Anne Thongprasum រងការរិះគន់មិនស្ទើរនោះទេ ដោយសាររឿង My Husband in Law

//s5.kh1.co/19/194d0050b696aee2ebbf9da0ba922987e17dd014.jpg
នារី

 ១០-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Anne Thongprasum រងការរិះគន់មិនស្ទើរនោះទេ ដោយសាររឿង My Husband in Law

ថៃ៖ តារាសម្ដែងស្រីជើងចាស់ដ៏ល្បីឈ្មោះ Anne Thongprasum ដែលបច្ចុប្បន្ននាងក៏មានតួនាទីជាអ្នកគ្រប់គ្រងផលិតខ្សែភាពយន្តភាគប្រចាំផលិតកម្ម Thong Entertainment មួយរូបផងដែរ។ ផលិតកម្មរបស់តារាស្រីជើងចាស់រូបនេះ បានផលិតខ្សែភាពយន្តភាគល្បីៗជាច្រើនឲ្យស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ហើយស្នាដៃចុងក្រោយបំផុត ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនោះ គឺរឿង Ok Keub Hak Ab Ruk Khun Samee (My Husband in Law)

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងនេះ មានសរុប១៥ភាគ ហើយពីភាគទី១ ដល់ទី១២ អ្នកគាំទ្របានសម្ដែងការពេញចិត្តនឹងសាច់រឿងមួយនេះជាខ្លាំង។ ថ្វីត្បិតតែឈុតឆាកមួយចំនួន ដែលរឿងភាគនេះត្រូវផលិតខុសពីប្រលោម លោកដើមក៏ដោយ ក៏អ្នកគាំទ្រនៅតែពេញចិត្តនឹងតាមដានទស្សនា។

ប៉ុន្តែចាប់ពីភាគទី១៣តទៅ សាច់រឿងត្រូវបានបន្ថែមថ្មីលើសពីប្រលោមលោក ជាហេតុធ្វើឲ្យអ្នកគាំទ្រនាំគ្នារិះគន់ទៅលើសាច់រឿងយ៉ាងចាស់ដៃ រួមផ្សំទាំងរិះគន់ទៅលើ Anne និងក្រុមការងាររបស់នាង មិនស្ទើរនោះទេ។ បើតាមប្រលោមលោក សាច់រឿងត្រូវបញ្ចប់បែបរីករាយតាំងពីយូរមកហើយ ប៉ុន្តែអ្នកផលិតជារឿងភាគ បានបន្ថែមឲ្យមានឈុតឆាកយល់ច្រឡំគ្នា និងកម្សត់សោកសៅរហូតភាគបញ្ចប់តែម្ដង ជាពិសេសបន្ទាប់ពីតួឯកទាំងពីរឈ្លោះគ្នាអស់ចិត្ត អស់ចង់ សាច់រឿងបែរតម្រូវឲ្យតួឯកស្រី (សម្ដែងដោយ Mew Nittha) មានជម្ងឺគ្រលៀនធ្ងន់ធ្ងរ រហូតដល់តួឯកប្រុស (សម្ដែងដោយ Mark Prin) បរិច្ចាគទៅឲ្យដើម្បីឲ្យតួឯកស្រីមានសុខភាពល្អឡើងវិញ។

មិនត្រឹមតែប៉ុណ្ណោះ រឿងនេះក៏មានចំណុចមិនសមហេតុផលជាច្រើនផ្សេងទៀត ដែលធ្វើឲ្យអ្នកគាំទ្រ ងាកមករិះគន់ឥតល្ហែបែបនេះ។ តួយ៉ាង តួឯកស្រីគឺជាមនុស្សម្នាក់ដែលមានចរិតរួសរាយ កំប្លែងៗ មិនប្រកាន់ច្រើន ប៉ុន្តែចាប់តាំងពីភាគទី១៣ទៅ នាងប្រែជាពូកែខឹង ង៉ក់ងរ និងពិបាកនិយាយស្ដាប់គ្នាទៅ វិញ។ ចំណុចមួយទៀត តួឯកប្រុសដែលតាំងពីដើមមក តែងបង្ហាញអាកប្បកិរិយាមិនចូលចិត្តតួឯកស្រី និងតែងចង់ឲ្យនាងចេញឲ្យឆ្ងាយពីជីវិតខ្លួន បែរជាមកសារភាពប្រាប់នាង ខ្លួនបានលួចស្រឡាញ់នាងតាំងពីបានជួបមុខដំបូងម៉្លេះ។

ដោយសារតែហេតុផលទាំងអស់នេះហើយ ទើបអ្នកគាំទ្រទាំងនៅលើបណ្ដាញសង្គម Twitter និង Pantip បាននាំគ្នារិះគន់ទៅលើ Anne Thongprasum និងក្រុមការងារផលិតរឿងនេះយ៉ាងចាស់ដៃ ថាបានកែប្រែសាច់រឿងរហូតដល់មានលក្ខណៈភ្លាវ និងមិនសមហេតុផលបែបនេះ ជាពិសេសគឺកែប្រែរឿងដែលមានលក្ខណៈបែបកំប្លែងៗ ឲ្យក្លាយទៅជាបែបទុក្ខសោក ទាំងដែលវាមិនចាំបាច់ទាល់តែសោះ។

ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រនៅតែសរសើរតារាសម្ដែងគ្រប់រូប ដែលបានសម្ដែងយ៉ាងល្អបំផុត ជាពិសេសគឹតួឯកប្រុសស្រី Mark Prin និង Mew Nittha ដែលនេះគឺជាមូលហេតុនាំឲ្យពួកគេបន្តទស្សនារឿងរហូតដល់ចប់៕

សូមទស្សនារូបភាពខាងក្រោម៖

Anne Thongprasum
Anne Thongprasum
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
រឿង Ok Keub Hak Ab Ruk Khun Samee
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T