មិនដែលដឹងសោះថា ក្រៅពីអាជីពជាអ្នកចម្រៀង សុខ រក្សា ក៏ជា....

//s5.kh1.co/e4/e4daa4f0d5f59addad642d03f160937aadd88a19.jpg
តារា & កម្សាន្ដ

 ១២-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទោះជាឃ្លាតឆ្ងាយពីវិស័យសិល្បៈ តែតារាចម្រៀងប្រុស លោក សុខ រក្សា នៅតែមានការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើន ហើយម៉្យាងវិញទៀត ក្រៅពីអាជីពជាអ្នកចម្រៀងនេះហើយ លោកថែមទាំងមានមុខរបរផ្ទាល់ខ្លួន និងការងារខាងក្រៅថែមទៀត ដែលធ្វើឲ្យហ្វេនៗមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះការងារមួយនេះ លោកគឺជា មន្រ្តីប៉ូលីស មួយរូបផងដែរ។

ភ្នំពេញ៖ ក្រឡេកឃើញថា បន្ទាប់ពីតារាចម្រៀងប្រុស លោក សុខ រក្សា បានសម្រេចចិត្តចូលរោងការ ជាមួយនឹង តារាសម្ដែងស្រី អ្នកនាង កុល ដាវី រួចមក លោកហាក់ដូចជា ឃ្លាតឆ្ងាយពីវិស័យសិល្បៈ ដោយមិនមានភាពមមាញឹកដូចកាលពីមុននោះឡើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្វីត្បិតតែ តារាប្រុសរូបនេះ មិនសូវជាចេញមុខនៅលើឆាកតន្រ្តីធំៗ ឬចេញមុខក្នុងការងារសិល្បៈក្ដី តែរូបលោក នៅតែទទួលបានការគាំទ្រពីសំណាក់ហ្វេនៗ ដែលពួកគេនៅតែមានការនឹករលឹកពីសម្លេងដ៏ពីរោះ ក៏ដូចជាបទចម្រៀងដ៏ពេញនិយមរបស់លោក ដែលទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើន ថែមទៀតផង ។

ដោយឡែក ក្រៅពីអាជីពជាអ្នកចម្រៀងហើយ លោកក៏មានមុខរបរ ព្រមទាំងការងារខាងក្រៅថែមទៀត ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ ការងារដែលលោកកំពុងតែធ្វើ ក្រៅពីការងារសិល្បៈ គឺលោកក៏ជាមន្រ្តីប៉ូលីសមួយរូប ដែលកាលពីថ្មីៗនេះ លោកក៏បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ដែលជាឯកសណ្ឋានប៉ូលីស ដ៏ស្រស់សង្ហា លេងឲ្យហ្វេនៗជាច្រើន ពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិនដឹងសោះឡើយថា លោកធ្វើការងារនេះ ពីមុនមក ៕

សូមទស្សនារូបភាពខាងក្រោម៖

សុខ រក្សា 
សុខ រក្សា 
សុខ រក្សា 
សុខ រក្សា 
សុខ រក្សា 
សុខ រក្សា 
សុខ រក្សា 
សុខ រក្សា 
សុខ រក្សា និង កុល ដាវី
សុខ រក្សា និង កុល ដាវី
សុខ រក្សា និង កុល ដាវី
សុខ រក្សា និង កុល ដាវី
រូបភាព សុខ រក្សា  ក្នុងឯកសណ្ឋានជាមន្ត្រីប៉ូលីស
រូបភាព សុខ រក្សា  ក្នុងឯកសណ្ឋានជាមន្ត្រីប៉ូលីស
សុខ រក្សា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T