អុញនោះ! ក្រោយមានរឿងកើតឡើង ស្រាប់តែ អ៊ឹម ជីវ៉ា បង្ហោះសារដៀលចំៗ ទៅកាន់ សុខា បែបនេះ

//s5.kh1.co/20/20faf44d085aa3589a7335cfcd6f47a5b496ae11.jpg
តារា & កម្សាន្ដ

 ១០-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មានរឿងកាន់តែធំឡើងទៅហើយ ពេលនេះ អ៊ឹម ជីវ៉ា ទ្រាំលែងបានជាមួយបុគ្គល សុខា ក៏បង្ហោះសារនិយាយឲ្យនាងយ៉ាងចាស់ដៃ។

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ច្បាស់ជាបានស្គាល់បុគ្គល សុខា ដែលកំពុងផ្ទុះល្បីពេញកម្មវិធី Tiktok និង ហ្វេសប៊ុកក្នុងពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ក៏មានសិល្បៈយើងមួយរូបគឺ លោកអ៊ឹម ជីវ៉ា  បានទៅរកបុគ្គល សុខា និង រកការងារជូនគាត់តាមរយៈការឡាយ ដើម្បីបានជាថវិកាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយទំនាក់ទំនងអ្នកទាំងពីរ ហាក់បីដូចជាសិ្នទ្ធិស្នាលជាមួយគ្នាខ្លាំងតែម្ដង ជាពិសេស លោក អ៊ឹម ជីវ៉ា  ក៏ធ្លាប់បានចេញមុខ និយាយជំនួសបុគ្គល សុខា ពីការមើលងាយ និង និយាយស្ដីជេរប្រមាថដល់គាត់ទៀតផង។ តែក្រោយមានរឿងមួយកើតឡើង ស្រាប់តែ អ៊ឹម ជីវ៉ា  បង្ហោះសារដៀល សុខា ចំៗយ៉ាងដូច្នោះថា៖

សត្វក្រពើ សត្វតិរិច្ឆាន សត្វអសិរិពិស ទោះបីខំលើកតម្កើង ដុសលាងវាឲ្យផុតពីជាតិជាសត្វឬចង់ចិញ្ចឹមវាឲ្យចូលក្នុងសង្គម ដ៏ស៊ីវិល័យក៏វានៅតែមិនអាចកែចេញពីសារធាតុជាសត្វបានដដែល។ ព្រោះចរិតសត្វក្រពើមិនអាចមកដេកលើពូកជាមួយមនុស្សបានទេ មិនខុសពីមនុស្សទេ មនុស្សដែលខ្ញុំជួយបាន ខ្ញុំជួយនិងឲ្យអស់ពីលទ្ធភាព តែបើគេមិនចេះកែ មិនចេះជួយខ្លួនឯង ខ្ញុំក៏មិនអាចមិនជួយបន្តទៀតបានទេ..។ ខ្ញុំមិនស្តាយលុយទេ តែខ្ញុំស្តាយពេលវេលា ស្តាយទឹកចិត្ត ដែលខំលះបង់ធ្វើគ្រប់បែបយ៉ាង ដើម្បីខំកែឲ្យឡើងដែរ តែកែមិនឡើង តែមិនអីទេ ចាប់ថាបាបកម្មដែលពីជាតិមុនខ្ញុំជំពាក់គេ ជាតិនេះខ្ញុំសងវិញហើយ.! អ្នកដឹងបានដឹងថាខំហត់និងចាប់និងឈឺចិត្តប៉ុណ្ណា ដែលខំជួយមនុស្សហើយបែជាបានទទួលកំហុសមកវិញ តែខ្ញុំមិនខឹងបងប្អូនដែលជេខ្ញុំទេ ..! ហើយក៏ទុកថាជាបទពិសោធន៍នៃមេរៀនជីវិតខ្ញុំចុះ។ លើក្បាលមានមេឃ ក្រោមជើងជាន់ដី អំពើល្អអាក្រក់មិនអាចច្របាច់បញ្ចូលគ្នាបានទេ អំពើល្អមិនសាបសូន្យ ។

សម្ដី អ៉ឹម ជីវ៉ា

ជាការពិតណាស់ ពីមុនធ្លាប់តែឃើញ តារាប្រុសរូបនេះ ចេញមុខ និង ការពារបុគ្គល សុខា តែលើកនេះ អ៊ឹម ជីវ៉ា  ទ្រាំលែងបាន ក៏បានចេញមុខនិយាយពីអារម្មណ៍ផ្ទាល់ខ្លួន និង ការសោកស្ដាយដែលជួយមនុស្សខុសបែបនេះពីមុនមក៕

សូមទស្សនារូបភាពខាងក្រោម៖ 

អ៊ឹម ជីវ៉ា  និង សុខា
អ៊ឹម ជីវ៉ា  និង សុខា
អ៊ឹម ជីវ៉ា និង សុខា
អ៊ឹម ជីវ៉ា និង សុខា
អ៊ឹម ជីវ៉ា និង សុខា
អ៊ឹម ជីវ៉ា និង សុខា
អ៊ឹម ជីវ៉ា និង សុខា
អ៊ឹម ជីវ៉ា និង សុខា
អ៊ឹម ជីវ៉ា
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T