ទឹកចិត្តម្តាយ! ហ្វីយ៉ាតា បង្ហោះសារយ៉ាងចាក់ដោត ក្រោយមើលថែកូនម្នាក់ឯង រយៈពេល៧ឆ្នាំមកនេះ

//s5.kh1.co/c8/c8048815005a956b7a845d8285047573ce153d84.jpg
តារា & កម្សាន្ដ

 ០៩-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាមិនសូវប្រឡូកក្នុងវិស័យសិល្បៈ តែជីវិតរបស់ តារាស្រី ថៃ នារីសុជាតា ប្រកបដោយក្ដីសុខសុភមង្គល ដែលហ្វេនៗជាច្រើនតែងតែតាមដានមិនចេះជិនណាយ មិនត្រឹមតែប៉ុណ្ណោះ កាលពីមុននេះបន្តិច នាងថែមទាំងបានបង្ហោះសារដ៏មានអត្ថន័យ និយាយទៅកាន់កូនប្រុសតូចរបស់នាង ដែលធ្វើឲ្យហ្វេនៗលាន់មាត់សរសើរគ្រប់ៗគ្នា

ភ្នំពេញ៖ បើទោះបីជា តារាស្រីដ៏មានប្រជាប្រិយភាព ព្រមទាំងជាអតីតហ្វ្រេសស៊ី ចំណាត់ថ្នាក់លេខ២  ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា មិនសូវបានប្រឡូកនៅក្នុងវិស័យសិល្បៈក៏៏ដោយ តែនាងនៅតែទទួលបានការគាំទ្រពីសំណាក់ហ្វេនៗជាច្រើន ជាមួយនឹងសកម្មភាពប្រចាំថ្ងៃរបស់នាង ដែលតែងតែយកមកបង្ហាញនៅលើបណ្ដាញសង្គម ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ដោយសារតែ រូបសម្រស់ដ៏ស្រស់ស្អាត របស់នាង ហើយបានធ្វើឲ្យហ្វេនៗជាច្រើ កាន់តែមានការចាប់អារម្មណ៍ចំពោះរូបនាងផ្ទាល់ ដោយតែងតែតាមដានពីជីវិតឯកជន របស់នាង ទៀតផង មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ននេះ ជីវិតឯកជនរបស់នាងផ្ទាល់ គឺកាន់តែមានភាពស្រស់បំព្រង ជាមួយនឹងគូស្នេហ៍ ដែលពោរពេញទៅដោយសុភមង្គល ហើយថែមទាំងមានកូនប្រុសតូចដ៏គួរឲ្យស្រលាញ់ ដែលតែងតែធ្វើឲ្យនាងមានភាពរីករាយ និងកក់ក្ដៅ ថែមទៀតផង។

ប៉ុន្តែ កាលពីមុននេះបន្តិច តារាស្រីរូបនេះ ស្រាប់តែបានបង្ហោះរូបភាព ព្រមទាំងសារមួយយ៉ាងវែង ដោយបាននិយាយទៅកាន់កូនប្រុសតូចជាទីស្រលាញ់របស់ខ្លួន ដែលធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ នៅក្នុងនោះ នាងបានសរសេររៀបរាប់ថា៖ 

ឲ្យតែនៅជិតម៉ាក់ គេធ្វើខ្លួនគេដូច baby រហូត៧ ឆ្នាំហើយហ្នឹងហ្អា បន្តិចទៀតធំចេះមានសង្សារបាត់ ម៉ាក់មិនចង់ឱ្យកូនធំសោះ ព្រោះពេលកូនធំឡើងកូននឹងជួបបញ្ហាជីវិត កូនត្រូវប្រឈមមុខ និងដោះស្រាយវា ព្រោះជីវិតមនុស្សយើងពេលធំទៅមិនមែនមានតែសេចក្តីសុខមួយមុខទេ។ ប៉ុន្តែម៉ាក់សង្ឃឹមថា កូនធំឡើងនិងទៅជាមនុស្សប្រុសល្អ មិនធ្វើបាបមនុស្សស្រី មុននឹងកូនធ្វើបាបចិត្តមនុស្សស្រីណាម្នាក់ ត្រូវចាំពីម៉ាក់ម្នាក់នេះ និងម៉ាក់យាយរបស់កូន សូមឲ្យកូន រឹងមាំដូចជាម៉ាក់ មិនបោះបង់ចោលនូវគោលដៅដែលយើងចង់ទៅដល់ ចេះតស៊ូនឹងប្រឹងប្រែង ស្រឡាញ់គ្រួសារ ស្រឡាញ់កិត្តិយស មិនធ្វើឲ្យម៉ាក់ពិបាកចិត្ត ស្ដាប់បង្គាប់ដំបូងមាន ម៉ាក់សូមជូនពរឱ្យកូនធំឡើងជាមនុស្សជោគជ័យនៅក្នុងជីវិត ម៉ាក់មិនហ៊ានសង្ឃឹមច្រើនទេ គ្រាន់តែសង្ឃឹមឱ្យកូនទៅជាមនុស្សល្អ ម៉ាក់អស់ចិត្តហើយ ។ ម៉ាក់ជាម្ដាយដែលមានវ័យក្មេង តែកុំភ្លេចណាចិត្តដែលម៉ាក់ស្រឡាញ់កូនគឺធំណាស់ ។ សរសេរទុកឲ្យហើយ កូនធំឡើងចាំស៊ែរឱ្យអានម្ដងទៀត។

ហ្វីយ៉ាតា

បន្ទាប់ពីអានសារដ៏មានអត្ថន័យនេះហើយ បណ្ដាហ្វេនៗជាច្រើន ពិតជាមានសប្បាយរីករាយ ដែលនាងបានធ្វើជាអ្នកម្ដាយដ៏ល្អមួយរូប បង្ហាញក្ដីព្រួយបារម្មណ៍ចំពោះកូនប្រុស ជាពិសេស ពួកគេថែមទាំងជូនពរ នឹងសង្ឃឹមថា កូនប្រុសតូចរបស់នាង នឹងធំឡើងក្លាយជាមនុស្សល្អ ដូចដែលនាងប៉ងប្រាថ្នា ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ហ្វីយ៉ាតា 
ហ្វីយ៉ាតា 
ហ្វីយ៉ាតា 
ហ្វីយ៉ាតា 
ហ្វីយ៉ាតា 
ហ្វីយ៉ាតា 
ហ្វីយ៉ាតា 
ហ្វីយ៉ាតា 
ហ្វីយ៉ាតា និង កូនប្រុស
ហ្វីយ៉ាតា និង កូនប្រុស
ហ្វីយ៉ាតា និង កូនប្រុស
ហ្វីយ៉ាតា និង កូនប្រុស
ហ្វីយ៉ាតា និង កូនប្រុស
ហ្វីយ៉ាតា និង កូនប្រុស
សារ បង្ហោះ របស់ ហ្វីយ៉ាតា 
សារ បង្ហោះ របស់ ហ្វីយ៉ាតា 
ថៃ នារីសុជាតា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T