មើលរូបពីមុនបានដឹងទម្រាំ Tangmo ស្អាតដូចឥឡូវ នាងសារភាពធ្លាប់ឆ្លងកាត់មុខកាំបិត ស្ទើរគ្រប់កន្លែងហើយ

//s5.kh1.co/f9/f97499ea24297639d14ec656ebd50e4456a5126e.png
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គ្មានអ្វីត្រូវលាក់បាំងទេ! តារាសម្ដែងស្រី Tangmo បង្ហើបប្រាប់អស់គ្មានសល់ ថាខ្លួន ទម្រាំស្អាតដូចសព្វថ្ងៃ នាងត្រូវបានធ្វើការវះកាត់កែសម្ផស្ស ជាច្រើនលើក ច្រើនកន្លែង ទម្រាំស្អាតបានប៉ុណ្ណឹង។

ថៃ៖ តារាសម្ដែងស្រីល្បីឈ្មោះ របស់ប្រទេសថៃ Tangmo Nida ជាតារាសម្ដែងស្រីចាស់វស្សាម្នាក់ ក្នុងចង្កោមសិល្បៈ ដែលកន្លងមកនាង ពិតជាទទួលបានការគាំទ្រច្រើនពីទស្សនិកជន គ្រប់មជ្ឈដ្ឋាន ទៅលើទេពកោសល្យ ការសម្ដែង និងសម្រស់របស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ យើងអាចនិយាយបានថា Tangmo គឺជាតារាស្រីម្នាក់ដែលហ៊ានបើកចំហ និងទទួលស្គាល់ថាខ្លួនធ្លាប់បានវះកាត់កែសម្ផស្ស ហើយនាងក៏បានធ្វើអ្វីគ្រប់យ៉ាង ដើម្បីខ្លួនមានភាពស្រស់ស្អាតដូចបច្ចុប្បន្ន ផងដែរ។

យ៉ាងណាមិញ បើនិយាយពី ការវះកាត់កែសម្ផស្សរបស់តារាល្បីៗ ក្នុងឧស្សាហកម្មកម្សាន្តថៃ ច្បាស់ជាមានមនុស្សតិចតួចណាស់ ដែលហ៊ានចេញមុខលាតត្រដាងថា ពួកគេបានទទួល ការវះកាត់កែសម្ផស្ស ប៉ុន្តែចំពោះ តារាស្រីរូបនេះវិញ នាងតែងតែសារភាពថា ទម្រាំតែស្អាតដូចសព្វថ្ងៃបែបនេះ គឺដោយសារតែការវះកាត់កែសម្ផស្ស ជាច្រើនលើក និងជាច្រើនកន្លែង ពេញដងខ្លួនតែម្ដង។

គួររំឮកផងដែរថា កាលពីឆ្នាំ ២០០៧ ប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹងរួចមកហើយ ថាតារាស្រីរូបនេះ ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ពីមុនមក ដែលកាលពីក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យមុខរបស់នាងខូច រហូតដល់ត្រូវពឹងផ្អែកលើការវះកាត់កែកុនមុខជាថ្មីទាំងអស់ ដើម្បីឲ្យមើលទៅស្រស់ស្អាតម្តងទៀត ។

ហើយចាប់តាំងពីពេលនោះមក សម្រស់របស់ស្រីស្អាតសាច់ចាំរូបនេះ នាងកាន់តែស្រស់ស្អាត និងមានភាពស៊ិចស៊ីថែមមួយកម្រិតទៀតផងដែរ ដោយកាលពីឆ្នាំ ២០១៦ Tangmo ក៏ធ្លាប់បានបង្ហើបថា នាងបានទៅចាក់ថ្នាំ Botox នៅកូរ៉េថែមទៀតផង ទើបនាងកាន់តែស្អាតឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងនោះទៀតដែរ ក្នុងឆ្នាំ ២០១៧ តារារូបនេះ ក៏បានបើកចំហដោយឥតលាក់លៀមថា សូម្បីតែសុដន់របស់នាង ក៏មានដាក់ស៊ីលីកូនដែរ  ប៉ុន្តែនាងត្រូវបានយកចេញវិញទៅហើយ ព្រោះនាងគិតថា វាងាយស្រួលសម្រាប់ ការដែលក្លាយជាម្ដាយបំបៅកូន ដោយទឹកដោះនៅថ្ងៃមុខផងដែរ។

ដោយឡែក បើយើង ក្រឡេកទៅមើលរូបថតរបស់ តារាស្រីរូបនេះ អំឡុងពេលនាងចូលសិល្បៈដំបូងៗ និងមិនទាន់ស្គាល់មុខកាំបិតវះកាត់កែសម្ផស្សវិញ យើងឃើញថា មានភាពខុសគ្នាឆ្ងាយ ដូចមេឃនិងដី រហូតដល់រូបមួយចំនួន មើលសឹងតែមិនចង់ស្គាល់ក៏មានដែរ៕

ចង់ជ្រាបច្បាស់ ថាតើសម្រស់របស់តារារូបនេះ មានការផ្លាស់ប្ដូរច្រើនកម្រិតណា?

ទស្សនារូបភាពខាងក្រោម៖

Tangmo បច្ចុប្បន្ន
Tangmo បច្ចុប្បន្ន
Tangmo បច្ចុប្បន្ន
Tangmo បច្ចុប្បន្ន
Tangmo បច្ចុប្បន្ន
Tangmo បច្ចុប្បន្ន
Tangmo បច្ចុប្បន្ន
Tangmo បច្ចុប្បន្ន
Tangmo បច្ចុប្បន្ន
Tangmo បច្ចុប្បន្ន
Tangmo បច្ចុប្បន្ន
Tangmo បច្ចុប្បន្ន
Tangmo ពីមុន
Tangmo ពីមុន
Tangmo ពីមុន
Tangmo ពីមុន
Tangmo ពីមុន
Tangmo ពីមុន
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T