ញាក់សាច់! លេងយកទូរសព្ទ iPhone មកបិទរបងផ្ទះចឹងហ្មង (មានវីដេអូ)

//s5.kh1.co/02/0258bb640ddbe349e439bb964a1bf45c94696eeb.png
សង្គម

 ០៤-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ មានប្រិយមិត្តអ្នកនិយមលេងបណ្ដាញអុីនធឺណេតជាច្រើន បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើឃ្លីបវីដេអូមួយ ដែលបង្ហោះនៅលើបណ្ដាញសង្គម Tik Tok ដោយបង្ហាញពីទូរសព្ទម៉ាក iPhone 6 រាប់ពាន់គ្រឿង ត្រូវបានគេយកទៅបិទជាប់នឹងរបងបេតុងខាងមុខផ្ទះ។

បរទេស៖ កាលពីពេលថ្មីៗនេះ មានប្រិយមិត្តអ្នកនិយមលេងបណ្ដាញអុីនធឺណេតជាច្រើន បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើឃ្លីបវីដេអូមួយ ដែលបង្ហោះនៅលើបណ្ដាញសង្គម Tik Tok ដោយបង្ហាញពីទូរសព្ទម៉ាក iPhone 6 រាប់ពាន់គ្រឿង ត្រូវបានគេយកទៅបិទជាប់នឹងរបងបេតុងខាងមុខផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើតាមសម្ដីម្ចាស់វីដេអូ ដែលជាជនជាតិវៀតណាម បាននិយាយថា មូលហេតុដែលគេសម្រេចចិត្តចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅទិញទូរសព្ទស្មាតហ្វូន មកតុបតែងជាគ្រឿងលម្អសម្រាប់របងផ្ទះបែបនេះ ព្រោះយល់ថា វាប្រសើរជាងប្រើប្រាស់ឥដ្ឋការ៉ូ ឬក្បឿងជាដើម។

យ៉ាងណាមិញ ឃ្លីបវីដេអូដ៏គួរឲ្យចាប់អារម្មណ៍នេះ ទទួលបានអ្នកចុចចូលទស្សនាជាង ១.៧លានដងឯណោះ និងមានអ្នកខ្លះបានបញ្ចេញមតិ ដោយលើកឡើងថា វាគ្រាន់តែជាផ្ទាំង Sticker ដែលយកមកបិទប៉ុណ្ណោះ ខណៈផ្នែកខ្លះនៃវីដេអូបានបង្ហាញថា យ៉ាងហោចណាស់ក៏មានទូរសព្ទ iPhone 6 ពិតប្រាកដមួយចំនួនផងដែរ។

ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់បានដឹងច្បាស់ពីប្រភពនៃវីដេអូ និងទីតាំងផ្ទះនោះស្ថិតនៅទីកន្លែងណាឡើយ ប៉ុន្ដែនៅក្នុងវីដេអូគេអាចឮបទចម្រៀងដែលច្រៀងជាភាសាវៀតណាម៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

របងផ្ទះ
របងផ្ទះ
របងផ្ទះ
របងផ្ទះ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T