កើតជាស្រីស្អាតពិបាកដែរ! អ្នកណាមិនភ័យ​ពេល Diliraba ត្រូវជនមិនស្គាល់មុខ គម្រាមសុំរៀបការបែបនេះ

//s5.kh1.co/f6/f6290ce8cc2af51102479fcf04bc037e699778e2.jpg
តារា & កម្សាន្ដ

 ១០-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ធ្វើឲ្យមានភាពផ្អើលកណ្ដាលកម្មវិធីផ្សាយលើកញ្ចក់ទូរទស្សន៍ ដោយ តារាសម្ដែងស្រីដ៏ល្បី Diliraba ត្រូវបានជនមិនស្គាល់មុខ ចូលទៅកន្លែងថត ហើយលុតជង្គង់សុំនាងរៀបការ ដែលហ្វេនៗជាច្រើនបានដឹងថា បុរសរូបនេះធ្លាប់បានគម្រាម និងលួចចូលក្នុងឡានរបស់នាងជាច្រើនដង

ចិន៖ កាលពីថ្មីៗនេះ យោងតាមគេហទំព័រ Shanghai East បានរាយការណ៍ថា មានរឿងដ៏គួឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Diliraba ក្រោយពេលដែលអ្នកគាំទ្រជាច្រើន បានដឹងថា មានបុរសម្នាក់ បានលុតជង្គង់ ស្នើសុំនាងរៀបការ នៅពាក់កណ្តាលកម្មវិធី ដែលកំពុងតែផ្សាយលើកញ្ចក់ទូរទស្សន៍ Hunan ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះ បានកើតឡើង ក្នុងអំឡុងពេលផ្សាយផ្ទាល់ នៅល្ងាចថ្ងៃទី ៧ ខែមិថុនា ខណៈពេលដែល Diliraba កំពុងនិយាយជាមួយនឹងពិធីករ ហើយបុរសនោះ ស្រាប់តែបានរត់ទៅខាងលើ រួចលុតជង្គង់ក្បែរនាង ហើយប្រគល់ចិញ្ចៀន ដើម្បីស្នើសុំនាងរៀបការ។ ម៉្យាងវិញទៀត ចំពោះ Diliraba មើលទៅនាង ពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពេលនោះ ពិធីករផ្សេងទៀត បានចូកមកឃាំងឃាត់ រវាងបុរសនោះ និងនាង ផងដែរ ។

ថ្ងៃបន្ទាប់មក ទំព័ររបស់អ្នកគាំទ្ររបស់ Diliraba បានចេញសេចក្តីបញ្ជាក់ថា បុរសម្នាក់នោះគឺជា Stalker ដែលបានលួចតាមដាន និងគំរាមតារាស្រីរូបនេះ អស់រយៈពេលកន្លះឆ្នាំទៅហើយ។ បុរសរូបនេះ បានលួចចូលទៅក្នុងឡានរបស់នាងជាច្រើនជាងម្តងថែមទៀតផង។ ហើយនេះមិនមែនជាលើកទីមួយទេ ដែលបុរសរូបនេះ ស្នើសុំនាងរៀបការ។

ជាមួយគ្នានេះដែរ ទំព័រ Sina បានរាយការណ៍ថា មន្រ្តីប៉ូលីស ក្រុង Changsa បានចូលស្ទូឌីយោ នៅថ្ងៃកើតហេតុ ដើម្បីឃាត់ខ្លួនបុរសរូបនេះ ហើយបុរសម្នាក់នេះ ក៏ត្រូវបានឃុំខ្លួន រយៈពេល ៧ ថ្ងៃ ដោយសារអាកប្បកិរិយាដូចបានរៀបរាប់ខាងលើ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Diliraba
Diliraba
Diliraba
Diliraba
Diliraba
Diliraba
Diliraba
Diliraba
ទិដ្ឋភាពក្នុងហេតុការដែល ជនមិនស្គាល់មុខ សុំ Diliraba រៀបការ
ទិដ្ឋភាពក្នុងហេតុការដែល ជនមិនស្គាល់មុខ សុំ Diliraba រៀបការ
ទិដ្ឋភាពក្នុងហេតុការដែល ជនមិនស្គាល់មុខ សុំ Diliraba រៀបការ
ទិដ្ឋភាពក្នុងហេតុការដែល ជនមិនស្គាល់មុខ សុំ Diliraba រៀបការ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T