ចប់បាត់! បុរសម្នាក់ ទើបដឹងថាប្រពន្ធរបស់ខ្លួនគឺជាមនុស្សប្រុស ក្រោយពីនាងបដិសេធមិនព្រមរួមដំណេក

//s5.kh1.co/7a/7a40510e142947c7497f1d638bb5cf62875f7dcc.jpg
សង្គម

 ០៩-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ មានរឿងដ៏ខកចិត្ត ហើយនឹកស្មានមិនដល់មួយ បានធ្លាក់លើកូនកំលោះ ដែលទើបនឹងរៀបការរួចថ្មីថ្មោង ក្រោយពីដឹងថាប្រពន្ធរបស់ខ្លួន ជាមនុស្សប្រុស។

ឥណ្ឌូនេស៊ី៖ ថ្មីៗនេះ មានរឿងដ៏ខកចិត្ត ហើយនឹកស្មានមិនដល់មួយ បានធ្លាក់លើកូនកំលោះ ដែលទើបនឹងរៀបការរួចថ្មីថ្មោង ក្រោយពីដឹងថាប្រពន្ធរបស់ខ្លួន ជាមនុស្សប្រុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក មួរ វ័យ៣១ឆ្នាំ ជាកូនកំលោះ បានរៀបរាប់ថា ដំបូងឡើយ លោកបានស្គាល់នាង មីតា ដែលត្រូវជាប្រពន្ធ តាមរយៈបណ្ដាញសង្គម។ ហើយបន្ទាប់ពីទាក់ទងគ្នាបានមួយរយៈ លោក និងនាងហាក់យល់ចិត្តគ្នាទៅវិញទៅមក រហូតឈានដល់សម្រេចចិត្តរៀបការ ដែលប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២ ខែមិថុនាកន្លងទៅនេះ។

យ៉ាងណាមិញ នៅថ្ងៃរៀបការ លោក មួរ មិនបានឃើញមុខរបស់កូនក្រមុំឡើយ ដោយសារតែនាងគ្រងនូវឈុតអាពាហ៍ពិពាហ៍ ដែលគ្របដណ្ដប់ស្ទើរពេញមួយតួខ្លួន លើកលែងតែភ្នែកប៉ុណ្ណោះ។

ក្រោយពីពិធីរៀបការត្រូវបានបញ្ចប់រួមមក នៅយប់ថ្ងៃទីមួយ លោក មួរ បានសុំនាង មីតា រួមដំណេកជាលើកដំបូង ប៉ុន្ដែនាងបែរជាបដិសេធ។ ទន្ទឹមនឹងនេះដែរ លោក មួរ ហាក់មានអារម្មណ៍អន់ចិត្តបន្ដិចបន្ដួច ប៉ុន្ដែលោកគិតថាប្រពន្ធរបស់ខ្លួន ប្រហែលជានៅមានអារម្មណ៍ភ័យខ្លាច។ លុះយប់ថ្ងៃទីពីរ លោក មួរ បានសុំនាងរួមដំណេកម្ដងទៀត តែជាលទ្ធផល នាងនៅតែបដិសេធ.ដដែល និងសុំលោកលែងលះ ហើយនាងក៏រត់ចេញពីផ្ទះបាត់ទៅ។

បើទោះជាយ៉ាងណាក្ដី លោក មួរ មានអារម្មណ៍ថាខុសឆ្គង ហើយក៏ធ្វើដំណើរទៅកាន់ផ្ទះរបស់នាង មីតា ដើម្បីលួងលោមនាងឲ្យត្រលប់មកផ្ទះវិញ។ ខណៈពេលកំពុងស្វែងរកអាស័យដ្ឋានរបស់ប្រពន្ធ លោក មួរ សង្កេតឃើញថា អាស័យដ្ឋាននោះត្រូវបានចុះក្នុងបញ្ជីជារបស់បុរសម្នាក់ដែលមានឈ្មោះថា មីត។ ហើយក្រោយពីពិនិត្យស្រាវជ្រាវបន្ថែមទៀតរួចមក ទើបដឹងថា តាមពិតទៅ នាង មីតា គឺជាបុរសឈ្មោះ មីត

ជុំវិញរឿងរ៉ាវខាងលើនេះ បានធ្វើឲ្យលោក មួរ ឈឺចិត្តជាខ្លាំង ហើយក៏រាយការណ៍ទៅកាន់ប៉ុស្តិ៍ប៉ូលិស និងស្នើសុំលែងលះតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

លោក មួរ និងនាង មីតា
លោក មួរ និងនាង មីតា
លោក មួរ និងនាង មីតា
លោក មួរ និងនាង មីតា
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T