន្រ្តីប៉ូលីសមួយរូប ដែលកាលពីថ្មីៗនេះ លោកក៏បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ដែលជាឯកសណ្ឋានប៉ូលីស ដ៏ស្រស់សង្ហា លេងឲ្យហ្វេនៗជាច្រើន ពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិនដឹងសោះឡើយថា លោកធ្វើការងារនេះ ពីមុនមក ៕

សូមទស្សនារូបភាពខាងក្រោម៖

សុខ រក្សា 
សុខ រក្សា 
សុខ រក្សា 
សុខ រក្សា 
សុខ រក្សា និង កុល ដាវី
សុខ រក្សា និង កុល ដាវី
រូបភាព សុខ រក្សា  ក្នុងឯកសណ្ឋានជាមន្ត្រីប៉ូលីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

សុខ រក្សា