កូន ​២​នាក់​ទៅ​ហើយ​! ត្រួសៗ​​ពី​ជីវិត​​គូស្នេហ៍​​លោក​​ កែវ​ វាសនា​​​ និង​​ភរិយា​​រយៈពេល ១៣​​ឆ្នាំនេះ

//s5.kh1.co/79/79fc0719d143c5846162e4fa6718410d886b5f74.jpg
នារី

 ០៥-មិថុនា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

គូស្នេហ៍​មួយ​គូ​នេះ ធ្លាប់​បាន​បញ្ជាក់​រឿង​ពួកគេ​ស្រឡាញ់​គ្នា​រហូតដល់​១៣​ឆ្នាំ ដែលធ្លាប់ជួប​រឿងប្រេះឆា​រាប់​ភ្លេច ព្រមទាំង​មាន​អ្នក​តាម​បំបែក​ផង​ដែរ តែ​ទីបំផុត​ពួកគេ​អាច​ជម្នះ​បាន

ថ្វីបើ​​មកដល់ពេលនេះ ប្រពន្ធ​របស់​តារា​ចម្រៀង​មាឌ​ល្អិត​ សំឡេងធ្ងន់ កែវ វាសនា គឺអ្នកនាង លឹម សុគន្ធ​ធា​រី ហៅ​ក្រៅ ឆីឆី ទោះបីជាមាន​កូន​២នាក់ហើយក៏ពិតមែន តែ​បើ​និយាយ​ពី​រូប​សម្រស់ ស្អាត​មិន​ចាញ់​ក្រមុំ​នោះ​ទេ ធ្វើ​ឲ្យ Fan ដែលជា​អ្នកគាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់ពីសម្រស់របស់នាង​ផង​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គូស្នេហ៍​មួយ​គូ​នេះ ធ្លាប់​បាន​បញ្ជាក់​រឿង​ពួកគេ​ស្រឡាញ់​គ្នា​រហូតដល់​១៣​ឆ្នាំ ដែលធ្លាប់ជួប​រឿងប្រេះឆា​រាប់​ភ្លេច ព្រមទាំង​មាន​អ្នក​តាម​បំបែក​ផង​ដែរ តែ​ទីបំផុត​ពួកគេ​អាច​ជម្នះ​បាន រហូត​ឈាន​ដល់​ជីវិត​អាពាហ៍ពិពាហ៍​មាន​សុភមង្គល​រហូតដល់​សព្វថ្ងៃ​នេះ​។

ជាក់ស្ដែង កាលពី​ពេល​ថ្មីៗ​នេះ អ្នកនាង លឹម សុគន្ធ​ធា​រី ហៅ ឆី ឆី បាន​បង្ហោះ​រូបថតជាច្រើនសន្លឹក ដែលក្នុងនោះ​មាន​មួយ​សន្លឹកដែល​នៅមុខ​វិឡារ​ដ៏​ស្កឹមស្កៃ​តម្លៃរាប់ម៉ឺន​ដុល្លារ​របស់​ខ្លួន ធ្វើ​ឲ្យ​អ្នកគាំទ្រ​លាន់មាត់​សរសើរ​ទាំងវីឡា ទាំង​រូប​សម្រស់​របស់នាង នៅតែ​ស្អាត ​សាច់​ខ្ចី​ដូច​បណ្ដូល​ចេក ​ហើយកាន់តែ​ក្មេង​ទៀត​ផង បើ​ទោះ​កូន​២​ទៅ​ហើយ​ក្ដី។

លោក កែវ វាសនា និងភរិយា
លោក កែវ វាសនា និងភរិយា

គួរ​បញ្ជាក់​ថា លោក កែវ វាសនា បានសម្រេច​ចិត្ត​បញ្ចប់​ភាព​នៅ​លីវ ដោយបានរឿបអាពាហ៍ពិពាហ៍ កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ ជាមួយនឹង​កូនស្រី របស់​សេដ្ឋី​ជនបទឈ្មោះ​«​សេដ្ឋី​លី​» ក្នុងស្រុក​មង្គលបុរី ខេត្តបន្ទាយ​មាន​ជ័យ​។

ទទឹមនឹងនេះ នៅក្នុង​ពិធី​មង្គលការ​របស់​លោក​នោះ គេ​សង្កេត​ឃើញថា អ្នកសិល្បៈ​ដែលជិតស្និទ្ធមួយចំនួនធំមិនបាន​ទៅ​ចូលរួម​ដោយផ្ទាល់​នោះទេ ពោលគឺ​ពួកគេ​អាច​នឹង​ចាំជួបជុំគ្នាម្ដងទៀតនៅក្នុង​ទីក្រុង​ភ្នំពេញក្នុង​ពិធី​កាត់​ចំណង​ដៃ​។​

លោក កែវ វាសនា និងភរិយា
លោក កែវ វាសនា និងភរិយា

ក្រោយ​ពីរៀបការ បើ​គិត​មក​ទល់​ពេលនេះ លោក កែវ វាសនា ទទួលបាន​ជោគជ័យយ៉ាងខ្លាំងជាមួយ​នឹងការ​សាង​សង់​​វីឡារដែលមានតម្លៃជាង៨០ម៉ឺនដុល្លារ រួចរាល់ជាស្ថាពរ ព្រមទាំងមាន​កូន​ក្នុង​បន្ទុក​គ្រួសារ​ចំនួន​២នាក់​ទៅ​ហើយ តែ​សម្រាប់​ទំនាក់ទំនង និង​ក្តី​ស្រលាញ់ រវាង​ប្រពន្ធនៅតែ​ស្រលាញ់​លើស​ដើម មិន​ប្រែប្រួល​ទៅណានោះ​ទេ៕

ខាងក្រោមនេះជារូបថតមួយចំនួនរបស់គ្រួសារលោក កែវ វាសនា៖

លោក កែវ វាសនា ភរិយា និងកូនៗជាទីស្រឡាញ់
លោក កែវ វាសនា ភរិយា និងកូនៗជាទីស្រឡាញ់
លោក កែវ វាសនា និងភរិយា
លោក កែវ វាសនា និងភរិយា
ភរិយារបស់លោក កែវ វាសនា
ភរិយារបស់លោក កែវ វាសនា
លោក កែវ វាសនា និងភរិយា
លោក កែវ វាសនា និងភរិយា
ភរិយារបស់ លោក កែវ វាសនា
ភរិយារបស់ លោក កែវ វាសនា
ភរិយារបស់ លោក កែវ វាសនា និងកូន
ភរិយារបស់ លោក កែវ វាសនា និងកូន
គ្រួសារលោក កែវ វាសនា
គ្រួសារលោក កែវ វាសនា
ភរិយាលោក កែវ វាសនា
ភរិយាលោក កែវ វាសនា
លោក កែវ វាសនា និងភរិយា <br>
លោក កែវ វាសនា និងភរិយា
កែវ វាសនា
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T