ដំរី​ពោះ​ធំមួយ​ក្បាល​នេះ បានស្លាប់យ៉ាងវេទនា ក្រោយពី​ស៊ីម្នាស់​​ដែល​មាន​គ្រឿង​ផ្ទុះ (មានវីដេអូ)

//s5.kh1.co/37/37ac5d699e5f5f1f10a19aaddd12364ab3d840e2.jpeg
សង្គម

 ០៤-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ដំរីផើមមួយក្បាលបានងាប់យ៉ាងអាណោចអាធម្មបន្ទាប់ពីសុីម្នាស់ដែលមានគ្រឿងផ្ទុះ

ឥណ្ឌា៖ សត្វដំរីព្រៃញីផើមមួយក្បាលដែលមកពីតំបន់សាយលេន ក្នុងស្រុកផាឡាកាត់ បានចេញមករកចំណីនៅក្បែភូមិមួយ ហើយវាត្រូវបានគេសង្ស័យថា បានសុីម្នាស់ដែលបង្កប់ដោយគ្រឿងផ្ទុះនៅក្នុងនោះដែលដាក់ដោយអ្នកស្រុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំរីផើមមួយក្បាលនេះបានស្លាប់កាលពីថ្ងៃពុធ ទី២៧ ខែឧសភាបន្ទាប់ពីគ្រឿងផ្ទុះបានបំបែកមាត់របស់វាដែលបណ្តាលឱ្យអណ្តាត និងមាត់របស់វារងរបួសយ៉ាងធ្ងន់ធ្ងរ ដែលនេះជាការបាត់បង់យ៉ាងអាណោចអាធម្មបំផុតសំរាប់សត្វព្រៃ ជាពិសេសមានការរិះគន់យ៉ាងចាស់ដៃក្នុងបណ្តាញសង្គម។

មន្រ្តីរដ្ឋបាលព្រៃឈើបានសង្ស័យថា វាបានសុីម្នាស់ដែលមានគ្រឿងផ្ទុះដែលធ្វើដោយដៃរបស់អ្នកស្រុកសំរាប់ការពារចម្ការពីការបំផ្លាញរបស់សត្វជ្រូកព្រៃ។ គួរបញ្ជាក់ថា គេបានចាត់ឱ្យម័រដំរីពីរនាក់ឱ្យព្យាយាមនាំវាចេញពីទន្លេ ខណៈដំរីមួយក្បាលនេះពោរពេញដោយការស្រេកឃ្លាននឹងការឈឺចាប់ ប៉ុន្តែវាហាក់មិនព្រមទៅណាទាំងអស់។

ចុងក្រោយដំរីផើមគ្រោងនឹងបង្កើតកូនឆាប់នេះបានងាប់នៅក្នុងទឹកទាំងឈរនៅវេលាម៉ោង៤ ល្ងាចថ្ងៃទី ២៧ ហើយត្រូវបានដឹកត្រលប់យកទៅដុតនៅក្នុងព្រៃដែលវាបានរស់នៅ៕

សូមទស្សនាវីដេអូខាងក្រោម៖

ដំរីដែលស្លាប់ដោយសារបានសុីម្នាស់ដែលបង្កប់ដោយគ្រឿងផ្ទុះ
ដំរីដែលស្លាប់ដោយសារបានសុីម្នាស់ដែលបង្កប់ដោយគ្រឿងផ្ទុះ
វីដេអូ ដំរីដែលស្លាប់ដោយសារបានសុីម្នាស់ដែលបង្កប់ដោយគ្រឿងផ្ទុះ
Sao Da
SaoDa (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T