ស្រលាញ់ចុះស្រលាញ់ឡើង ប៉ះចំមិត្តភក្ដិខ្លួនឯង រហូតដល់យកទៅកែភេទក្លាយជាមនុស្សស្រីពេញលក្ខណៈ

//s5.kh1.co/2a/2a08c2bf3b3aeed1877981d6772c5f85665261b1.jpg
សង្គម

 ០៧-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស្នេហាដ៏ផ្អែមល្ហែមរវាង នាង ថៃហួង ដែលជាបុរសកែភេទទៅជានារី វ័យ២១ឆ្នាំ និងលោក គៀនថាញ់ វ័យ២៣ឆ្នាំ កាន់តែរឹងមាំទៅៗ ក្រោយពីរស់នៅជាមួយគ្នាអស់រយៈពេល៦ឆ្នាំមកនេះ។

វៀតណាម៖ ស្នេហាដ៏ផ្អែមល្ហែមរវាង នាង ថៃហួង ដែលជាបុរសកែភេទទៅជានារី វ័យ២១ឆ្នាំ និងលោក គៀនថាញ់ វ័យ២៣ឆ្នាំ កាន់តែរឹងមាំទៅៗ ក្រោយពីរស់នៅជាមួយគ្នាអស់រយៈពេល៦ឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក គៀនថាញ់ បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនឹងនាង ថៃហួង តាំងពីនាងនៅជាក្មេងប្រុសរូបរាងស្គមស្គាំងម៉្លេះ ហើយពួកគេទាំងពីរបានស្គាល់គ្នា នៅពេលដែលទៅដើរលេងកម្សាន្ដជាមួយនឹងមិត្តភក្ដិដទៃៗទៀត។ កាលនោះដែរ លោក គៀនថាញ់ជាបុរសពិតមួយរយភាគរយ និងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងនារីផងដែរ។

នាង ថៃហួង បានឲ្យដឹងថា នាងបានចំណាយពេលត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះក្នុងការចែចង់លោក គៀនថាញ់។ ហើយក្រោយមក ពួកគេទាំងពីរក៏បានទាក់ទងគ្នាជាស្នេហា និងតែងតែចែករំលែករឿងរ៉ាវគ្រប់យ៉ាងជាមួយគ្នាជានិច្ច។ ទន្ទឹមនឹងនេះដែរ លោក គៀនថាញ់ មិនដែលមានអារម្មណ៍ស្ទាក់ស្ទើរ ឬខ្មាសអៀនឡើយក្នុងការដើរជាមួយនាង នៅដែលនាងនៅជាក្មេងប្រុស។

យ៉ាងណាមិញ នាង ថៃហួង ត្រូវបានឪពុកម្ដាយបណ្ដេញចេញពីផ្ទះ ដោយសារតែភេទខុសធម្មជាតិរបស់នាង។ ពេលនោះ លោក គៀនថាញ់ បានជិះម៉ូតូដ៏ចាស់មួយរបស់ខ្លួន ដើម្បីនាំនាងទៅរកកន្លែងស្នាក់នៅ និងការងារធ្វើ។ ហើយចាប់តាំងពីពេលនោះមក ពួកគេបានរួមរស់ជាមួយគ្នា ដោយជំនះនូវឧបសគ្គជាច្រើនក្នុងជីវិត។

នាង ថៃហួង តែងតែមានបំណងចង់ប្ដូរភេទ ដើម្បីក្លាយទៅជានារីពេញលក្ខណៈ ហើយលោក គៀនថាញ់ បានព្យាយាមបញ្ឈប់ក្ដីស្រមៃនោះ ដោយសារតែខ្លាចនាងរងនូវភាពឈឺចាប់ផ្សេងៗ។

ចំពោះរូបរាងខាងក្រៅរបស់នាង ថៃហួង មិនមែនជាបញ្ហាសម្រាប់លោក គៀនថាញ់ឡើយ។ បើទោះបីជាសក់វែង ខ្លី ឬភេទប្រុស ស្រីក៏ដោយ នាងនៅតែជាមនុស្សម្នាក់ដែលលោកចង់ការពារជារៀងរហូត។ តែចុងក្រោយ លោកក៏បានយល់ព្រម ក្នុងការវះកាត់ប្ដូរភេទរបស់នាង និងខិតខំធ្វើការសន្សំប្រាក់ទៀតផង។

ហើយនៅពេលដែលវះកាត់ប្ដូរភេទ.ទទួលបានជោគជ័យ លោក គៀនថាញ់ មានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង និងសឹងតែមិនជឿនឹងភ្នែករបស់ខ្លួន ចំពោះរូបរាងដ៏សុិចសុី និងមុខមាត់ដ៏ស្រស់ស្អាតរបស់នាង ថៃហួង

យ៉ាងណាមិញ បច្ចុប្បន្ននេះ គ្រួសារទាំងសងខាងរបស់នាង ថៃហួង និងលោក គៀនថាញ់ បានបើកចិត្តទទួលស្គាល់ទំនាក់ទំនងស្នេហារបស់ពួកគេហើយ។ ហើយពួកគេទាំងពីរ ក៏គ្រោងនឹងរៀបចំពិធីអាពាហ៍ពិពាហ៍នៅចុងឆ្នាំ២០២០ខាងមុខនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

នាងថៃហួង (ខាងស្ដាំដៃ) លោកគៀនថាញ់ (ខាងឆ្វេងដៃ)កាលនៅក្មេង
នាងថៃហួង (ខាងស្ដាំដៃ) លោកគៀនថាញ់ (ខាងឆ្វេងដៃ)កាលនៅក្មេង
នាង ថៃហួង និងលោក គៀនថាញ់ បច្ចុប្បន្ន
នាង ថៃហួង និងលោក គៀនថាញ់ បច្ចុប្បន្ន
នាង ថៃហួង និងលោក គៀនថាញ់ បច្ចុប្បន្ន
នាង ថៃហួង និងលោក គៀនថាញ់ បច្ចុប្បន្ន
នាង ថៃហួង និងលោក គៀនថាញ់ បច្ចុប្បន្ន
នាង ថៃហួង និងលោក គៀនថាញ់ បច្ចុប្បន្ន
នាង ថៃហួង និងលោក គៀនថាញ់ បច្ចុប្បន្ន
នាង ថៃហួង និងលោក គៀនថាញ់ បច្ចុប្បន្ន
នាង ថៃហួង បច្ចុប្បន្ន
នាង ថៃហួង បច្ចុប្បន្ន
នាង ថៃហួង បច្ចុប្បន្ន
នាង ថៃហួង បច្ចុប្បន្ន
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T