ហេតុអ្វីមនុស្សស្រី កាន់តែសម្តែង ចេញមកក្រៅរឹងមាំ តែបែរជាកាន់តែទន់ជ្រាយ នៅខាងក្នុងទៅវិញ?

//s5.kh1.co/0e/0e79897123c2bc3c451292ef9afdf07365f91ecb.jpg
ប្រលោមលោក & អប់រំ

 ២១-កក្កដា-២០២៣ ១២ល្ងាច · ៩ ខែមុន

ពេល​ខ្លះ​កុំ​ព្យាយាម​ធ្វើ​ខ្លួន​ឯង​ជាមនុស្ស​ស្រី​ដែល​រឹង​មាំ​គ្រប់​ពេល​ពេកអី អាច​ថា​ពេល​ខ្លះ​បញ្ចេញ​ចរិក​ទន់ជ្រាយ​ខ្លះ​ក៏​បាន ព្រោះ​វានឹង​អាច​ជួយ​ឲ្យ​អ្នក​បាន​ធូរ​ស្រាលបាន​ខ្លះ​។

បរទេស៖ ជាការពិតមនុស្ស​ស្រីម្នាក់ ​ដែល​មើល​ទៅ​កាន់​តែ​រឹង​មាំ​ នៅ​​ខាងក្រៅ​ មនុស្សស្រី​ម្នាក់​​នោះ ​ក៏​កាន់​តែ​ទន់​ទ្រាយ ​នៅ​ខាងក្នុង​ដូចគ្នាដែរ។​ តែ​រាល់​ពេល​ព្យាយាម​ លាក់​នៅ​រាល់​អារម្មណ៍ ការ​ឈឺចាប់ និង​ស្នាម​របួស​ទាំង​ឡាយ នៅ​ពី​ក្រោយ​ស្នាម​ញញឹម​ដ៏កក់​ក្តៅ ​នៃស្ត្រីរឹងមាំ​ដោយ​មិនចង់​ឲ្យ​នរណា​ម្នាក់ ​បាន​ដឹង​ថា​រូប​នាងកំពុង​តែ ​ជួបនៅ​បញ្ហា​​អ្វី​នោះ​ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត​អ្នក​គ្រប់គ្នា ជា​ពិសេស​មិត្ត​ភក្តិ​​ តែង​គិត​ថា​អ្នក​ជា​មនុស្សស្រី​រឹង​មាំម្នាក់​ ​ដែល​អាចពឹង​ផ្អែក​បាន​ ហើយ​ក៏​ជាមនុស្ស​ដែលអាច​​ទ្រាំទ្រ ​បាន​គ្រប់​ស្ថាន​ការណ៍​ តែ​គេ​មិន​ដឹង​នោះ​ទេ​ថា ​នៅ​ពីក្រោយ​នៃ​ភាព​រឹង​មាំ​ទាំង​នោះ ​អ្នក​កំពុង​តែ​ជួប​ នឹងលាក់​បាំង​នៅ​ភាព​ឈឺ​ចាប់​ ភាព​ទន់​ជ្រោយ​ ចង់​ឲ្យអ្នក​ដទៃ​យល់​​ពី​ខ្លួន ​និង​លួង​លោមយ៉ាងណានោះទេ។​

ជាក់ស្តែង ​បើ​យោង​តាម​វេជ្ជ​បណ្ឌិត​ចិត្ត​វិទ្យា ​អ្នក​ស្រីRita Labeaune បាន​ឲ្យ​និយមន័យ​នៃ​សា្នម​ញញឹម​​ថា​ សា្នមញញឹម​គឺ​ជា ការបង្ហាញ​ចេញ​មក ​នៅ​ភាព​សប្បាយ​រីករាយ ដល់​អ្នកដទៃ បើ​ទោះ​បីជា​ខ្លួ​ន​ឯង ​កំពុង​តែ​ជួប​នៅ​ការខូច​ចិត្ត ​និង​ស្នាម​របួ​សបែប​ណាក៏​ដោយ ​ក៏​គ្មាន​អ្នក​ណា​អាច​បាន​ដឹង។​ ហើយទាំងនេះគឺជា រឿងរ៉ាវ​ដែលនៅពីក្រោយស្នាមញញឹមដ៏កក់ក្តៅ របស់ស្ត្រីរឹងមាំគ្រប់​រូប​​៕

ខាងក្រោមនេះ​គឺ​ជា​​ហេតុផល ​​ដែល​សូម្បី​តែ​ស្ត្រី​ដែល​គិត​ថា ​ខ្លួន​រឹង​មាំ​បំផុត​ពេលខ្លះ​ ក៏មាន​អារម្មណ៍ទន់ខ្សោយ ​នៅ​ខាងក្នុង​ផងដែរ៖

១.អ្នក​អាច​ធ្វើ​បាន​គ្រប់​យ៉ាង​

រូបតំណាង​
រូបតំណាង​

ជាក់ស្តែង​នៅ​ពេល​ដែល ​មិត្ត​ភក្តិ​របស់​អ្នក​ត្រូវ​ការ អ្នក​គឺ​ជា​មនុស្ស​ដំបូង ​ដែលបង្ហាញ​ខ្លួន​ និងនៅ​​ក្បែរចាំ​ជួយ​ដោះ​ស្រាយ​បញ្ហា ដែល​ពួកគេ​កំពុង​ជួប​ប្រទះ។ អ្នក​តែង​តែ​ព្យាយាម ​ជួយ​អ្នក​ដទៃ​អស់​ពីសមត្ថភាព​​ រហូត​ទាល់​តែ​បាន​ ទទួល​នៅ​លទ្ធ​ផល​ល្អ​។ ហើយ​អ្នក​ក៏​តែង​តែ​ ទុក​បញ្ហា​របស់​ខ្លួនឯងចោល​ និង​គិត​ថាវា​​តូច​តាច​ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ បញ្ហា​របស់​អ្នក​ដទៃ ហើយ​ទៅ​ជួយ​ដោះ​ស្រាយ​បញ្ហា​អ្នក​ដទៃ ​មុន​ដោយមិន​ខ្វល់​ពី​បញ្ហា របស់​ខ្លួន​ឯងឡើយ​។

២. អ្នក​ព្យាយាម​ជួយ​អ្នក​ដទៃ តែ​លាក់​រាល់​បញ្ហា​តែម្នាក់ឯង

រូបតំណាង​
រូបតំណាង​

អាច​ថា​ដោយសារតែ ​អ្នក​ធ្លាប់​បាន​ឆ្លង​កាត់ ​​នៅ​​បញ្ហា​លំបាក​ទាំង​នោះ ​មុន​អ្នក​ដទៃ​បន្តិច​ ដូច្នេះ​ហើយ ​ទើប​អ្នកចេះ​ថ្លឹង​ថ្លែង ​ទម្ងន់​បញ្ហា​របស់​អ្នក​ដទៃ។ ហើយ​អ្នក​ក៏​ដឹង​ថា ​ពាក្យ​លើក​ទឹក​ចិត្ត ​​ពីរបី​ម៉ាត់​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ​ជួយ​ដល់​​នរណាម្នាក់់ ​ដែល​កំពុង​តែ​ត្រូវ​ការ​ ស្តាប់​ផងដែរ។ ដូច្នេះ​​អ្នក​ក៏តាំង​​ខ្លួន ​ធ្វើ​ជា​បង្អែក​របស់​ដទៃ​ ​ដើម្បី​បំពេញ​នូវ​ក្តី​សង្ឃឹម​ ដែល​ពួកគេ​ត្រូវ​ការ​ ដើម្បី​ពួកគេ​អាច​ បន្តទៅមុខ​ទៀត។

ជាមួយ​គ្នានេះ​ ​អ្នក​​មិន​មែន​គ្រាន់​តែ​ជាអ្នក​ដែល​​ស្តាប់ ​អំពី​បញ្ហា​របស់​នរណា​ម្នាក់ ដែល​កំពុង​តែ ត្រូវ​ការ​ជំនួយ​នោះ​ទេ តែអ្នក​ក៏ជាមនុស្ស​ម្នាក់ ​ដែល​ចែករំលែក ​ការ​ឈឺចាប់ អង្គុយ​​យំ​ជាមួយ​ពួកគេ​ ហើយ​នៅ​ចាំ​ប្រយុទ្ធ និងនៅក្បែរពួកគេ។ ក្នុ​ងពេល​ជាមួយ​គ្នានេះ ​អ្នកក៏​បាន​​កំពុង​តែ​ត្រាំការឈឺចាប់របស់មនុស្សគ្រប់គ្នា ដែលនៅជុំវិញអ្នក។ ផ្ទុយ​ទៅ​វិញ ​នៅពេលដែលវាធ្វើឱ្យ បេះដូងរបស់អ្នកដទៃទាំងនោះ ​បាន​ស្រាលជាងមុនហើយ​ តែ​វានឹងធ្វើឱ្យបេះដូងរបស់​អ្នក ធ្ងន់ទៅៗវិញ​។

៣. អ្នកមិន​ចង់ឲ្យកង្វល់​​របស់ខ្លួន​​​រំខានដល់​អ្នក​ដទៃ​

រូបតំណាង​
រូបតំណាង​

មនុស្សគ្រប់គ្នា ដែល​នៅ​ជុំ​វិញ​ខ្លួន​អ្នក ​តែងគិត​ថា​អ្នក​ជា​និមិត្ត​រូប ​នៃ​សុភមង្គល​ និងការលើកទឹកចិត្ត​។ ក៏ប៉ុន្តែ​ បើ​ទោះ​ប្បី​ជា​អ្នកមើលទៅ សើច​សប្បាយ​ស្ទើរតែ​គ្រប់​ពេល បែប​នេះ​យ៉ាងណាក្តី ក៏នៅតែមានការភ័យខ្លាច និងការព្រួយ​បារម្ភដែលកំពុងតែ ដក់ជាប់ក្នុងបេះដូង របស់អ្នកដូច​គ្នាដែរ។ ប៉ុន្តែអ្នកមិនដែលឲ្យ អ្នកដទៃដឹងថា អ្នក​កំពុង​តែ​មានអ្វីកើតឡើងនោះទេ។ ខណៈពេលដែលអ្នកដទៃ ​ត្អូញចំពោះអ្នកអំពីបញ្ហា របស់ពួកគេ ហើយ​​ធ្វើ​ឲ្យ​អ្នកមិនអើពើ នឹងខ្វល់​ខ្វាយពី​បញ្ហារបស់​ខ្លួន​ឯង តែ​បែរ​ជា​ព្យាយាម​ធ្វើ​ជាសសរទ្រូង នៃកម្លាំងចិត្ត​សម្រាប់អ្នកដទៃទៅវិញ​។ អ្នកស្រលាញ់អ្នកដទៃ ដោយគ្មានលក្ខខណ្ឌ ប៉ុន្តែអ្នកដាក់លក្ខខណ្ឌ លើខ្លួនអ្នក។

៤. ខ្វល់​ខ្វាយ​ពី​អ្នក​ដទៃពេក​ រហូត​ដល់​ភ្លេច​គិត​ពី​បញ្ហា​ខ្លួនឯង

រូបតំណាង​
រូបតំណាង​

ព្យាយាម​ធ្វើ​ខ្លួន ​ដូច​ជា​គ្មាន​បញ្ហា នៅ​ចំពោះ​មុខ​អ្នក​ដទៃ។ អ្នកមិនបានផ្តល់តម្រុយ ដល់ពិភពខាងក្រៅអំពីបញ្ហា ដែលអ្នកកំពុងមាន ហើយអ្នកបន្តដោះស្រាយ ស្ថានភាពរញ៉េរញ៉ៃរបស់​​អ្នក​ដទៃ ​ដើម្បីបង្ហាញដល់មនុស្សគ្រប់គ្នា នៅជុំវិញអ្នកថាអ្នកពូកែរឹងមាំ​។ ​ប៉ុន្តែអ្នកគួរ​តែ រំលឹកដល់​ខ្លួនអ្នកថា ពេលខ្លះវាក៏​ចាំបាច់ណាស់ដែល មិនត្រូវព្រងើយកន្តើយ នឹងគំនិតពិតដែលអ្នក កំពុងមាននោះទេ​។

៥. អ្នក​នៅ​តែ​បង្ហាញ​ពី​ភាព​រឹង​មាំ ទោះបី ​កំពុង​តែ​មាន​បញ្ហា​ក៏​ដោយ

រូបតំណាង​
រូបតំណាង​

នៅថ្ងៃដ៏លំបាក ការឈឺចាប់ពិតជាអាច​ធ្វើឱ្យ អ្នកឈឺចាប់ខ្លាំងណាស់ ដែលវាស្ទើរតែអាចបំផ្លាញ ​រាងកាយខាងក្នុង ​របស់​អ្នក​បាន​ថែម​ទៀត។ មិនថាអ្នកធ្វើអ្វីក៏ដោយ ឬ​អ្នកព្រងើយកន្តើយនឹង អារម្មណ៍ឬបញ្ហា​ដែល​អ្នក​កំពុង​តែ ​ជួប​ប្រទះ​នៅ​ខាងក្នុងយ៉ាងណាក៏​ដោយ​ ក៏វានឹងមិនទៅណាទេ។

ការដែលមិនអើពើនឹងវា វាអាចបណ្តាលឱ្យអ្នក មានការបញ្ហា​កាន់តែច្រើន ក្នុងរយៈពេលវែង ហើយ​ធ្វើ​ឲ្យ​អ្នក​ចុះ​ចាញ់​ មិន​ហ៊ាន​បោះជំហានទៅមុខក៏​ថា​បាន​។

៦. អ្នក​ចង់​ធ្វើ​ជាមនុស្ស​ឯករាជ្យ​ដោយ​ខ្លួន​ឯង

រូបតំណាង​
រូបតំណាង​

វា​អាច​ទៅ​រួចដែល​ថា ​កាលៈទេសៈ ឬមនុស្ស​ជុំវិញ​ខ្លួន​អ្នក កន្លង​មក​បាន​បង្រៀន​អ្នក​ថា អ្នក​មិន​អាច​ជឿ​ទុកចិត្ត ​អ្នកណា​ម្នាក់​បាន​ក្រៅពីអ្នក​ខ្លួន​ឯង ឬថាគ្មាននរណាម្នាក់ នឹងយល់ច្បាស់អំពីការឈឺចាប់ ដែលអ្នកកំពុងឆ្លងកាត់នោះ ដូចអ្នក​ខ្លួន​ឯង​នោះទេ។ ដូច្នេះហើយ​ទើប​បាន​ជា​អ្នក​ សម្រេចចិត្ត​ជ្រើសរើស នៅស្ងាត់ស្ងៀមលាក់​វា​ទុក កុំឲ្យនរណាម្នាក់ ​បាន​ដឹងថាអ្នកកំពុងឆ្លងកាត់អ្វី៕

*យ៉ាងណាក៏ដោយ មិនបាច់សម្តែងចេញមករឹងមាំ នៅមុខមនុស្សគ្រប់គ្នាខ្លាំងពេក នាំតែពិបាកទ្រាំ និងតឹងទ្រូង ដល់ខ្លួនឯងនោះទេ ធ្វើយ៉ាងណា ឲ្យខ្លួនអ្នកសប្បាយចិត្តជាមួយនឹង អារម្មណ៍ និងការគិតរបស់អ្នក ដែលកំពុងតែមាន ព្យាយាមកុំតានតឹង កុំគាបសង្កត់ផ្លូវចិត្តខ្លួនឯងពេក៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T