តាកែវ៖ បច្ចុប្បន្ននេះ តារាសម្ដែងស្រី កញ្ញា ទេព កញ្ញា កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន ពីទស្សនិកជន ជាមួយនឹងទេពកោសល្យសម្ដែងបានយ៉ាងល្អ ជាពិសេស នាងថែមទាំងមុខមាត់ស្រស់ស្អាត ដែលអាចទាញយកប្រជាប្រិយភាពពីហ្វេនៗ បានកាន់តែខ្លាំងឡើង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ដោយសារតែមានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ហ្វេនៗ បានធ្វើឲ្យនាងកាន់តែមានភាពជោគជ័យ ជាពិសេស ថែមទាំងអាចរកចំណូលបានយ៉ាងច្រើន ពីការងារសិល្បៈ ថែមទៀតផង។
ម៉្យាងវិញទៀត កាលពីថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីទិដ្ឋភាព ពិធីឡើងផ្ទះថ្មី ដែលនាងមានបំណងធ្វើជូនលោកឪពុកអ្នកម្ដាយ ដោយនៅក្នុងការបង្ហោះនេះ នាងបាននិយាយថា៖
ទីបំផុតកូនបានសម្រចបំណងលោកអ្នកមានគុណទាំងពីរហើយ ( 11.06.2020 )។
មិនត្រឹមតែប៉ុណ្ណោះ បើក្រឡេកមកមើលផ្ទះដ៏ថ្មីៗស្រឡាងមួយនេះវិញឃើញថា ពិតជាមានការរៀបចំបានយ៉ាងស្រស់ស្អាត ជាមួយគ្រឿងសង្ហារឹមប្រណីតៗ មានភាពធំទូលាយល្មម សម្រាប់រស់នៅជាលក្ខណៈគ្រួសារ បានយ៉ាងសប្បាយរីករាយ។ ម៉្យាងវិញទៀត បណ្ដាហ្វេនៗជាច្រើនដែលបានឃើញដូចនេះ ក៏បានចូលមកអបអរសាទរដល់រូបនាង ក៏ដូចជាកោតសរសើរពីទឹកចិត្តដែលបានធ្វើចំពោះឪពុកម្ដាយ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖






