សុគន្ធ នីសា ចោទសួរមកវិញបែបនេះ ក្រោយមានអ្នកយករូប​ថត​ខ្លួនទៅកាត់តជារូបមនុស្សប្រុស

//s5.kh1.co/62/6212f26dbfda0773cb73c76c86c67cd2e57005a1.jpg
នារី

 ០៥-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

សុគន្ធ នីសា ចោទសួរមកវិញបែបនេះ ក្រោយមានអ្នកយករូបថតខ្លួនទៅកាត់តជារូបមនុស្សប្រុស

ភ្នំពេញ៖ អ្នកនាង សុគន្ធ នីសា គឺជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលច្រើនជាងដប់ឆ្នាំមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ន អ្នកនាងក៏កំពុងលេចមុខនៅក្នុងការសម្ដែងខ្សែភាពយន្តភាគផងដែរ ជាពិសេសរឿង រាជិនីភូមិគ្រឹះ ដែលទើបនឹងបញ្ចប់ទៅកាលពីពេលថ្មីៗនេះ បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកនាង កាន់តែល្បីថែមមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីរឿងសម្រស់វិញ ថ្វីត្បិតតែអ្នកនាងបានរៀបអាពាហ៍ពិពាហ៍ទៅហើយក្ដី ក៏អ្នកនាងនៅតែរក្សាសម្រស់ស្រស់ផូរផង់ដដែល មិនចាញ់តារាចម្រៀងជំនាន់ក្រោយប៉ុន្មាននោះទេ។

ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ មួយរយៈពេលចុងក្រោយនេះ មានគណនីហ្វេសប៊ុកមួយបានធ្វើការកាត់តរូបតារាប្រុស និងតារាស្រីជាច្រើនរូប ដោយផ្លាស់ប្ដូររូបរបស់តារាល្បីៗទាំងនោះ ពីស្រី ទៅប្រុស និងពីប្រុស ទៅស្រី។ ចំណែកឯរូបថតរបស់ សុគន្ធ នីសា ក៏ត្រូវបានគេកាត់ត បម្លែងទៅជារូបមនុស្សប្រុសដូចគ្នា។

បន្ទាប់ពីបានឃើញរូបថតខ្លួនឯងជាមនុស្សប្រុសបែបនេះ សុគន្ធ នីសា មិនបង្អង់យូរ ក៏យករូបថតនោះមកបង្ហោះលើគណនី Instagram ព្រមជាមួយចំណងជើងអមថា៖ "សង្ហាទេប៉ុណ្ណឹង? ស្រឡាញ់ទេប៉ុណ្ណឹង?" គ្រាន់តែអ្នកនាង សុគន្ធ នីសា ចោទសួរបែបនេះភ្លាម អ្នកគាំទ្រជាច្រើនបានចូលទៅខមមិនតបថា៖ "សង្ហាណាស់!" ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត មានអ្នកគាំទ្រមួយចំនួនទៀតបានលើកឡើងថា៖ "មុខស្រដៀងប្ដីរបស់ ពេជ្រ សូលីកា ណាស់!"

ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះរូបភាពមួយនេះ? សូមទស្សនារូបភាពទាំងអស់គ្នា៖

សុគន្ធ នីសា
សុគន្ធ នីសា
សុគន្ធ នីសា
សុគន្ធ នីសា
សុគន្ធ នីសា
សុគន្ធ នីសា
សុគន្ធ នីសា
សុគន្ធ នីសា
សុគន្ធ នីសា
សុគន្ធ នីសា
សុគន្ធ នីសា
សុគន្ធ នីសា
សុគន្ធ នីសា
សុគន្ធ នីសា
សុគន្ធ នីសា
សុគន្ធ នីសា
សុគន្ធ និសា
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T