ឡូយកប់! ផ្ទះវីឡា៧៣ម៉ឺនដុល្លារ បេនី យ៉ាំង សុទ្ធតែមាន បន្ទប់ Studio ថតរូបផ្ទាល់ខ្លួន (មានវីដេអូ)

//s5.kh1.co/55/55249190ff79105aa8b056ef97e9a8c51a1ade96.jpg
តារា & កម្សាន្ដ

 ០៩-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ បេនី យ៉ាំង បើកបង្ហាញ បន្ទប់ថតរូប ផ្ទាល់ខ្លួន ក្នុង ផ្ទះវីឡាដ៏ធំស្កឹមស្កៃ ដែលមានការដេគ័រម៉ូត ទាក់ទាញខ្លាំងណាស់។

ភ្នំពេញ៖ ដូចប្រិយមិត្តជ្រាបច្បាស់ហើយថា​ បន្ទាប់ពីចាកឆ្ងាយពីវិស័យសិល្បៈ អតីតតារាសម្ដែង បេនី យ៉ាំង បានប្រកបរបរអាជីវកម្មជាច្រើនមុខ​ នៅក្នុងដៃដែលធ្វើឲ្យនាង ទទួលបានការជោគជ័យជាខ្លាំងពីសំណាក់មហាជននាពេលបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អតីតតារាស្រី​កម្ពស់បានរូបនេះ នៅតែជាការចាប់អារម្មណ៍ ពីទស្សនិកជន ទោះបីជាមិនបានបង្ហាញមុខ ក្នុង​ពិភពសិល្បៈដូចមុនក៏ដោយ ក៏គេអាចសង្កេតឃើញថា បេនី យ៉ាំង​ តែងតែ ចែករំលែក រូបភាពស៊ីចស៊ី ស៊ីអារម្មណ៍ ជាពិសេសនោះ ពីជីវិតហាយសូ របស់នាងផងដែរ។

ដោយសារតែការខិតខំប្រឹងប្រែងរបស់នាង តារាស្រីវ័យក្មេងរូបនេះ ក៏ទើបតែទិញផ្ទះវីឡាថ្មីដ៏ធំស្កឹម​ស្កៃ តម្លៃ៧៣ម៉ឺនដុល្លារ ជាកាដូសម្រាប់ខ្លួនឯង ក្នុងការខំធ្វើការ និងរកស៊ីរាល់ថ្ងៃ គ្មានពេលសម្រាកផងដែរ។

ជាក់ស្ដែង កាលពីថ្មីៗនេះ បើតាមការបង្ហោះវីដេអូខ្លីមួយ ដែលនៅលើគណនីហ្វេសប៊ុកនាង ឃើញថានៅក្នុងផ្ទះរបស់នាង ក៏បានធ្វើការរៀបចំបន្ទប់ Studio ផ្ទាល់ខ្លួន ដែលមានការតុបតែងយ៉ាងស្រស់ស្អាត ប្លែកខ្លាំងតែម្តង ដោយធ្វើឲ្យហ្វេនជាច្រើនសរសើរគ្រប់គ្នាតែម្តង៕

សូមទស្សនារូបខាងក្រោម៖

បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
ទិដ្ឋភាពក្នុងបន្ទប់
ទិដ្ឋភាពក្នុងបន្ទប់
ទិដ្ឋភាពក្នុងបន្ទប់
ទិដ្ឋភាពក្នុងបន្ទប់
បេនី យ៉ាំង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T