ប៉ាម៉ាក់ចាំអីទៀត! តោះទាញទូរស័ព្ទថតកូនៗអានសៀវភៅ ឬនិទានរឿង ក៏បានរង្វាន់ដែរ (មានវីដេអូ)

//s5.kh1.co/b9/b97f4e2db887153d9bb0a0cd344e18a39361e91d.jpg
សង្គម

 ០៦-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ លោកប៉ាអ្នកម៉ាក់ គ្រាន់តែឱ្យកូនតូចៗជាទីស្រលាញ់របស់អ្នកអានសៀវភៅ ឬអានរឿងនិទានណាមួយក៏បាន បន្ទាប់មកទាញទូរសព្ទ័មកថតកូនៗរបស់អ្នក ជាមួយនឹងសកម្មភាពនិទានរឿង ឬអានសៀវភៅរបស់គេ ប្រហែលជាចន្លោះពី ២-៣នាទី រួចហើយសូមផ្ញើវីដេអូនោះមកកាន់ inbox របស់ហ្វេសប៊ុកផេក E&M Coffee ចាប់ផ្ដើមពីថ្ងៃទី ០៥ រហូតដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
E&M Coffee
E&M Coffee

អ្នកឈ្នះនឹងទទួលបានរង្វាន់ «អីក៏បាន ឱ្យតែចង់បាន» ដែល​មាន​កញ្ចប់​ទឹកប្រាក់រង្វាន់ចំនួន ២០០​ដុល្លារ។ អូហូ! ពិតជាពិសេសដល់ហើយ! សម្រាប់​វីដេអូកូនៗ​របស់អ្នក​ដែលបាន​ផ្ញើ​មកកាន់ផេក​យើងខ្ញុំ ក្រុមការងារយើងនឹងជ្រើសរើសមក​ផុសនៅលើផេក​ E&M Coffee ។ សម្រាប់​ការដាក់ពិន្ទុ គឺ​ក្រុមការងារយើង​ផ្ដោត​ទៅលើ​​​ការអាន​បានល្អ និងប្រភេទរឿង​និទាន​ដែល​កូនៗ​របស់អ្នក ​ជ្រើស​រើស​​យកមកអាន។

ចាំអង្កាល់? សកម្មភាពនេះបាន​ជួយជំរុញដល់​​ការសិក្សារបស់កូន​ៗអ្នកហើយ ថែមទាំង​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​យ៉ាងងាយ​ទៀត! តោះ ប៉ាម៉ាក់ទាំងអស់គ្នា រួសរាន់ឡើងណា៎! ពួកយើងរង់ចាំ​ទទួល​វីដេអូ​កូនៗរបស់លោកអ្នកគ្រប់ពេលវេលា។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការប្រកួតវីដេអូនេះ ឬការកុម្ម៉ង់​អាហារផ្សេងៗពីហាង E&M Coffee សូមទាក់ទងមក​កាន់​លេខ៖ 069 666 069​ / 078 238 248 រៀងរាល់ម៉ោងធ្វើការ៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T