វ័យ៤០ឆ្នាំតែ Ja Nattha នៅចាយរាង បង្អួតដើមទ្រូងទ្រលុកទ្រលន់មិនឲ្យចាញ់ក្រមុំៗ

//s5.kh1.co/13/1305795bc6351ba9142a17315e40122095c46817.jpg
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាមានវ័យកាន់តែជ្រេរ ព្រមទាំងបានរៀបការរួចទៅហើយក្ដី តែតារាស្រី Ja Nattha នៅតែមានប្រជាប្រិយភាព ចំពោះរូបសម្រស់ដ៏ក្មេងជាងវ័យ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ធ្វើឲ្យហ្វេនៗរឹតតែមានភាពពេញចិត្ត ក្រោយពីបានបង្ហាញរាងដ៏ស្រស់ស្អាតរបស់ខ្លួន ក្នុងឈុតប៊ីគីនី ថែមទៀតផង

ថៃ៖ ថ្វីត្បិតតែ តារាសម្ដែងស្រី នាង Ja Nattha បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ដោយបានចូលរោងការជាមួយនឹងស្វាមីជាទីស្រលាញ់ កាលពីប៉ុន្មានខែកន្លងទៅនេះ តែរូបនាងនៅតែទទួលបានការគាំទ្រពីទស្សនិកជន ព្រមទាំងមានឈ្មោះបោះសម្លេង នៅក្នុងវិស័យសិល្បៈជានិច្ច ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មិនត្រឹមតែ ទទួលបានប្រជាប្រិយភាពលើការងារសិល្បៈនោះទេ តែតារាស្រីរូបនេះ មានទាំងសម្រស់ និងមុខមាត់ដ៏ស្រស់ស្អាត​ គួរជាទីចាប់អារម្មណ៍របស់ហ្វេនៗជាច្រើន ជាពិសេស នាងថែមទាំងមានការរៀបចំខ្លួនជាមួយនឹងស្ទាយ៍ដ៏ទាន់សម័យ ដែលជួយលើកសម្រស់ និងមុខមាត់របស់នាង ឲ្យកាន់តែមានភាពវ័យក្មេង បើទោះបីជានាងមានវ័យកាន់តែជ្រេក៏ដោយ។

លើសពីនេះទៅទៀត ថ្មីៗនេះ តារាស្រី Ja Nattha នៅតែមិនធ្វើឲ្យហ្វេនៗខកបំណងឡើយ ដោយបានមកបង្ហាញខ្លួន ក្នុងឈុតប៊ីគីនីដ៏ស៊ិចស៊ី បង្អួតរាងចង្កះដ៏ស្រឡូន ដែលធ្វើឲ្យហ្វេនៗជាច្រើន លាន់មាត់សរសើរគ្រប់ៗគ្នា ពីការថែរក្សារាងឲ្យនៅតែមានភាពស្រស់ស្អាត និងក្មេងជាងវ័យ បើទោះបីជាបច្ចុប្បន្ននេះ នាងមានវ័យ ៤០ ឆ្នាំ ក៏ដោយ ដែលធ្វើឲ្យក្រមុំក្មេងៗជាច្រើន កាន់តែច្រណែននឹងសម្រស់ដ៏ទាក់ទាញរបស់តារាស្រីរូបនេះ ទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Ja Nattha 
Ja Nattha 
Ja Nattha 
Ja Nattha 
Ja Nattha 
Ja Nattha 
Ja Nattha 
Ja Nattha 
Ja Nattha ក្នុងឈុតប៊ីគីនី
Ja Nattha ក្នុងឈុតប៊ីគីនី
Ja Nattha ក្នុងឈុតប៊ីគីនី
Ja Nattha ក្នុងឈុតប៊ីគីនី
Ja Nattha ក្នុងឈុតប៊ីគីនី
Ja Nattha ក្នុងឈុតប៊ីគីនី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T