តារា K-Pop ល្បីៗប៉ុន្មានរូបនេះ ដើមឡើយមិនចង់បង្ហាញខ្លួននៅក្នុងក្រុមឡើយ ព្រោះតែរឿងទាំងនេះ

//s5.kh1.co/54/54605de1975f78ba33de01c8723adb99adb257ce.jpg
នារី

 ០៩-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារា K-Pop ទាំង ៣ រូបនេះ ដើមឡើយមិនចង់បង្ហាញខ្លួននៅក្នុងក្រុមរៀងៗខ្លួនរបស់ពួកគេទេ

កូរ៉េខាងត្បូង៖ តារា K-Pop ខិតខំធ្វើការយ៉ាងខ្លាំងក្នុងនាមជាសិក្ខាកាម នេះមិនមែនជាករណីធម្មតានោះទេដូចជា Idol ខ្លះមានការស្ទាក់ស្ទើរបន្តិចក្នុងការចូលរួមជាមួយក្រុមរៀងៗខ្លួននៅពេលដល់ពេលបង្ហាញខ្លួនហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. G-Dragon (BIGBANG)
G-Dragon
G-Dragon

មេដឹកនាំ BIGBANG ដើមឡើយប្រឆាំងនឹងគំនិតរបស់ក្រុមនេះ។ Taeyang និង G-Dragon គឺជាមិត្តភក្តិតាំងពីវ័យក្មេងហើយបានចំណាយពេលហ្វឹកហាត់ជាច្រើនឆ្នាំជាមួយគ្នា ដូច្នេះពួកគេអាចចាប់ផ្តើមជាមួយគ្នា។

 G-Dragon និង Taeyang
G-Dragon និង Taeyang

នៅពេលដែល Yang Hyun Suk បានប្រាប់ G-Dragon និង Taeyang ថាពួកគេនឹងចាប់ផ្តើមសម្តែងរួមគ្នាជាមួយសិក្ខាកាមផ្សេងទៀត G-Dragon មានការខឹងសម្បាយ៉ាងខ្លាំង។ G-Dragon បានត្រៀមរៀបចំជាលើកដំបូងជាមួយ Taeyang ដែលជាអ្នករាំហ៊ីបហប ដូច្នេះការផ្លាស់ប្តូរផែនការមិនមានភាពល្អជាមួយគាត់ទេ។ G-Dragon ថែមទាំងនិយាយជាមួយមនុស្សក្នុងក្រុមហ៊ុនថា “ ហេតុអ្វីបានជាខ្ញុំត្រូវធ្វើជាមួយពួកគេ? ខ្ញុំបានហាត់ជាមួយ Taeyang អស់រយៈពេល ៦ ឆ្នាំហើយ។ តើ​នេះវាគឺ​ជា​អ្វី?" ទោះបីជាយ៉ាងណាក៏ដោយ G-Dragon បានបើកចិត្តយ៉ាងទូលាយក្នុងការឱ្យសមាជិកផ្សេងទៀតរបស់ BIGBANG និងបង្កើតមិត្តភាពឱ្យកាន់តែជិតស្និទ្ធនឹងពួកគេ។

BIGBANG 
BIGBANG 
២. Tao (ក្រុម EXO)
Tao
Tao

ខណៈពេលដែល Tao ប្រហែលលែងជាសមាជិករបស់ក្រុម EXO គាត់ពីដំបូងបានស្ទាក់ស្ទើរក្នុងការចូលរួមជាមួយក្រុមនេះ។ ក្នុងអំឡុងពេលសម្ភាសន៍ Tao បានចែករំលែកបទពិសោធន៍ខ្លះៗរបស់គាត់ក្នុងនាមជាអ្នក Traning ក្នុងផលិតកម្ម SM Entertainment ។ គាត់បានជួបការលំបាកជាច្រើនដូចជាមិនអាចទំនាក់ទំនងជាមួយសិក្ខាកាមផ្សេងទៀត។ ដោយសារបញ្ហានេះគាត់បានចំណាយពេល ភាគច្រើនរបស់គាត់ទាំងរៀនភាសាកូរ៉េផងឬអនុវត្តន៍ផង។

Tao
Tao

Tao ក៏ហ្វឹកហាត់ខ្លាំងដែរ ព្រោះផលិតកម្ម SM Entertainment បានជ្រើសរើសគាត់ជាសមាជិកក្រុម EXO ស្ទើរតែភ្លាមៗ។ Tao គឺជាអ្នក Traning ក្នុងរយៈពេលតែ ១ ឆ្នាំប៉ុណ្ណោះមុនពេលគាត់បង្ហាញខ្លួនជាសមាជិកនៃក្រុម EXO ។ គាត់មានអារម្មណ៍ថាគាត់មិនទាន់បានត្រៀមបង្ហាញខ្លួនជាលើកដំបូងរួចរាល់នៅឡើយទេ ដូច្នេះគាត់ក៏បានស្នើសុំឱ្យផលិតកម្ម SM Entertainment ដើម្បីដកគាត់ចេញពីក្រុម ប៉ុន្តែត្រូវបានពួកគេបដិសេធ។

Tao និង Exo
Tao និង Exo
3. Suga (BTS)
Suga
Suga

Suga មិនប្រឆាំងនឹងគំនិតចង់ចូលរួមជាមួយ BTS ទេ ប៉ុន្តែដំបូងឡើយគាត់មិនចង់បង្ហាញខ្លួនជា idol ទេ។ នៅពេលដែល Suga បានចុះហត្ថលេខាជាមួយផលិតកម្ម Big Hit Entertainment Bang Si Hyuk ដើមឡើយបានសន្យាជាមួយ Suga ថា គាត់នឹងចាប់ផ្តើមសម្តែងនៅក្នុងក្រុមដូចជា 1TYM ដែលគាត់នឹងត្រូវផ្តោតទៅលើការចាប់ Rapping តែប៉ុណ្ណោះ ដោយមិនមានការរាំនោះទេ ដែលចុងបញ្ចប់ទៅជាការកុហកទេ។

នៅក្នុងបទសម្ភាសន៍ជាភាសាជប៉ុន Suga ក៏បានបង្ហើបថា លោកចង់ធ្វើជាអ្នកនិពន្ធ ហើយដំបូងឡើយលោកមិនចង់ក្លាយជាតារាអ្វីនោះទេ៕

 Suga
 Suga
Bang Si Hyuk
Bang Si Hyuk
Rous KongKea
Rous KongKea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T