ស្កឹមស្កៃមែន! គ្រាន់តែ​ផ្ទះ​ឯក​ជន​របស់​​តារា​សម្តែង​រូបនេះ មានដល់ទៅជាង ១០ជាន់

//s5.kh1.co/c7/c72f4fd145c209661593fc5c9db80a55e0c2571d.jpg
នារី

 ១១-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មីៗនេះតារាសម្តែងស្រីដ៏ល្បីឈ្មោះ គឺនាង Angelababy បានបង្ហោះរូបថតដ៏គួរឲ្យទាក់ទាញនៃ គេហដ្ឋានដ៏ធំស្កឹមស្កៃរបស់នាង

ថ្មីៗនេះតារាសម្តែងស្រីដ៏ល្បីឈ្មោះ គឺនាង Angelababy បានបង្ហោះរូបថតដ៏គួរឲ្យទាក់ទាញនៃ គេហដ្ឋានដ៏ធំស្កឹមស្កៃរបស់នាង។ ក្នុងរូបថតក៏បានបង្ហាញពី ម្តាយរបស់នាងកំពុងតែអង្គុយមើលកម្មវិធី "Keep Running" ដែលជារដូវកាលថ្មីនៃកម្មវិធីរបស់នាង ។ ហើយនៅក្នុងបន្ទប់ទទួលភ្ញៀវក៏ឃើញមានទ្រុងសត្វចិញ្ចឹមដ៏ធំ ដែលតារាសម្តែងរូបនេះបានចិញ្ចឹម នោះគឺជាសត្វឆ្មារបស់នាងដ៏គួរឲ្យស្រឡាញ់ដែលបានរៀបចំយ៉ាងល្អ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ អគារដែលនាងរស់នៅ ត្រូវបានគេជឿថា មានមួយជាគេហដ្ឋានឯកជនរបស់នាងផ្ទាល់ គឺចាប់ពីជាន់ទី ៤២ ដល់ជាន់ទី ៥៥ ។

យោងទៅតាមពាក្យចចាមអារ៉ាមបាននិយាយថា តម្លៃផ្ទះរបស់នាង គឺពិតជាមិនថោកនោះទេ ។ ដែលមានតម្លៃរហូតដល់ទៅជាង ១៩.៧ លានសិង្ហបុរី។ បន្ថែមពីនោះ នាងក៏បានទិញផ្ទះនៅតំបន់កណ្តាលនៃកោះហុងកុង ដែលនៅក្រោមឈ្មោះម្តាយរបស់នាង ដែលមានតម្លៃរហូតដល់ទៅ ១៨លានសិង្ហបុរី ៕

នាង Angelababy
នាង Angelababy
ម្តាយរបស់នាង Angelababy
ម្តាយរបស់នាង Angelababy
នាង Angelababy
នាង Angelababy
Sourn Madyna
Latte (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T