អស់ពីសរសើរមិនដាច់ពីមាត់ ឥឡូវដល់វគ្គទស្សនិកជនរិះគន់​រឿង My Husband in Law Thailand ទៀតហើយ

//s5.kh1.co/31/317f385729dcab80d810aa7cb90dc491f16e910c.jpg
នារី

 ០៤-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ទស្សនិកជន និងអ្នកគាំទ្ររិះគន់រឿង My Husband in Law ភាគទី១៣ យ៉ាងចាស់ដៃតែម្ដង

ថៃ៖ ដូចអ្វីដែលគេនិយាយមិនខុសមែន ខ្សែភាពយន្តភាគរឿងមួយណាដែលកាន់តែល្បី និងកាន់តែមានអ្នកទស្សនាកាន់តែច្រើន ខ្សែភាពយន្តភាគមួយនោះងាយនឹងរងការរិះគន់បំផុត ក្នុងករណីដែលមានចំណុចខុសឆ្គងណាមួយកើតឡើងភ្លាម។ តួយ៉ាង ដូចខ្សែភាពយន្តភាគថៃ រឿង Ok Keub Hak Ab Ruk Khun SameeMy Husband in Law Thailand ដែលក្លាយទៅជារឿងដ៏ពេញនិយមបំផុតសម្រាប់ឆ្នាំ២០២០នេះ ហើយថែមទាំងបន្តល្បីល្បាញទៅដល់បណ្ដាប្រទេសជិតខាង ដូចជាចិន វៀតណាម និងកម្ពុជាយើងជាដើម។ រឿងនេះបានជួយរុញច្រានតារាសម្ដែងប្រុសស្រីដែលជាតួឯកទាំងពីររូប គឺលោក Mark Prin និង Mew Nittha ឲ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញឡើងមិនស្ទើរនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទស្សនិកជនដែលទស្សនារឿងនេះតែងតែកោតសរសើរថា រឿងនេះជាប្រភេទរឿងបែបអារម្មណ៍ល្អ មានលាយឡំឈុតឆាកស្នេហា និងកំប្លែង ជាហេតុធ្វើឲ្យមានអារម្មណ៍ធូរស្រាយ និងសប្បាយក្នុងចិត្តក្រោយពេលដែលបានទស្សនារឿងនេះរួច។ សូម្បីតែឈុតឆាកខ្លះដែលខ្សែភាគយន្តភាគ បានកែច្នៃឲ្យខុសពីប្រលោមលោកដើម ក៏នៅតែធ្វើសាច់រឿងកាន់តែល្អមើល។

ប៉ុន្តែសម្រាប់ភាគទី១៣ ដែលត្រូវបានចាក់បញ្ចាំងនៅក្នុងសប្ដាហ៍នេះ បែរជារងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជននៅលើបណ្ដាញអ៊ិនធឺណែត ដោយពួកគេបានអះអាងថា ភាគទី១៣នេះ បានបំផ្លាញសាច់រឿងដែលល្អមករហូត តាំងតែពីភាគទី១មកអស់រលីង។ តាមពិតទៅ នៅភាគទី១៣នេះ តួឯកប្រុសស្រីបាននិយាយស្រុះស្រួលគ្នា ហើយយល់ព្រមរៀបការជាមួយគ្នាមែនទែនហើយ បើយោងទៅតាមរឿងប្រលោមលោកដើម។ ប៉ុន្តែរឿងភាគ បានបន្លាយសាច់រឿងឲ្យកាន់តែវែងជាងមុន ដោយតម្រូវឲ្យតួអង្គទាំងពីរឈ្លោះគ្នាកាន់តែខ្លាំង ជាពិសេសចំពោះរឿងដែលតួឯកស្រីមានផ្ទៃពោះ ជាហេតុធ្វើឲ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង ព្រោះពួកគេមិននឹកស្មានថា សាច់រឿងដែលល្អមករហូត តាំងតែពី ភាគទី១ បែរជាត្រឡប់មកមានលក្ខណៈភ្លាវ មិនសមហេតុផលនៅពេលជិតបញ្ចប់នេះទៅវិញ ទាំងដែលតួឯកស្រីដឹងច្បាស់ហើយថា តួឯកប្រុសក៏ស្រឡាញ់ខ្លួនខ្លាំងនោះដែរ ហេតុអ្វីក៏នៅតែបន្តឲ្យអ្នកទាំងពីរឈ្លោះខ្លាំងបែបនេះទៅទៀត។

ទោះបីជាយ៉ាងនេះក៏ដោយ អ្នកគាំទ្រនៅតែសង្ឃឹមថា ឈុតឆាកកម្សត់ៗដែលមាននៅក្នុងភាគទី ១៣នេះ នឹងបន្តទៅដល់ភាគទី១៤ និង១៥ ដែលភាគពីរចុងក្រោយនៃរឿង Ok Keub Hak Ab Ruk Khun Samee នេះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

ឈុតឆាកនៃរឿង Ok Keub Hak Ab Ruk Khun Samee ភាគទី១៣

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T